Home Blog Page 117

ខ្សែភាពយន្តខ្លីចិនសម្តែងដោយ Jin Wang និងតារាស្រីវ័យក្មេង Liu Xingchen រងការរិះគ.ន់យ៉ាងចាស់ដៃ

0

ខ្សែភាពយន្តខ្លីរបស់ចិនដែលសម្តែងដោយ Jin Wang និងតារាស្រីវ័យក្មេង Liu Xingchen កំពុងប្រឈមមុខនឹងការធ្វើពហិការយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដោយសារតែខ្លឹមសារ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើស្តង់ដារសីលធម៌ កេងប្រវ័ញ្ចទំនាក់ទំនងស្នេហារបស់កុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrql_87yrH4xll36kINGlqvPj63WZslgSw6O_qo9_Lw5HnpoIx6OdvL9bC_MOh0BfWJ9vv2MAL2AJHGCkwwuqOnqnruU256k_j9y2sZwS3lh_ZSqBZm6uluOxA28vB9zsBwccspPTSiWoKcghNqpIG9sCWpEVo_nR2HKBseoZiBb580-sHeOOz6n0AuWmo/s743/image_2026-01-15_08-45-15%20(3).png

យោងតាមសារព័ត៌មាន Sina រឿងភាគខ្លីដែលសម្តែងដោយ Liu Xingchen និង Jin Wang បានចាក់ផ្សាយវេទិកាវីដេអូជាច្រើនចាប់តាំងពីដើមខែមករាមកដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សាច់រឿង បានបង្ហាញពីតួឯកស្រីជាក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ដែលត្រូវបានបង្ខំឱ្យរៀបការជាមួយបុរសពេញវ័យម្នាក់។ ដោយភ័យខ្លាច នាងស្រមៃថាកូនកំលោះនឹងសម្លាប់នាង។ ប៉ុន្តែនៅយប់រៀបការរបស់នាង ពេលឃើញតួប្រុសជាលើកដំបូង នាងបានរកឃើញថាបុរសនោះ «សង្ហា» ហើយបន្តិចម្តងៗមានអារម្មណ៍ចំពោះតួប្រុសដោយសារតែកាយវិការសប្បុរសយកចិត្តទុកដាក់។ ៨ឆ្នាំក្រោយមក នៅអាយុ ១៥ ឆ្នាំ តួឯកស្រីបានសម្រាលកូនម្នាក់។ រឿងភាគនេះបញ្ចប់ដោយគូស្នេហ៍កាន់ដៃគ្នា ស្វាមីកំពុងបីប្រពន្ធរបស់គាត់ ភ្នែករបស់ពួកគេពោរពេញដោយក្តីស្រលាញ់។ រឿងនេះមានឈុតឆាកស្និទ្ធស្នាលជាច្រើន រួមទាំងឈុតថើបគ្នារវាងកុមារ និងបុរសពេញវ័យ ដែលធ្វើឱ្យអ្នកទស្សនាញាក់សាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxLbmABtGjuOzWvKua33Zjn18F2ksY2_ryUeKrVmBc0ed-c4ekhqGrc7TVVNY1m5ufAd8Nq3p3CegAQ8H-FSNtHSdIRTp1iJdJorv0foSBO0v0W0vCs1p73FA31HYd_QnYq6V_8ti_ZYhXizhyphenhyphenQs8j9L1sIonw5umxjj3VHFw4OHQABkH_8pcJMyfF-DDh/s992/image_2026-01-15_08-45-15.png

តួឯកស្រីរូបនេះសម្តែងដោយតារាស្រីវ័យក្មេងអាយុ ១១ ឆ្នាំមានឈ្មោះថា Liu Xingchen ខណៈតួឯកប្រុសដែលសម្តែងជាស្វាមីនាងគឺជាតារាប្រុស Jin Wangអាយុ ២៨ ឆ្នាំ ។ ទាំងទស្សនិកជន និងអ្នករិះគន់បានថ្កោលទោសការធ្វើឱ្យមានលក្ខណៈធម្មតានៃអាពាហ៍ពិពាហ៍កុមារ និងការសម្រាលកូន ដោយមើលឃើញថាវាជាការផ្សព្វផ្សាយខ្លឹមសារវប្បធម៌ដែលបង្កគ្រោះថ្នាក់ និងបង្ខូចទ្រង់ទ្រាយ។ លើសពីនេះ ការឱ្យតារាសម្ដែងកុមារសម្ដែងឈុតឆាកផ្លូវភេទដែលមានប្រធានបទសម្រាប់មនុស្សពេញវ័យ គឺជាសញ្ញានៃការកេងប្រវ័ញ្ច ហើយអាចនាំឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_bWwtdVIEbrRVVSmwSFFeLh4zhlWIJ-d63jxpIez6ps1kyCipYxa6_3lHz0nYE-Fh18CEvq6g6Bb2au0wUdvmA_sDJbxrszc1WFOfgzWStbziBClP2WNs-U1YtbfrLNBuLxiBy5D_z8K6MhQQ6GqHDdG14MxLdOhg7eUcoWETXI34dUS4cr_HUOoJNKq/s1140/image_2026-01-15_08-45-14.png
បន្ទាប់ពីការតវ៉ាជាសាធារណៈ ខ្សែភាពយន្តនេះត្រូវបានបញ្ជាឱ្យបញ្ឈប់ការចាក់ផ្សាយជាបន្ទាន់។ អាជ្ញាធរ និងវេទិកាអនឡាញកំពុងធ្វើការពិនិត្យឡើងវិញ ដើម្បីលុបស្នាដៃនេះចេញទាំងស្រុង។ មនុស្សជាច្រើនជឿថានេះមិនមែនគ្រាន់តែជាខ្សែភាពយន្តអាក្រក់នោះទេ ប៉ុន្តែជា «ផលិតផលសំរាម» ដែលបង្កគ្រោះថ្នាក់ដល់សង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្សែភាពយន្តខ្លីៗជាច្រើនត្រូវបានលុបចោលដោយសារតែគ្រោងរឿងមិនសមហេតុផល។ ជាក់ស្តែងកាលពីឆ្នាំ២០២៥ រឿងខ្លីមួយដែលតួឯកស្រីមានផ្ទៃពោះដោយអចេតនា ហើយសម្រាលកូនចំនួន ៩៩នាក់ក្នុងពេលតែមួយក៏ត្រូវបានលុបចោលដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS_sGKs7uWOfOsHHHFjBrXkdtisPvQnDY7zuyWk8_MzzthyuDQdH8ueiI2mf5mFL8y94eLJh-reyaAwzeznOXix0Ycl7OjUM0fDz1OvFwDA7g3w2-3WP3at0Dbedmv69CrsqtCEtBPRyKAPkS4VxrVBK4qSxVomaeVanTrQkBBzDjJSdYbAy5Us6037BfC/s640/image_2026-01-15_08-45-15%20(2).png

