ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបវរកញ្ញា រឿន ណាត និងបុរសសង្ហា លាវ វេងហួរ បង្ហាញពីទំនាក់ទំនងស្នេហាកាលពីកន្លងមកនេះមានការចូលរួមអបអរសាទរយ៉ាងច្រើនពីអ្នកគាំទ្រ។ ថ្មីៗនេះអ្នកទាំងពីរបានបង្ហាញវត្តមានជាគូក្នុងកម្មវិធីមួយដោយបញ្ជាក់ចេញពីមាត់ថាពួកគេពិតជាទាក់ទងគ្នាជាសង្សារពិតប្រាកដមែន ខណៈបានបង្ហើបថាអ្នកទាំងពីរមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមកតាំងពីថ្ងៃជួបដំបូង និងបានណាត់ជួបគ្នានៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5rxbHk7jSK7yHzZKxrwGaJ-tzRxqMAXjqvLbHyRr4aWAGHni29vvnvISrXDG5ijpX7PEK_e61xX05m9s9OM7AwreQZzMV-Jb8GFuxsIIl6m5tKi49Yk17tfPAm8k3V4I2w2jgtLvV56yfFTd3SwWaFhaYI4nX8ZtceRED-BtXGWeg7fveFP5D4f4bDc/s2048/image_2024-06-08_13-26-50.png

ក្នុងកម្មវិធី 3fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី៧ មិថុនា កញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ និងបុរសឯក លាវ វេងហួរ Mister Friendship International 2023 បានចូលរួមផ្តល់បទសម្ភាសជាមួយគ្នាលើកដំបូងបន្ទាប់ពីមានទំនាក់ទំនងស្នេហា។ អ្នកទាំងពីរបានប្រាប់ទស្សនិកជនអំពីការចាប់ផ្តើមរបស់ពួកគេដែលធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិត។

រឿន ណាត និង លាវ វេងហួរ បានទម្លាយថាអ្នកទាំងពីរបានជួបគ្នាដំបូង ពេលមានឱកាសថតរឿងជាមួយគ្នា ដោយពេលនោះ រឿន ណាត បានសួរទៅកាន់អ្នកដឹកនាំថានាងត្រូវសម្តែងជាមួយតួប្រុសរូបណា ពេលបានឃើញរូបតួប្រុសថាជា វេងហួរ ហើយក៏យល់ព្រម ខណៈនាងខកខានថតរឿង៤ ទៅ៥ឆ្នាំហើយនិងចង់សាកសម្តែងរឿងមានរសជាតិថ្មីដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh8D66XZNxKubF9aKgCY7Lye7UTvcDmha4eZyHNZGUB2sv7Q5-z2hXIVV8kI_0jc6B0rR1F-knrg3TPTcjzGg8QQuWTS9CqJMeQobsBlwkMb80RdmotzcJVp3UFIvFHPOPza2PLqzpFYq_ixUKPiN4u6gcx7oqkC1pV9C262teWAc0fmJ7KhZ8MNdos2Q/s2048/image_2024-06-08_13-26-52.png

ក្នុងថ្ងៃជួបគ្នាដើម្បីសមការសម្តែងដំបូង រឿន ណាត បានជម្រាបសួរ វេង ហួរ ហើយបុរសឯករូបនេះមានភាពរុសរាយយ៉ាងខ្លាំងដែលធ្វើឱ្យនាងចូលចិត្តតែម្តងជាមួយនឹងស្នាមញញឹមរបស់ វេង ហួរ ។ ក្រោយមកអ្នកទាំងពីរបានណាត់ជួបគ្នាក្នុងហាងកាហ្វេដើម្បីពិភាក្សាគ្នាពីតួអង្គការសម្តែងរបស់ខ្លួន ដែលត្រូវសម្តែងជាប្តីប្រពន្ធគ្នានៅក្នុងសាច់រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwaFpVhmiIuVY160zMIUCQbPGlfCIR6f0SrMcA_Nuox6GwW7r8gxVEzr58rTsXCHxWrlJsBnPCfWtZ9iGn_KBjqTkUt4qKuvmMpE6aHZ3AJL2QOxT7XiMWz1bpcJYY4pOeYCMuadXc4_QxuEFmGzYU1kfZL4cBVfJ0wZ5yorxbCY_OIMvpmYIotwZnEXA/s1920/image_2024-06-08_13-26-54.png

មែនទែនទៅអ្នកទាំងពីរបានបង្ហើបប្រាប់ថាមានអារម្មណ៍ល្អជាមួយគ្នាតាំងពីថ្ងៃជួបដំបូង ខណៈនៅថ្ងៃមួយ រឿន ណាត ផុសStory នៅហ្វេកប៊ុកថាស្គាល់រសជាតិជួបភ្លាមស្រលាញ់ភ្លាមហើយដែលធ្វើឱ្យ វេងហួរ ចាប់អារម្មណ៍ប៉ុន្តែមិនច្បាស់នោះទេគ្មានតែលួចសង្ស័យក្នុងចិត្តថាជាលោក ខណៈដែល វេងហួរ បានចុច react រូបបេះដូងទៅកាន់ រឿន ណាត និងបានអួតប្រាប់រឿងនេះទៅកាន់បងប្អូនថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWWIBEp1n21rpMGCGNgdjF2EyC2E-qZ0gwOnwrU3rHLCw_xsjMTIWPhwk4lzkFkcbjDrxdN3CVOfkXhOaJd6YXmJasvS8CvsBW-t-8DDHXSzS3AmHErpEVJKgNQ2cpHCGFtMMwjVJDiUg1AcwLEPpysPV4iCWpsA0H0VCgmcO9bV8J_EOVRIGSMHiPBgg/s2048/image_2024-06-08_13-26-53.png

ចំណុចដែលធ្វើឱ្យមហាជនច្បាស់ពីទំនាក់ទំនងរបស់ពួកគេគឺនៅពេលមានវីដេអូក្នុងstory ណែនាំ រឿន ណាត ទៅកាន់បុរសឯកវៀតណាមថានាងជាមិត្តស្រី ខណៈអ្នកទាំងពីរទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ។ ស្របពេលជាមួយគ្នា ទាំងរឿន ណាត និង វេងហួរ សារភាពចំៗចេញពីមាត់នៅក្នុងកម្មវិធីតែម្តងថាអ្នកទាំងពីរជាគូស្នេហ៍ពិតប្រាកដមែន។

បន្ថែមពីលើនេះ Mister Friendship International 2023 បាននិយាយទៀតថា ចំណុចទាក់ទាញដែលធ្វើឱ្យកាន់តែមានចិត្តស្រលាញ់ រឿន ណាត នោះគឺអត្តចរិតយកម្ហូបមកពីផ្ទះចែកក្រុមការងារ ថែមទាំងប្រមូលចានយកទៅលាងទៀត សូម្បីក្រុមការងារក៏សរសើរចំណុចនេះដែលតួសម្តែងស្រីស្អាតមួយរូបឈរលាងចាន។ ចំណែកឯ រឿន ណាត វិញក៏បានបង្ហើបដែរថា ភាពគួរឱ្យស្រលាញ់របស់មិត្តប្រុសនាងគឺ អង្គុយចាំនាងធ្វើខ្លួនដោយគ្មានការរអ៊ូ៕