Home ព័ត៌មានអន្តរជាតិ ត្រូវប្រយ័ត្នកុំប៉ះពាល់ “សត្វព្រាប” ឱ្យសោះប្រសិនបើប៉ះពាល់វានឹងបង្កឱ្យឆ្លងជំងឺគ្រោះថ្នាក់ទាំងនេះ

ត្រូវប្រយ័ត្នកុំប៉ះពាល់ “សត្វព្រាប” ឱ្យសោះប្រសិនបើប៉ះពាល់វានឹងបង្កឱ្យឆ្លងជំងឺគ្រោះថ្នាក់ទាំងនេះ

218
0

“ព្រាប” គឺជាសត្វស្លាបដែលតែងបង្ហាញខ្លួននៅផ្លូវសារធារណៈ ព្រោះវាជាសត្វមិនខ្លាចមនុស្ស ហើយវាចូលចិត្តហោះហើរឬប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាជាងរស់នៅក្នុងធម្មជាតិ។ ព្រាបតែងជាសត្វដ៏គួរឱ្យស្រឡាញ់ ទោះជាយ៉ាងណាអ្នកមិនគួរទៅប៉ះពាល់ឬចាប់សត្វនេះបានឡើយ ព្រោះសត្វប្រភេទនេះផ្ទុកមេរោគច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28JR3dUk0RFerLJ4Jq_XMWFlBcjEwoxhlBn8CCDD4Xh0AeSBGoZxujYBtALT5_7l3v1JmVNfZiDXTV5sH_49eaqUiLOht1E9vIS6BGmny1z6xldntkwhYZ3eT2BYva_v2snwKtqeFMbMOuh5LXwNOsOO_83yNcWgfIfcaBGjuGwtPip984aGoJf-mq5s/s754/photo_2024-06-07_16-22-11.jpg

សត្វព្រាបដែលចុះមកប្រជ្រៀតគ្នាក្នុងសហគមន៍តែងតែបញ្ចេញចោល បង្កភាពកខ្វក់ពាសពេញតំបន់ ហើយវានឹងធ្វើឱ្យតំណក់មេរោគសាយភាយទៅគ្រប់ទីកន្លែង ដូច្នេះសត្វព្រាបគឺជាការគំរាមកំហែងដោយស្ងៀមស្ងាត់ដែលអាចធ្វើឱ្យយើងធ្លាក់ខ្លួនឈឺ និងស្លាប់ដោយមិនដឹងខ្លួន។ យោងតាមអ្នកស្រាវជ្រាវគេបានរកឃើញថា សត្វព្រាបគឺជាអ្នកផ្ទុកជំងឺជាច្រើន ហើយមេរោគដែលមកពីសត្វនេះ អាចបង្កជាជំងឺគ្រោះថ្នាក់ដល់មនុស្សដូចជា៖

១.រលាកស្រោមខួរ៖ វាគឺជាជំងឺដែលបណ្តាលមកពីការឆ្លង ដែលអាចជាមេរោគ បាក់តេរី ឬផ្សិតនៅក្នុងភ្នាស ដែលព័ទ្ធជុំវិញខួរក្បាល និងខួរឆ្អឹងខ្នងធ្វើឱ្យតំបន់នោះរលាក។ ការឆ្លងអាចកើតឡើងពីបរិយាកាសដែលមិនល្អ ឬវាអាចបណ្តាលមកពីការទទួលប៉ារ៉ាស៊ីតដែលមកពីអាហារមិនស្អាត រួមទាំងពីការប៉ះដំណក់ទឹកព្រាប។ ដំណក់ទឹកព្រាបជាកត្តាមួយដែលអាចបង្កឱ្យមានជំងឺរលាកស្រោមខួរទាំងកុមារ និងមនុស្សពេញវ័យរហូតដល់ទៅ ៩.៩% ដែលអាចបណ្តាលឱ្យស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR0FjHYEeazXQ9mPV8oWnWPguc10Oa9vu_w2qEgTWzNJbitRRzydaWk6uZQJk8zgD-ftbPL6Av3_8UKmhkZJ2ng_62U_Z0XZNmSH7aZOfs6uVgE-QXHa6AoAqEmR6ZO31hjE-TLIbynr9ISp6PW9Mr3Wzs5ml7k187g8XJ1i0yHLGDteuMmfE5K6E4iXI/s1280/photo_2024-06-07_16-22-30.jpg