ខ្សែភាពយន្តខ្លីកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយទំហំទីផ្សារឈានដល់ ៥០.៥ ពាន់លានយ័នប្រមាណ ៦.៩ ពាន់លានដុល្លារអាម៉េរិក។ ក្នុងឆ្នាំ២០២៥ មានការកើនឡើងជិត ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។ គេបានព្យាករថា នៅឆ្នាំ២០២៧ ទីផ្សារខ្សែភាពយន្តខ្លីរបស់ប្រទេសចិននឹងលើសពី ១០០ ពាន់លានយ័ន ប្រមាណ ១៣.៧ ពាន់លានដុល្លារអាម៉េរិក។ អាជីវកម្មដែលបានចុះបញ្ជីធ្វើប្រតិបត្តិការក្នុងវិស័យភាពយន្តខ្លីកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានអ្នកប្រើប្រាស់ជាង ៣៦% មើលភាពយន្តខ្លីជារៀងរាល់ថ្ងៃ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ចំនួនគណនីមើលភាពយន្តខ្លីនៅក្នុងប្រទេសចិនបានឈានដល់ ៥៧០ លាននាក់៕

ចិត្តសឿងម្ល៉េះនាយប៉ូយ! តាមចែចូវម្ចាស់រង្វាន់១៣០លានពីប៊ូសស្រ្តង ចុងក្រោយដាច់ផ្ងារ…

0

លឺហើយ ដាច់ចង្កេះផឹង! ធ្វើឱ្យនាយប៉ូយទប់ទឹកភ្នែកមិនចង់ជាប់ ពេលបងស្រីម្ចាស់រង្វាន់សេដ្ឋីក្មេងពីប៊ូសស្រ្តង ភ្លេចពាក្យសន្យារ ក្រោយពេលបានទទួលទឹកប្រាក់គ្រប់ចំនួន ថែមទាំងបោះសម្ដីចុកៗទៅកាន់នាយប៉ូយបែបនេះ…។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9l1wiWm5c80CkboIs6tqej4Vv4zWVdlGzGuDul0d-dgZPpRgqUMouQfn7eW4tt6QuEkJRvOKRw1YAsekYU7Xm6GywxWubfqK9TGbiPfefa7oWUD4KGIjWZLO_kTAO3KI7fwi1X-40nj2Dq8C7MPIiAMpB9-tFKATKFCrbDZYJPLdmx98S9j3PuGlt5yPm/s2738/BS%205%20(7).jpg
នរណាស្មានចិត្តមនុស្សស្រីត្រូវ បើពេលក្រុមហ៊ុនចុះពិនិត្យក្រវិលកំប៉ុងរង្វាន់សេដ្ឋីក្មេង 130លានរៀល នាយប៉ូយសុំចូលចែចូវ ដោយនិយាយត្រូវរ៉ូវគ្នាហើយ បែរជាពេលក្រុមហ៊ុនប៊ូសស្រ្តងចុះទៅប្រគល់លុយបានគ្រប់ចំនួន បងស្រីម្ចាស់រង្វាន់សេដ្ឋីក្មេង ឆ្លើយតបទៅកាន់នាយប៉ូយវិញថា គាត់មិនយល់ព្រមទេ ខ្លាចមុខនាយប៉ូយណាស់ ស៊ូនៅមើលថែម្ដាយចាស់ម្នាក់ឯងដូចសព្វថ្ងៃវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfHLnEjb8sWpMjpjYBxjTpnu0V1NAFJqojkyplZGydZD75wvO69o_8ICtUY0y1cHFZkeZ71w_2Kr7kmPt7OzONz_qYRtrRvJsCC6uo0XmSpvuM5tom2jM_va3J7Pjn0cHh5DkUubCBwHySs7vCA5ruGu76bWW64xZjN9-wU-eJUOt9IIToCHokQJJdc1NI/s2738/BS%202%20(10).jpg
គួររំលឹកផងដែរថា បងស្រី សូរ ឃឿម មានអាយុ 48ឆ្នាំ ជាម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង។ បច្ចុប្បន្នគាត់នៅលីវ និងមើលថែម្ដាយចាស់នៅផ្ទះ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixPe5WeYMscjMpFVMIWTFNHEir84yhflY-uj4h18tzaoIHrU15A1GYlMB0aDQDQF4u_WNizOYyR1DFmmhJInXLqjOW3j1eaS20fvS1wRYERNB0p50I3w27PZEBZWUbXdr6Qr2k3h1VfsXk3bhNE_gxUWEnzdYwaPCLsgo7POelgyhItnrsekKOVgjSVIhs/s2738/BS%203%20(11).jpg ដើមហេតុនៃការត្រូវរង្វាន់ គឺបងស្រី ឃឿម បានទៅទិញប៊ូសស្រ្តងត្រជាក់ៗញុំា 1កំប៉ុងប៉ូវកម្លាំង ក្រោយពីធ្វើការងារផ្ទះ រៀបចំបាយទឹកជូនម្ដាយពិសារ ក៏មានសំណាងធំគាស់ប៊ូសស្រ្តងផាច់ ក្លាយជាសេដ្ឋីក្មេង130លានរៀលភ្លាមៗ ធ្វើឱ្យគាត់រំភើបស្ទើរហោះ ព្រោះរង្វាន់នេះអាចផ្លាស់ប្ដូរជីវភាពរបស់គាត់ឱ្យកាន់តែល្អប្រសើរខ្លាំង។
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតបងប្អូនភ្លាមៗ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdAeLmKRm1Q1VmuGbunAJWCyp-vL5ygZQi4hDeZ0eqalsTS64-ov6n-3M4FxQqxjhNP9ScNG5elIGSoOqRq6Nv6Gc2E_msV4dtgFzXcZpbXDORVk_7YxFaYgi2WEGRcLscO7PN89EsAv1f7pAlxJ3nFayzMBb6w2jAohhJYi-DPMGU9xzbNEsdhXeJK-fY/s2738/BS%204%20(6).jpg

ម៉ែសេះ កំពុងខូចចិត្តដោយសារស្នេហាកើតចេញពីរឿងនេះ

0

ម៉ែសេះ តួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំ «ភូមិគ្រឹះអាគម» បានបង្ហាញការខូចចិត្តនៅលើបណ្តាញសង្គម ដោយសារតែគេមិនស្រលាញ់ខ្លួន ទាំងខំជម្នះមិនព្រមស្តាប់អ្នកណាឡើយកាលពីមុនមក។ តាមរយៈសំឡេងឆាតដែល ម៉ែសេះ បង្ហាញហាក់ដូចជារឿងនេះកើតចេញពីការមិនបានផ្ញើកាដូក្នុងថ្ងៃខួបកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicp5gJJLAyBNVZo3H1h_tbJ00sh-FS2MxuvrE_0F9fJCo2e27BUAuV-SfkpOHRbbut1GxI29lLR3CVESv9c8hIo-mS_Ga6V7Alg-DfMdElX7ZLh8Kqt6zZxZ9GGhhSuaG7XaMP8i4j_7p2btApdz9Nm98cAKuKg5wek2iMDVQrcN8Sa7ilLu1BLYC0D4eO/s2048/image_2026-01-15_13-44-59.png

