Home Blog Page 1010

ថៃឆ្នាំនេះមិនដូចឆ្នាំមុនទេ! ទាំងអ្នកលក់ដុំ លក់រាយភាគច្រើននាំគ្នា ភ័យ បុកពោះ

0

យោងតាមកាសែតថៃ The Nation បានចុះផ្សាយថា អាជីវកម្មនៅក្នុងប្រទេសថៃកំពុងតែមានភាពមិនប្រាកដប្រជា ដោយសារតែការទិញរបស់អតិថិជនបានធ្លាក់ចុះជាលំដាប់។ ជាមួយគ្នានោះ ទាំងអាជីវកម្មលក់រាយ និងលក់ដុំ ក៏ដូចជាភោជនីយដ្ឋាននៅតាមបណ្តាខេត្តកំពុងជួបប្រទះការធ្លាក់ចុះនៃការលក់ពី ៣០-៤០% ដែលជាហេតុបណ្តាលឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងចំណោមជនជាតិថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaheNuliHxLtZwegqK1-vVndBIhSC2G3Unc-Lttt_hzgSqIuY20J8inNmAQLgR7u6-XqXVaFej5NL-RScRFW298hwDagpVSM8bhfF_7ljtouVZGnZ7AgEdVc-LME6Jkhv-S0PrFb79Oh8rNuwe-9OVs_537d6DTZxRCHI0_KeP6ZdUXDWthja0Jy9A4iw/s1200/1200x800.jpg

ប្រតិបត្តិករអាជីវកម្មជាច្រើនកំពុងស្នើឱ្យរដ្ឋាភិបាលជំរុញវិធានការឬក៏គ្រោងការណ៍នានា ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសគឺទាក់ទងនឹងការចំណាយខ្ពស់ទៅលើរបររបស់ប្រើប្រាស់និងសេវាផ្សេងៗ។ ជនជាតិថៃភាគច្រើនបានចាត់ទុកគំនិតផ្តួចផ្តើមកាបូបឌីជីថលរបស់លោកសេដ្ឋា ថាវីស៊ីន គឺគ្មានប្រសិទ្ធភាពសម្រាប់អាជីវកម្មខ្នាតតូចនោះ ដោយសារលក្ខខណ្ឌស្មុគស្មាញ និងការផ្ទេរប្រាក់យឺតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZtKVqqmd7KuXwZc5xYyTHS5sCdK6WHtxLDDjdARWWsMDM4h0utg5YdLgpzdBOgzL_xD4FuHp-WFvrtcQJn9XUy6mBr6jKNf1tU4rACriTkzOEsEyYuFVfL9hN6hC9Hgia6QkVfCwPgegp8DFGzOy2PoNBaclpkAwzFHAPnCZKr-UCjM4UrXn8TfT2lms/s1000/photo-1628324716243-0c9c29971a58.jpg

យ៉ាងណាមិញ អំណាចនៃការទិញបានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងចំណោមក្រុមមនុស្សដែលមានចំណូលទាប។ អាជីវកម្មខ្នាតតូចទាំងក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តនានា ត្រូវបានរងផលប៉ះពាល់ដោយការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលឆ្លុះបញ្ចាំងពីការថមថយនៃការលក់ បង្កហានិភ័យដល់សេដ្ឋកិច្ចថៃនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrz-E2TExXZUMluGRZSKh-_lRn-v9Jb2IoObNKPAg0Z6AkQwoNHnCCs96fSEqytR2efcK6J8E5hnLS6sgUdaLwtjE4inVAt4TIDzSLtledoP5m14vcK2-c7_jfQklC1ZQ4dcjQMjK6m7HoEWtQPreKaC-wqes5C5YNe_yBD1IBch_dXGGZP2NlQnFXFC4/s1280/photo_2024-06-25_10-55-06.jpg

បើយោងតាមការបញ្ជាក់ពីអ្នកជំនាញបានឲ្យដឹងថា ការលក់ធ្លាក់ចុះជាគំហុកបែបនេះ ដោយហេតុថា អតិថិជនភាគច្រើនបានកាត់បន្ថយការចំណាយរបស់ពួកគេលើផលិតផលទាំងអស់ប្រមាណពី១៥-៣០% ដោយផ្តោតជាចម្បងលើការចំណាយដែលចំបាច់ៗប៉ុណ្ណោះ។ ដូច្នេះហើយ វាបានជះឥទ្ធិពលដល់ហាងតូចៗជាង ៤០០,០០០ នៅទូទាំងប្រទេស ទាំងអ្នកលក់ដុំ និងអ្នកលក់រាយ ដែលជំរុញឲ្យមានការបិទហាងនានាជាបន្តបន្ទាប់ ស្របពេលដែលមានការប្រកួតប្រជែងខ្លាំងកាន់តែខ្លាំង និងការចំណាយកើនឡើងខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5-M5DEv50C7vbQqimcJfbkK_zUDD2MEzoIzRJ5-9aSimrkSHgfWeqqGFXasrUjmJzmXMemXt43SMsk4YFwerAPGkuIdQzDMM04t4xtWN8sfdB-tNrD-8BfK1pGCJQLH9m9gIGjeDxZqy0-qhhZK0mfB9vxgpYU4zJQKMl12pwIJK2YZ9Sjxx_3TAQaNM/s730/small_business_big_hopes.jpg