២.ជំងឺគ្រុនផ្តាសាយបក្សី៖ ជំងឺគ្រុនផ្តាសាយបក្សីគឺបណ្តាលមកពីវីរុសគ្រុនផ្តាសាយមួយប្រភេទ ដែលបង្កឡើងដោយមេរោគគ្រុនផ្តាសាយធំ អាចចែកចេញជា ៣ ប្រភេទគឺ ប្រភេទ A, B និង C ។ ជំងឺគ្រុនផ្តាសាយបក្សីស្ថិតក្នុងប្រភេទ A មានរោគសញ្ញា និងភាពធ្ងន់ធ្ងរជាងគេ ជំងឺនេះអាស្រ័យទៅលើប្រភេទមេរោគ និងប្រភេទសត្វបក្សីដែលឆ្លង។ ជម្ងឺគ្រុនផ្តាសាយបក្សីជាធម្មតាជាជម្ងឺឆ្លងរវាងសត្វបក្សី ហើយមិនឆ្លងដល់មនុស្សទេ ទោះយ៉ាងណាក៏ដោយ ប្រភេទខ្លះក៏អាចឆ្លងដល់មនុស្សដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4HSBhrPb0Ua2vA_3yjp5St85XjkeOTiT3Jek80MYAkYlzXwlrSrQeM4UCyVmvUlbuF5YtDwhyphenhyphendUuipXwYzBmRZr-K81Uaq5U9pUmfymBc53lYpkFzk2xZ4UYEV4fwuuXI8C5gl33m_CUrwNYyjfdEMrhoPtBM8zh4MpWDyT9V7rqEB52mkE6U9o533mU/s960/photo_2024-06-07_16-22-41.jpg

នៅពេលមនុស្សប៉ះបក្សីឈឺ ដូចជាដំណក់ទឹក ទឹករំអិល ទឹកមាត់ ឬពីការប៉ះពាល់នឹងបរិស្ថានដែលមានមេរោគពីបក្សីឈឺ។ ជារឿយៗអ្នកជំងឺនឹងមានរោគសញ្ញាជាចម្បងទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម នេះស្រដៀងទៅនឹងរោគសញ្ញានៃជំងឺផ្តាសាយដែរគឺ គ្រុនក្តៅលើសពី ៣៨ អង្សាសេ ញាក់ ឈឺក្បាល ឈឺសាច់ដុំ អស់កម្លាំង ឈឺពោះ រាគ ក្អួត ស្លេស្ម ឈឺបំពង់ក ក្អក និងហត់នឿយពីជំងឺរលាកសួត។ ប្រសិនបើមានផលវិបាក រោគសញ្ញាអាចធ្ងន់ធ្ងរដូចជាជំងឺរលាកសួត និងជំងឺផ្លូវដង្ហើម ជាពិសេសចំពោះកុមារ និងមនុស្សចាស់សូមទៅមន្ទីពេទ្យភ្លាមៗពេលមានរោគសញ្ញាទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8aQK6OlBDTp43KOD9Mx-owZC8rGu0GDGJNoyxlORNB2wk4kRZmH628ApZ59SMe7a-ZdOaIFQQHyGGgbylQ8IKenhUzgsJD4yk5vQgvJ0V8GPqKJpAAcpuGWiRsDRbuYcLmjC5IYGRstpjF7r-S9_s5oiElgg9mOMYN128aL4X3AOOX5y1dR2_G_8Oxg4/s1280/photo_2024-06-07_16-22-59.jpg

៣.រលាកសួត៖ ជំងឺរលាកសួតកើតឡើងដោយសារការឆ្លងមេរោគ មិនថាវាជាមេរោគអ្វីទេ។ ការឆ្លងមេរោគកើតឡើងនៅពេលដែលយើងដកដង្ហើម និងស្រូបមេរោគទាំងនេះចូលទៅក្នុងសួត។ វាអាចបណ្តាលឱ្យរលាកសួត ជាពិសេសផ្សិត Cryptococcus Neoformans ពីការចាប់សត្វព្រាប។ វាចាប់ផ្ដើមដោយការឆ្លងមេរោគក្នុងសួត ហើយបន្ទាប់មកអាចនឹងរាលដាលបន្តិចម្ដងៗទៅផ្នែកផ្សេងទៀតនៃរាងកាយ ដែលជំងឺរលាកសួតប្រភេទនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ប្រសិនបើមានការឆ្លងមេរោគនៅក្នុងចរន្តឈាម អ្នកជំងឺអាចស្លាប់ លើសពីនេះសត្វព្រាបក៏មានបាក់តេរីមួយប្រភេទដែលហៅថា Chlamydia pneumoniae ដែលអាចបណ្តាលឱ្យមានជំងឺរលាកសួតធ្ងន់ធ្ងរផងដែរ៕