កាលពីយប់ថ្ងៃទី១៤ ខែមករា ម៉ែសេះ បានបង្ហោះការខូចចិត្តរបស់ខ្លួននៅលើ Story ដោយបញ្ជាក់ថាមនុស្សដែលខ្លួនស្រលាញ់មិនបានស្រលាញ់រូបគេឡើយរឹងក្បាលមិនព្រមស្តាប់សម្តីអ្នកណាឡើយ។ ម៉ែសេះ ថាស្នេហាហេតុអ្វីក៏វេទនាម្ល៉េះ។ មនុស្សជំនិត ប៉ីប៉ី ឌី រូបនេះថែមទាំងបញ្ជាក់ថាមនុស្សដែលរូបគេស្រលាញ់មិនដែលបញ្ចេញមុខនោះទេនៅតែគេមិនស្រលាញ់ខ្លួនវិញទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4K5M0cOhbc80Z3jezYQ2ErQQqwIezE7Hb0b4HEyggTPx4VogI-cLYr-GYVuyxzsoUvJfBTg7asyFcaRfOm8MbzmleXzfdvlaYIkfrXvIScaks5YwYeyJ7KWckb5J0uWOYT0-0rFMrp8fhAXY6tUiWr1wtbAj5UJRPiX6wVRfnHtIS76Gxsq8LrT8W8jLd/s2048/image_2026-01-15_13-45-02.png
ការខូចចិត្តរបស់ ម៉ែសេះ ត្រូវបាន ប៉ីប៉ី ឌី យកមកចែករំលែកនៅលើបណ្តាញសង្គមហ្វេកប៊ុកផងដែរដោយបង្ហោះពាក្យយ៉ាងខ្លីថា «បុរសម្នាក់ហ្នឹងជាអ្នកណា?»។ ការខូចចិត្តទាំងកណ្តាលយប់ និងមានការខ្វាយខ្វល់ពី ប៉ីប៉ី ឌី អ្នកគាំទ្ររបស់ពួកគេបង្ហាញការលើកទឹកចិត្តមកកាន់ ម៉ែសេះ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP8wIQLlYPBR6xRT6XR3lKb2DL6vbCLnla1qHRVlKdI5E0WAQjMPGt7bJIO5gwsdIjPn3mRYcdkPlZnP69pPfOQuO0v6keecRiIP9Ru5lAcZWc6keoliDVKejcrVSSfADMZxJ4VPPHWGG8TRYvmOL9fmKGg36wvhwMEuaOEqKENIJq8EQMmBrILgo8Ctq_/s1440/image_2026-01-15_14-04-30%20(2).png

ម៉ែសេះ បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈវីដេអូកំប្លែងៗ។ មុននឹងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម ម៉ែសេះ ឆ្លងកាត់ការលំបាកជាច្រើនដូចជាធ្លាប់ធ្វើជាអ្នកអនាម័យជាដើម។
បន្ទាប់ពីរស់នៅជាមួយគ្នាក្រោមដំបូលតែមួយជាយូរនិងបានជួយការងាររកស៊ីជាផ្នែកមួយជួយឱ្យមុខជំនួញកាក់កប ម៉ែសេះ ទទួលបានកាដូដ៏ធំពី ប៉ីប៉ី ឌី ក្នុងថ្ងៃខួបកំណើតជាផ្ទះល្វែងកាលពីខែមេសា ឆ្នាំ២០២៥ ផងដែរ៕

អាជីវកម្មប្លែកៗ «ផ្ទះបញ្ចេញកំហឹង» កំពុងពេញនិយមខ្លាំងនៅតួគីយ៉េ

0

ខេត្តឌីយ៉ាបាគីរ៖ ទីក្រុងឌីយ៉ាបាគីរ (Diyarbakir) ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសទួរគី កំពុងមានការចាប់អារម្មណ៍ខ្លាំងលើអាជីវកម្មប្លែកថ្មីមួយគឺ «ផ្ទះបញ្ចេញកំហឹង» (Rage House) ដែលអនុញ្ញាតឱ្យមនុស្សចូលទៅវាយកម្ទេចរបស់របរដើម្បីរំសាយកំហឹងតាមចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGt9s_fu4m1SxTdADY80EwInHpOTieg-TSP6EkF4qmK-IC8c8I6xxk8azox5O8gzSSL4pL3G9T9AlAKM7dycLb8aqZZWKg2oM-UVCADZI_uIQp9l4V_IY0U86TtFEhJMkZndb2nu4VtWjOFR4fNR9iu6ybaZgVBNwR_nannoIsL0jh-j0w-wjAmuQXD3V/s670/image_2026-01-15_16-32-33.png

លោក Hamza Durmaz ជាម្ចាស់ហាងដែលទើបបើកដំណើរការបាន ២ សប្តាហ៍ បានបង្ហើបថា លោកធ្លាប់ជាមនុស្សដែលមានបញ្ហាក្នុងការគ្រប់គ្រងកំហឹងយូរមកហើយ។ បន្ទាប់ពីបានឃើញវីដេអូពីសហរដ្ឋអាមេរិក លោកក៏សម្រេចចិត្តបើកទីកន្លែងនេះឡើង ក្នុងបំណងជួយឱ្យមនុស្សមានកន្លែងបញ្ចេញសម្ពាធផ្លូវចិត្តតាមរបៀបដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnLJKii9EXsgiUTfTZsAGnLZBgR5g-b3FxiTz0M0YkXgEORqcbvVubXMM287RNZKSAK9FCWeQsIqyOMfmRXaz8Qh-3GBNIpqrUUzWDmB6AmvNAOJCsnI4e3Q6bJ17JtCmU8kzztKbUH5B4az_A2uVhEOdgPryG_cMngm46QlDORNxsFU-MwBU8aTckEyEi/s900/image_2026-01-15_16-32-32%20(2).png

លោក Durmaz បាននិយាយថា «ជំនួសឱ្យការចំណាយពេលពេញមួយជីវិតនៅក្នុងពន្ធនាគារ កំហឹងទាំងអស់ត្រូវបានបញ្ចេញនៅទីនេះក្នុងរយៈពេលត្រឹមតែមួយម៉ោង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPiGohQ6L6GwhL5XlpxYHQnDCOzLT0Eap1zllX9rDiFkXuW03phY_tTsg1dlokFnZtsKFZklrHhfZ4Q1JkUSmJiCJ85pVa1rFchlhDudgIke0FT1s1oO1SKUtcf0z2Dl4stcHFmUAc6zIBSJKYOnHOMsXQ-UtGpj_sSbpLaOkhpFNl2ZFWbEvCAbHYUo-_/s960/image_2026-01-15_16-32-32.png

ចំណែកអតិថិជនម្នាក់គឺលោក Omur Yoldas បានរៀបរាប់ថា សម្ពាធពីការងារ សាលារៀន និងគ្រួសារ បានធ្វើឱ្យលោកតានតឹងជាខ្លាំង ប៉ុន្តែបន្ទាប់ពីបានសាកល្បងវាយកម្ទេចរបស់របរប្រើប្រាស់ដែលខូចៗនៅក្នុងផ្ទះបញ្ចេញកំហឹងនេះ លោកមានអារម្មណ៍ធូរស្រាលជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3O_XjRBjJtTy-Rb9NJmU2rlpcIjwtd6PSGZknhtTXvQ03XvIMdMgG6-O0NJG_BjBx-tKvJ9gp_jD6zESuDkDd1SKWn8KwveDHGcSmgMNw7wEs4t02YDruZcPvF9I-3LxKrMwElTfIgtDqyT4tjx-R6-wf6GxKVr1H0W2LKgG8D0u2Pc4HqA4Qx1jthtgh/s2016/image_2026-01-15_16-32-33%20(3).png
យ៉ាងណាមិញ ទោះបីជាវាផ្តល់ភាពសប្បាយរីករាយក្នុងរយៈពេលខ្លីក៏ដោយ អ្នកស្រី Hayriye Mujde Ercetin អ្នកប្រឹក្សាផ្នែកចិត្តវិទ្យា បានសម្តែងក្តីបារម្ភចំពោះផលប៉ះពាល់រយៈពេលវែង ដោយសាកំហឹងរបស់អ្នកស្រុកឌីយ៉ាបាគីរ កើតចេញពីបញ្ហាសេដ្ឋកិច្ច សង្គម នយោបាយ និងរចនាសម្ព័ន្ធគ្រួសារដែលតឹងរ៉ឹង។ ម៉្យាងទៀតការបំបាត់កំហឹងតាមរយៈការវាយកម្ទេច អាចធ្វើឱ្យមនុស្សយល់ថា អំពើហិង្សាគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហា។ បន្ថែមពីនេះ ការប្រើប្រាស់ការវាយដំជាការកម្សាន្ត អាចនឹងក្លាយជាទម្លាប់ដែលឈានទៅរកការប្រើប្រាស់អំពើហិង្សាពិតប្រាកដក្នុងជីវិតរស់នៅ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaXFE6JL2hsfnzztXZOsKVbF_CrTP7O8eBIbxe_GW9i8H4mXKpcC6UhgcjT8s9jZ9Kdleh6leDoVM3EY6RA_eMAX6HUQbCnbAaQW7Sql_cPqav4nBF8r9kntwMNOcsWKVEu5dUZeC5jDe-mfRHbTTJYx-UpcXm4uOYnEe41oeNm9nCh9DVNRaWmEjZersI/s878/image_2026-01-15_16-32-33%20(2).png

កាសែត«ខាវស៊ត»របស់ថៃរិះគ.ន់មហាជនកម្ពុជា ចំពោះការបង្ហាញអារម្មណ៍រីករាយលើគំនរទុ.ក្ខថៃ

0

ប្រទេសថៃ៖ សោ.កនាដក.ម្មបា.ក់រលំដងស្ទូចសង្កត់លើរថភ្លើងដែលបានកើតឡើងនៅប្រទេសថៃ នាពេលថ្មីៗនេះ បានក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនៅប្រទេសថៃ និងនៅកម្ពុជានាំគ្នាចែករំលែកបន្ត និងនិយាយដល់យ៉ាងផុសផុល។ ទន្ទឹមនឹងនោះ កាសែត«ខាវស៊ត»របស់ថៃ បានទទូចឲ្យប្រជាជនកម្ពុជា បញ្ឈប់ការសើចចម្អកមកលើប្រទេសថៃចំពោះករណីនេះ ដោយរិះគ.ន់ថា ទង្វើបែបនេះបង្ហាញពីភាពអមនុស្សធម៌យ៉ាងខ្លាំងទៅកាន់ជនរងគ្រោះដែលបានបាត់បង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMf61MXjsHOzEoOEWWpwhS4yDfBgA2gA2z3ud_WHkqgT_Dg8B6w_kQcZVgf_wlVR17pejddZbzO4oS2iRS1sWtHJ9s-RMociIBloNGbA3aGvymPXS7dDiHYCju5VCE7Hhd_qGzbvKj4gCXl9ocd-rxeCuISdvuWIT3gKoWM_i0f7ymZi1CnJ1Y-FrwIS3V/s1280/photo_2026-01-15_11-41-38%20(6).jpg

តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកនាថ្ងៃព្រហស្បត្តិ៍ ទី១៥ មករា កាសែតថៃខាងលើនេះបានចុះផ្សាយថា «សោ.កនាដកម្មមិនមែនជាមូលហេតុនៃការអបអរសាទរនោះទេ» ដោយអះអាងថា មនុស្សស្លូតត្រង់ជាច្រើនបានបាត់បង់ជីវិត ហើយក្រុមគ្រួសារជាច្រើនបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ដូច្នេះហើយ វាជារឿងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងដែល ខាវស៊ត បានទទួលមតិយោបល់មួយចំនួនធំពីតាមដាននៅកម្ពុជា ដែលបង្ហាញពីការពេញចិត្ត ឬរីករាយចំពោះព្រឹត្តិការណ៍ទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjThdLGXkx_9c70hjaG6yA6c2bpyj_Eq1fsfkQEvT9-woM9t_RspQeCyQ9WBNXoFK_WOJIIdOZi6NHxvGtrYPDcZQXzPSWReaRZ4ZO-WQcMRXEWu358XoEBSpUXLzZ30IyNAKM_G8iZkoJmEtxAeGvh9wyBuMUJUkukC6Xs79Sf0Z-ERLKzcFXwUuh2Q_ZK/s640/photo_2026-01-15_16-23-21.jpg

ខាវស៊ត បានគូសបញ្ជាក់ថា ជនរងគ្រោះទាំងនោះ មិនមែនជាភាគីនៃជម្លោះនយោបាយ ឬជាតិណាមួយឡើយ។ ពួកគេជាមនុស្សសាមញ្ញដែលមានគ្រួសារ និងសិទ្ធិរស់នៅក្នុងសន្តិភាព។ ដូច្នេះកាលដែលទៅបញ្ចេញអារម្មណ៍សារទរចំពោះការស្លា.ប់របស់គេបែបនេះ វាបង្ហាញពីភាពអមនុស្សធម៌ និងប្រមា.ថការឈឺចាប់របស់ក្រុមគ្រួសារគេជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzD9d-z3IY6Py5YDVx20mHfq2Ft64ocz5lmPIIH-HzLZzJustuXMM6lmV0tj6CyPFRqUGqD_m46KMc_SqV99EhH6NgQf31Itym4O8taZzj1UmJyZIgzBAkYdDVRbn4cDXVTlFA4A1kuCD4oNDAjqNNSIQYmUNc7ffWCmPYQN3pX73OKES4wMyv-vBDtG94/s566/photo_2026-01-15_16-23-21%20(4).jpg

មិនតែប៉ុណ្ណោះ ខាវស៊ត ថែមទាំងសង្កត់ធ្ងន់ថា សូម្បីតែក្នុងគ្រាមានភាពតានតឹងនៅតាមព្រំដែនជាមួយគ្នាក៏ដោយ ប៉ុន្តែការបង្ហាញក្តីមេត្តាករុណា ការអាណិតអាសូរ ភាពសមរម្យ និងការគោរពចំពោះជីវិតមនុស្សដូចគ្នា គឺជារឿងមិនគួរបោះបង់ចោលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtY0NPPkZqseDe0TG1c7i-WBhlUZqoJ3O2i8RIKr3bjmGUZqzVZ1D34a0V0dqkjpEK8LwQN09gd7KMBgOLPStuu9gFzq1FbNNXMOmlCbE9olmj-5E6f8WVgKbXG3G0Ak-lwMxMCabR52c40KHbd4BMsTHYmKAXwt3hkK0st88GaLsFltMQ74lREKh5j2cG/s1280/photo_2026-01-15_16-23-21%20(2).jpg

គួរបញ្ជាក់ថា ការលើកឡើងរបស់កាសែតថៃ ខាវស៊ត ដូចខាងលើនេះ គឺជារឿងសមហេតុផលម្ស៉ាង ប៉ុន្តែជាក់ស្ដែងវាហាក់ផ្ទុយស្រឡះពីទង្វើរបស់យោធា និងប្រជាជនថៃមកលើកម្ពុជា។ តួយ៉ាងពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកាលពីថ្មីៗនេះ យោធាថៃនិងប្រជាជនថៃ បានបង្ហាញពីភាពសប្បាយរីករាយរបស់ពួកគេទៅលើរូបភាពសា.កស.ពទាហានពលីរបស់កម្ពុជា និងមិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានប្រព្រឹត្តទង្វើមិនសមរម្យជាច្រើនដាក់ទៅលើសា.កស.ព រួចថតបង្ហោះនៅបណ្ដាញសង្គមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwPNnGlL9Dy4FH5YCvzT99LCTVYm1ueqnUN0VdZJeIA2Ks5GDJS8vIQMykRWiObnMqwjEKoQkTK6DZDbuP8Zwq_L-i2SASS_Y4oD0IHDtgptOXOmTlbw_05I4oLYZEtQvTE24gDeRCZIVb0XmifhQA-_fWyFgH3JBkqnIaqIxQ4yq2ZxWnZt6kSQskrs8_/s1079/photo_2026-01-15_16-23-21%20(3).jpg

ដូច្នេះតើនេះឬ ជាអ្វីដែលគេហៅថាភាពមានមនុស្សធម៌? តើការស្លា.ប់ និងភាពឈឺចាប់របស់គ្រួសារទាហានពលីកម្ពុជា និងប្រជាជនកម្ពុជាមិនមានតម្លៃគួរឲ្យថៃគោរពទេមែនទេ ឬមួយទាល់តែវាជាការបាត់បង់របស់ប្រទេសថៃ ទើបជារឿងដែលគួរឲ្យសោ.កស្ដាយ?

ចាំបានទេ? ១ខែមុនថៃវា.យបំផ្លា.ញក្រេនជួសជុលប្រាសាទព្រះវិហារ ឥឡូវនេះកម្មពៀ.រតបស្នងវិញហើយ

0

ពលរដ្ឋខ្មែរទំនងជានៅចាំបានយ៉ាងច្បាស់នូវហេតុការណ៍ដ៏សែនឈឺចាប់មួយកាលពី១ខែមុន ក្នុងអំឡុងពេលដែលយោធាថៃបានទម្លា.ក់គ្រាប់បំផ្ទុះនៅបរិវេណជួសជុលប្រាសាទព្រះវិហារ បណ្ដាលឲ្យបា.ក់ធ្លាក់ដងស្ទូចខូចខាតយ៉ាងធ្ងន់ធ្ងរ។ ឥឡូវនេះហេតុការណ៍ស្រដៀងគ្នានេះ សុខៗក៏ស្រាប់តែកើតមាននៅក្នុងប្រទេសថៃ ជាហេតុធ្វើឲ្យមានការសង្ស័យពាក់ព័ន្ធនឹងផ្លូវក្នុងថា ការណ៍នេះគឺជាកម្មពៀ.រវេរាដែលថៃបានសាងមកលើកម្ពុជាជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJydWhcniop0CIbxeMe6Stha1upH1f6ZZ2WaZ69c5RfEOAa0sTCnVAq2BQSCsQddxWPhoFnLYk2q-kP_Eyi9voYueXrnPKIdR_dlRAsKmpgilDXate-lQzZznSbWBQmhiRnWxudYaN6F-aHYYR__ZX76yR9ePO3-1l7Ybfow8f7U5gUWFu8-U0PgIL_xID/s720/photo_2026-01-15_11-41-27.jpg

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វីដេអូនៃសកម្មភាពរបស់យោធាថៃក្នុងប្រតិបត្តិការបញ្ជាគ្រាប់ទៅទម្លាក់បំផ្ទុះនៅទីតាំងប្រាសាទព្រះវិហារ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គម។ នៅក្នុងឃ្លីបវីដេអូនោះ យោធាថៃបាននាំគ្នាសើចយ៉ាងសប្បាយរីករាយ ហាក់ដូចជាមានការពេញចិត្តនឹងទង្វើឈ្លានពានដែលខ្លួនបានប្រព្រឹត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivJG4XWZuHtnUp6XAzgwLccNXkatA5ug3vRB8ernEcgxQ-QDBJZ5aFiG9spm6_kSfI8pgAHBtYn6YzJUHUxhLfLjJdNqcloTYdDvSJYzXNgHSbfNxFrCnbDoaRWSqfLPPCqipTBbHAoU9L1lE6ne9z_B5dYk9tZ1R0gsFc-ZnkoIPZI5ZDvFI9GoRS2plY/s1280/photo_2026-01-15_11-41-38%20(2).jpg

ចំណុចដែលយោធាថៃបានវា.យប្រហារនៅពេលនោះ គឺជាគម្រោងជួសជុលរបស់ ឥណ្ឌា ដោយបំផ្លា.ញដងស្ទូច ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅផ្នែកជណ្ដើរខាងក្រោម។ នៅក្នុងអំឡុងពេលនោះ ទាំងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្ដែងនូវការថ្កោ.លទោ.សយ៉ាងដាច់អហង្ការចំពោះសកម្មភាពដ៏អមនុស្សធម៌របស់យោធាថៃ ទៅលើទីតាំងដែលជាសម្បត្តិចប្បធម៌បេតិភណ្ឌពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMOvG0NWJj5RBXUMNoigKUwbWkcKt5VqLMAjQI72dBtbF05DlqtIG9E0d0rmOUsfGAjrm7XiPI05OthqQgjMUQAY9dWpXSC4SwdXEj1jCMuaMgYuDVZOYMtAxs87g7Rtxsd6Dpb868njr-z1QH_MEXFSSEwmf-sUItezVIsqJXtFaFNl2QAvudcI4SPJJ1/s1280/photo_2026-01-15_11-41-38%20(3).jpg

ក្នុងពេលជាមួយគ្នានោះ កម្ពុជាក៏បានទទូចនិងអំពាវនាវទៅកាន់អង្គការ និងស្ថាប័នអន្តរជាតិនានានៅលើពិភពលោក ជាពិសេសអង្គការ UNESCO ដែលជាអ្នកមានសមត្ថកិច្ចថែរក្សាការពារប្រាសាទព្រះវិហារ ឲ្យចាត់វិធានការដើម្បីទប់ស្កាត់និងបញ្ឈប់ទង្វើឈ្លានពានរបស់យោធាថៃជាបន្ទាន់ ប៉ុន្តែមិនទទួលបានការឆ្លើយតបដែលមានប្រសិទ្ធភាពណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKav5m_tmnxxLmrsG8vvsmsyk_kDLCwS0s4hLFlDK4Ru0Y6E_KfAUBy0nZfJHQaLX_EUAUNShAHVldUEBVYjwQUOrrzekBmLTHaU2fBzHk2H4PSW9W5pjnTwiqo-jCrHFwzVpvFCe1i8qljD9puRj7ZjAiYaaRC2SoCvARgOm0iBpKRIHuT89UUlMYSTF/s960/photo_2026-01-15_11-41-38.jpg

លុះរហូតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ពោលគឺក្រោយរយៈពេល១ខែ ហេតុការណ៍ដ៏រន្ធ.ត់នៃការបា.ក់ដងស្ទូចដ៏ធំមួយធ្លាក់មកចំរថភ្លើងដែលកំពុងធ្វើដំណើរ ស្រាប់តែបានកើតមាននៅខេត្តនគររាជសីមា ប្រទេសថៃ ដោយបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ មានរហូតដល់ជាង ៣០នាក់ហើយ គិតមកត្រឹមពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjxfazaVfVI4By1H4i9t1xRc_plFIZG3fI1L2CJLhaLwKfTvLloiwA0b0UDR0cBbGlhE43v5TCsGL4_TaH3o0K6fMK8Nfvq7-V-R5xiSCmtXmQcldzsvdyoMJuxEIzXgjfqVFHPdjfGsbe1ml0HayJh6VEtmdD07ZqP61wmRv-xDL3PtgGEfUvwM8nlQi1/s1280/photo_2026-01-15_11-41-38%20(6).jpg

អាជ្ញាធររបស់ថៃរកមកទាន់ឃើញមូលហេតុច្បាស់លាស់នៃឧបទ្ទវហេតុនេះឡើយ ដោយការស៊ើបអង្កេតជំហានដំបូងគេសន្និដ្ឋានថា អាចបណ្ដាលមកពីកំហុសបច្ចេកទេសនៅក្នុងការសាងសង់និងតម្លើង ដ្បិតទីតាំងកើតហេតុ គឺជាការដ្ឋានសាងសង់ផ្លូវដែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhraYsAQ7MfaD2Xkha0vDK7H7nrBOQFh5OAc0IPR8KNvpUG1cuYUChD38LhaFbaXRWHgva9Dsxkdv5cbhC1aiq1RSHMQLJAkMJo4lYWdAHvhg7NQY5vr_NSlKLLKXwQN4BOkhGoNcdxR9kfWK2Cj7xhO3cUQXKMdHnH5AoegTsJwp5Qk4yWF_8gO7d88_aO/s1000/photo_2026-01-15_11-41-38%20(5).jpg
យ៉ាងណាមិញ ដោយសារតែវាហាក់ដូចជាចៃដន្យខ្លាំងពេកចំពោះគ្រោះថ្នាក់ទាំងអម្បាលមានដែលកើតមានទៅលើប្រទេសថៃ ក្រោយពួកគេបានរំលោ.ភបំពានមកលើកម្ពុជា បានជំរុញឲ្យប្រជាជនកម្ពុជាជាច្រើននៅពេលនេះយល់ឃើញថា ទាំងអស់នេះកើតចេញពីសេចក្ដីលោ.ភលន់ និងភាពសាហាវឃោឃៅគ្មានមនុស្សធម៌របស់យោធាថៃ ដែលធ្វើមកលើទីសក្ការៈបូជា ប្រាសាទបុរាណ ទឹកដី និងប្រជាជនខ្មែរ ជាហេតុនាំឲ្យធម្មជាតិ រួមទាំងកម្មពៀ.រជាអ្នកចាត់ការរកយុត្តិធម៌ឲ្យកម្ពុជាដោយខ្លួនឯង៕

ក្រុមហ៊ុនអាមេរិក បោះទុន៥១០លានដុល្លារ បើកកសិដ្ឋានចិញ្ចឹមស្វា​ទុកសម្រាប់ពិសោធន៍នៅកម្ពុជា

0

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ កសិដ្ឋានចិញ្ចឹមស្វារបស់ក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) បានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjauBV7mtyWBu2SdJ2zRrfk0d5xajPOesNQ_4L11KzHG3VHVhvLiTQ6c60lFRgTzzcnWo37ZHxcRC93YIjI0Z2HvxTOG_1Z4yNx4xVOAJrOLF92SF5CCrrZHSKM-lm5k_7yY6eDpKGaf2gPrU3WS98IXLq3wbHSDED2Cc1g2mtTWtb-IdWWyllNKKtcdygw/s2048/image_2026-01-15_14-08-03.png

ក្រុមហ៊ុនរបស់អាមេរិកនេះ បានបោះទុន ៥១០លានដុល្លារដើម្បីទិញយកក្រុមហ៊ុន K.F. (Cambodia) Ltd ដើម្បីបើកកសិដ្ឋានចិញ្ចឹមសត្វស្វាដ៏ធំមួយនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzVAmxU6ltcHOrAmX7MUS-m3wYJis7QmR9x_iSohk6G7PMwrblKXhrREn1jNbHjwEJ6avBqJDt6hdMw2WLlPdLPfW8P9QHBVcTWcOnG1iY9wgXXJ9vqje1cVD7Q6wkaaZ-fxMUrBOHQdArXLHCyNvLCqiOJE8aHlYHR0bKTqXQr_XrdSf9Rp1TnlC2WeZY/s2048/image_2026-01-15_14-08-05.png

កសិដ្ឋាននេះ មានទីតាំងស្ថិតក្នុងភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គោលបំណងធំនៃកសិដ្ឋាននេះ គឺដើម្បីនាំចេញបម្រើដល់ការពិសោធ និងការស្រាវជ្រាវក្នុងវិស័យវេជ្ជសាស្រ្ត និងជីវសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHFpDXNIistFTi18KyDTA17gxy-I-Vzu4wpHeZq0sNFneclCWygk9jusmK561j2KHVUNV79Q54uEVzZgftQ3xZNz80aFACjkGi4c8wpNhI2yyZi2ez1r73krSMdiwPzfzy5X7H0zpE6YtAqXbHuPaFPWPrwGRxo7RpeaDZv2lALUub38OBPcfgvfq8_Fpo/s750/image_2026-01-15_14-08-08.png

បច្ចុប្បន្ន នៅកម្ពុជាមានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាម ដើម្បីនាំចេញ មាន៦ទីតាំង ក្នុងនោះរួមមាននៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcE2KLrckPAdWDClTsqhW9TwdPuQNXryPCs89v7Z5jPCwHcYtAW4aEVnrih6wcfH4ISzBaTQdf9XTuw3nmLQK7zjmfLxXyt5W8pt9XViFfm1J5Eb53MZZyc9OEVc4lwANTRkxD1AZzqZSO5lM_iixjbWPArawLyZhX8ESa5dwxfMDoM4uUBb2lOXyeuTr7/s2250/image_2026-01-15_14-08-12.png

បើតាមរបាយការណ៍ពីក្រសួងកសិកម្ម គិតចាប់ពី ឆ្នាំ២០០០-២០២៤ កម្ពុជាបាននាំចេញសត្វស្វាសរុបជិត ១០ម៉ឺនក្បាល ដែលសុទ្ធសឹងជាការនាំចេញ សម្រាប់បម្រើដល់ប្រយោជន៍ការងារពិសោធ៕

 

អ្នកគាំទ្របានត្រឹមតែអាណិត ហុក សារិតុលា ខកខានមិនទាន់បានចេញទៅប្រកួតនៅលើឆាកអន្តរជាតិ

0

កញ្ញា ហុក សារិតុលា លំដាប់រងទី២ Miss Supranational Cambodia 2025 និងទទួលបានការតែងតាំងជា Miss Intercontinental Cambodia 2025 ដែលត្រូវតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបានធ្វើឱ្យអ្នកគាំទ្រអាណិតនាងយ៉ាងខ្លាំងដោយសារតែពេលនេះអ្នកតំណាងកម្ពុជារូបនេះពុំទាន់អាចចេញទៅប្រកួតតាមពេលវេលាកំណត់នៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgufnyhkEC-rhEFt8x8Hx0WKb-m7dMtYaT_7aVu__0-igXgB52UwVsYsJwqgUOemac0Pb_mSBB0snPIYolB9RefmCqAmBFnQge25RixQT9JGia5kzPXzPYgfGqJUed5wMc-L06fuc5jqGiWF0iIXKEs3vHYWSPyfm-pvoyR4SFC6xDljgVU9ukN5txSfQrZ/s960/image_2026-01-15_09-27-43.png
កាលពីថ្ងៃទី១៤ ខែមករា លោក វណ្ណា ដែលជា ND Miss Supranational Cambodia 2025 បានបង្ហោះវីដេអូមួយពី ហុក សារិតុលា ដែលកំពុងរើសំលៀកបំពាក់ចេញពីវ៉ាលីវិញដោយក្តីសោកសៅជាពន់ពេក។ តាមការបង្ហាញរបស់ Miss Intercontinental Cambodia 2025 បានបញ្ជាក់ថានាងត្រូវចេញទៅប្រកួតនៅលើអន្តរជាតិនៅឯប្រទេសអេស្ស៊ីប ប៉ុន្តែនាងមិនទាន់ទទួលបានវីសានៅឡើយទេ។ ហុក សារិតុលា ថាឆ្នាំនេះប្រហែលជាមិនដឹងថាអាចមានវត្តមានកម្ពុជាក្នុងកម្មវិធីឬអត់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrt2aHYI5rSPLaGp29k9Ayf_eQoxiUwCV6cjyECH3jgb0fBImB4zbSV2kA0uVKwbMP2ipQ5P6Ay1FC3Ls7s0wM2O6zZLCZJ1u800nZBHJkyJos_utoeddYwc1CP3625jhvdS6-2iCyCV_C2wZUFqU-ry94VEJaW7flGjHRR_-ueO7glLzALfDX-BS4Awep/s2048/image_2026-01-15_09-27-44%20(2).png

Visa គឺជាបញ្ហាប្រឈមមួយសម្រាប់បវរកញ្ញាតំណាងប្រទេសកម្ពុជាដែលពិបាកនឹងទទួលបានដែលធ្វើឱ្យប្រទេសកម្ពុជាបាត់ឈ្មោះនៅក្នុងការប្រកួតប្រជែងលើកម្មវិធីសម្រស់។ កាលពីឆ្នាំ២០២៤ ឈុំ ចាន់ដារ៉ា ដែលពេលនោះជា Miss Supranational Cambodia 2024 ក៏ត្រូវបាត់បង់ឱកាសសម្រាប់តំណាងប្រទេសកម្ពុជាដោយសារតែបញ្ហានេះដូចគ្នា។ មិនមែនមានតែ ហុក សារិតុលា ឬ ឈុំ ចាន់ដារ៉ា ប៉ុណ្ណោះទេប៉ុន្តែក៏មានបវរកញ្ញាតំណាងប្រទេសកម្ពុជាផ្សេងទៀតប្រឈមនឹងផលវិបាកលើរឿងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1o90ELs_zjzrev3GpRpCEZdFSt9LUUJ7X1VyZLXq2Km8YmzI6GS-ilo6E4wNlYsg6LUr-x2sAMKU1v_Q2AFxVTOwFoL3E6XzksxRIQBzfe8lCObcFvWVMgZeoUal2q_gUIOPzLG3j88yB6sT5mYKWRe4doRzxl10PKidWYPxrIRLUZB1AoEF6B9hUALBy/s960/image_2026-01-15_09-27-44.png
រឿងរបស់ ហុក សារិតុលា នេះទៀតសៀតអ្នកគាំទ្រវិស័យបវរកញ្ញាក៏នឹកឃើញដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលអ្នកទាំងពីររាប់អានគ្នាដូចជាបងប្អូនត្រូវខកខានឱកាសចេញទៅប្រកួតដូចគ្នាដោយកាលពីឆ្នាំ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានតំណែងជា Miss Intercontinental Cambodia 2022 ហើយត្រូវចេញទៅប្រកួតនៅប្រទេសអេស្ស៉ីប ប៉ុន្តែគួរឱ្យសោកស្តាយនាងពុំអាចចេញទៅប្រកួតតំណាងប្រទេសបានឡើយនាគ្រានោះ។ នេះបានជំរុញឱ្យអ្នកគាំទ្រអាណិត ហុក សារិតុលា កាន់តែខ្លាំងខណៈវាសនាអ្នកទាំងពីរត្រូវប្រឈមនឹងរឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQJ9iX5scoyuLoB7wynnoqeEmn5Os9expOeBU6Y70uy_yRZbim8MoCvx9ZGGss-niaFmAqL3V64pgf5VbnmsCOD6lh1MPCbgx8gWnHv5PlbKSTdqZkSCZiAan0BChDi29h3fMXqxBbz2N8epsUd1a54e0OudYyVvEcloZDI8cAMtYD36JUwYxDtnyDXdr4/s2048/image_2026-01-15_09-27-47.png

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៤ ផន ស្រីពី គឺជាអ្នកតំណាងប្រទេសប្រកួតក្នុងកម្មវិធីនេះដោយបានបើកទ្វារកម្ពុជាចូល TOP22 ជាលើកដំបូងនៃការប្រកួត Miss Intercontinental ៕

តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ទម្លាយថាជាអតីតសិស្សរបស់អ្នកគ្រូ ជឹម បុប្ផា

0

មានស្រុកកំណើតនៅខេត្តតាកែវ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ បានទម្លាយប្រាប់មហាជនថាលោកក៏ជាអតីតកូនសិស្សរបស់អ្នកគ្រូ ជឹម បុប្ផា ដែលកំពុងមានរឿងនៅលើបណ្តាញសង្គមត្រូវបានសិស្សបង្កើតក្រុមជេរអ្នកគ្រូផងដែរ។ ជាមួយនឹងបង្ហាញនេះលោកក៏បានបន្ថែមដែរថាអ្នកគ្រូតែងតែតឹងរឹងនិងឱ្យសិស្សគោរពវិន័យតាំងពីដើមមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSwS50acD54YSG_6yao_tHPGCiaaRykphY9Gwn3tQ-zvAILwpizT1xEk9PKldnKoDZZnkLlOAkoYb3Rn0gfGJb9Kf1PSly_Jnw1fvK66cI2US1NYyLWdX88fpkqarHYMUp4TCC7pNHEAeTlbGicUe5IXc5xUsVvnIzVouTVIGGquGbutj7cBfqs_cAPQt2/s960/image_2026-01-15_10-08-34.png
នៅយប់ថ្ងៃទី១៤ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ អតីត TOP4 Cambodian Idol រដូវកាលទី៤ បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនជុំវិញរឿងរបស់អ្នកគាំទ្រ ជឹម បុប្ផា ថា«ខ្ញុំសូមនិយាយបន្តិចចុះ ខ្ញុំជាអតីត សិស្សរបស់អ្នកគ្រូ .. អ្នកគ្រូតែងតែ តឹងរឹង និងឱ្យសិស្សគោរពវិន័យ ខ្ជាប់ខ្ជួនតាំងពីដើម..ព្រោះតែចង់ឱ្យសិស្ស បានល្អចេះដឹង.. ។ អ្នកគ្រូ ក៏ធ្លាប់តឹងតែងជាមួយខ្ញុំដូចគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGRUE-9z6sCpeTsbETCJlYPMw5Ugb-uhyTH4wwW9UH67D_Ao3TZT5TCWOlfw82OruoMZClDfZloAgiYz7vsX4VjpBqiUKgSS8Bx-gBQ4VuUQndpxL8hLPmFrzmv4xabX8Y01UTMTX_txYsGcVeyrO0tfGjOTdAQ7RYZ6pzOrBxUf3sL-xhG65qr66U0SHK/s2048/image_2026-01-15_10-08-35.png

ទោះជាយ៉ាងនេះក្តី តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ថារហូតមកដល់ពេលនេះទើបលោកដឹងនិងពិតជាអរគុណយ៉ាងខ្លាំង ដល់ការទូន្មានប្រៀនប្រដៅនិងភាពតឹងតែងរបស់អ្នកគ្រូពិតជាមានតម្លៃសម្រាប់សិស្ស គ្រប់រូប»។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ថា «អ្នកគ្រូគាត់តឹងតែង តែងតែចង់ឱ្យសិស្ស ល្អ និងដើរត្រង់ផ្លូវ ពេញដោយចំណេះដឹង .. មិនដែលចង់បានប្រយោជន៍ អីពីសិស្ស ទេ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO24QiV05GOEUSGQeEibsdvsbx9e4lZtN4pCpSZ78txubESaazMYUtfQeW1V5RML7o4DYiXvnzaGrXV1Rp0PDi8gp9oaZfVm9uMphJFLp4IpXoXH0aqsmSToWMSDC2sb104Z1V8FEPPKuvxQlwq0uV0p_blgnUqSwkToNmT5dhNYux-T1hOowXB6a5giwN/s1280/image_2026-01-15_10-13-45.png

គួរឱ្យដឹងថាមុននឹងចាប់អាជីពសិល្បៈលោក ស៊ឹម ច័ន្ទពន្លឺ គឺធ្លាប់ទទួលបានអាហារូបករណ៍សិក្សានៅក្រៅប្រទេសនិងបានក្លាយជាគ្រូពេទ្យម្នាក់ជាមួយនឹងអាជីពសិល្បៈជាអ្នកចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15OgW57eRj7qQMnT661a3ZDOIUe3dWyjrmyR5k2nNtKYAExjicastq90rmZyW5DXnxo30cmVDzkhL2Y8U3_imWWYc4BMoZcCgItU3YGIHSM_Qip0uklXWqxhJUSozf0y7Wc5JUsZZ0_Tlla6aj94Oekwuvsxi0k4bEJ56mIM-I1szpmpJMhe5SbLN0PaR/s2048/image_2026-01-15_10-13-44.png

ក្រោយពីរឿងនេះបានផ្ទុះកក្រើកពេញបណ្តាញសង្គមនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកនាយកសាលានៃវិទ្យាល័យ ជា ស៊ីម តាកែវ បានអញ្ជើញអ្នកគ្រូ ជឹម បុប្ផា និងសិស្សថ្នាក់ទី៩(ក)ចំនួន ៣២នាក់ដើម្បីចូលរួមសម្របសម្រួលដោះស្រាយដោយសន្តវិធីករណីសិស្សចំនួន ៣២នាក់ បង្កើតក្រុមតេលេក្រាមជេរអ្នកគ្រូ៕

សោកនាដក.ម្មផ្ទួនៗ! បាក់ដងស្ទួចនៅខេត្តសមុទ្រសាខន បណ្តាលឱ្យពលរដ្ឋថៃស្លា.ប់២នាក់ និងរបួសជាច្រើននាក់

0

ប្រទេសថៃ ៖ សារព័ត៌មាន Khaosod រាយការណ៍ថា កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដងស្ទួច (Crane) ដ៏ធំក្នុងការដ្ឋានសាងសង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន បានបាក់រលំសង្កត់លើស្ពានអាកាសបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ចំនួន២នាក់ និងរងរបួសយ៉ាងហោច ៥នាក់ ។ ក្រោយមក អាជ្ញាធរ និងសមត្ថកិច្ចជួយគ្នាបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ ព្រមទាំងត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH5h8hZTJl2CYlZ_fAcPyD8hdPQRIhagni7uyHJm0BUmMT_Qd-gh-bOwlMGrxkZc-Z0RK1fwrBVMKkTkxxbfNdKq20jux9C5D_gn4t6Si_vS6TKrk_RoX4PGSQYjJ7CFPf0SS4lOV9PzGBnZWax_Lg010pnHhbt0nXHRoe6jLRpCkbtPWPdVka3RzeLQNo/s1280/photo_2026-01-15_11-04-24.jpg
ទីតាំងកើតហេតុស្ថិតនៅខាងមុខសណ្ឋាគារប៉ារីស ក្បែរស្ពានឆ្លងទន្លេថាជីន បើតាមសេចក្តីរាយការណ៍បឋម គឺមានរថយន្តចំនួន២គ្រឿង ត្រូវដកស្ទួចនៅការដ្ឋានសាងសង់សង្កត់ពីលើ ។ អាជ្ញាធរហាមពលរដ្ឋកុំធ្វើដំណើរឆ្លងកាត់ផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន ដោយសារស្ទះចរាចរណ៍ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1-t58elR1J8ytnicIx4D66snK4uLkx2SPR0EJindj3dKSvbEK-mocjIKktVL3UXufGCixHK4OxP_zRRJLKZ7R-TwG4y-y_Tm2oJ6Cstb4acHChDiS_iYGDxwJGLaxZ9sKqzehz1h-pO04mVW9tVzhcVKpS1mzx_mpEC-MKu5zHdPTwxFB0Nta4J1MYbYr/s1280/photo_2026-01-15_11-04-25.jpg
    អ្នកដំណើរឆ្លងកាត់ទីកន្លែងកើតហេតុភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះកាលពីថ្ងៃទី១៤ ខែមករា ទើបតែកើតហេតុការណ៍បាក់ដងស្ទួចនៅខេត្តណាខនរ៉ាជសីមា បណ្តាលឱ្យមនុស្សស្លាប់រហូតដល់ជាង៣០នាក់ ។ សមត្ថកិច្ចបិទផ្លូវមិនឱ្យមានការធ្វើដំណើរឆ្លងកាត់នៅទីតាំងកើតហេតុ និងណែនាំឱ្យអ្នកដំណើរបើកបរផ្លូវផ្សេងដើម្បីចៀសវាងការស្ទះចរាចរណ៍ ។ លោក ផិផាត់ រ៉ាជឆាគីតប្រាកាន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះមកពិនិត្យមើលនៅទីតាំងកើតហេតុដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFIiAq8qUeYE6h_RcMGJACF0TGglE-9dZx7EoIvBh_DYaszht2Y7nMCCjOK3n2qqh3G3X3fVInLgLhSA0bq3Q-vx7VVpTJuuVzSr2nDC2Qhi7VVkqraH3cg0wRyjb7MesxXagWXrXesWn6zLd7gt5-v9kmIOFG0NCWK-ksyOEudc47oKmqoOblbe2FnEVv/s1280/photo_2026-01-15_11-04-26.jpg

    គួរបញ្ជាក់ថា ការបាក់ដងស្ទួចនៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន គឺជាសោកនាដកម្មផ្ទួនៗនៅប្រទេសថៃ បន្ទាប់ពីសោកនាដកម្មបាក់ដងស្ទួចដ៏ធំមួយរបស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿន លឿននៅខេត្តណាខនរ៉ាជសីម៉ា សង្កត់លើរថភ្លើង១ខ្សែដែលដំណើរពីទីក្រុងបាងកក ទៅកាន់ខេត្តឧប៊ុនរ៉ាជថានី ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លាប់ជាង៣០នាក់ និងរងរបួសជាច្រើននាក់ ៕