មិនត្រឹមតែប៉ុណ្ណោះ អាជីវកម្មភោជនីយដ្ឋាននៅតាមខេត្តក៏ជួបការលំបាកដែរ។ ប្រធានសមាគមភោជនីយដ្ឋានថៃបានអះអាងថា អាជីវកម្មភោជនីយដ្ឋានក្នុងឆមាសទីមួយនៃឆ្នាំនេះមានភាពអន់ថយ ដោយការលក់ខែឧសភាធ្លាក់ចុះដល់ទៅ ៤០%។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXn5h9FVTjF2qTpo4REBeCeE8wuA8T-OTlwKv1aWcG8lLSaOQ82_r9fCSsKRqffdXYRBeM52YuwycCwP26bD-yE0UpgfnUEQIxbFG3ZsWKY4t9hgeaDOpZM09I3cv6Weu9h0vq0k3iO79rA_e2ABBGyGhhJLCkWfmYaPTwtHOeuT63JBILj9FeZy5B-1w/s1200/photo_2024-06-25_10-55-13.jpg

បន្ថែមពីនេះក៏នៅមានវិស័យមួយចំនួនទៀតក្នុងប្រទេសថៃក៏រងនូវផលប៉ះពាល់ ដោយសារធ្លាក់ចុះអំណាចនៃការទិញផងដែរ ក្នុងនោះគឺរួមមានបំណុលគ្រួសារ ការបិទរោងចក្រជាបន្តបន្ទាប់ និងវិស័យសណ្ឋាគារ ដោយសារតែទេសចរណ៍ក្នុងស្រុកធ្លាក់ចុះជាដើម៕

VinFast ក្លាយជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍

0

វៀតណាម៖ យោងតាម Vnexpress ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា VinFast គឺបានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ក្នុងត្រីមាសទីមួយឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុនចិន BYD។
បើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint បាននិយាយថា “ប្រទេសវៀតណាមបានឃើញកំណើនគួរឱ្យចាប់អារម្មណ៍ ដោយការលក់រថយន្តអគ្គិសនីគឺបានកើនឡើងរហូតដល់ជាង ៤០០% ឯណោះ ដោយរួមចំណែកជិត ១៧% នៃការលក់ក្នុងតំបន់”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLyKVSOLI_IJBqjRiviX_sOEzLjKcvELsoLJ2_NolrX2rbTOub45iSgYW9x4BgkNl74ghVjuFkuR_mXBRw_X5RXsKhACXNbhP5mW3OsjI2TAnCnziPN0hUlXwe-wCuYUuXoRY_R0T_v0JTs-SdyFXhgmi9b1SalQUpuDfRXCwgEBq3xyNuekoJMd_qAEQ/s1200/1200x675_cmsv2_e7c476db-ab50-5a63-bb02-1ae6d1cdc63d-7977296.webp

យោងតាមរបាយការណ៍ នៅក្នុងត្រីមាសទី ១ ការលក់រថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍គឺបានកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ ការលក់រថយន្តម៉ាស៊ីនចំហេះខាងក្នុងក៏បានថយចុះ ៧% ផងដែរ។ ដូច្នេះក្រុមហ៊ុនចិន BYD បានឈរចំណាត់ថ្នាក់ទីមួយ និងក្រុមហ៊ុនវៀតណាម VinFast ឈរនៅចំណាត់ថ្នាក់ទីពីរ នៃការលក់រថយន្តអគ្គិសនីច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅត្រីមាសទីមួយនៃឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgkz4ualsF1OpMDCaB3FubDvVq4XNDHtSoIpWESOOGApexd7KdOJYToP2Tvq3pbSLt7vFr39luJSM1RAnAdIV3RhxUmHZaPYgzpHY5AzU_wekxHIdzSAZvNNmQ03TKhe0_IKwONHy3xU6RWIxxT__n2T7gu46tL1dgBFv5WrHCdG4-FrTFehvBQlF0mPY/s1000/248446.jpg

យោងតាមអ្នកវិភាគ Counterpoint លោក Abhik Mukherjee បាននិយាយថា “ដោយសារតែក្រុមហ៊ុនផលិតរថយន្តជប៉ុន និងកូរ៉េ ដែលជាប្រទេសគ្រប់គ្រងការលក់រថយន្ត មានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរទៅរករថយន្តអគ្គិសនី ក្រុមហ៊ុនផលិតឧបករណ៍ដើមរបស់ចិន (OEM) និងវៀតណាម ក៏បានលោតចូលដើម្បីបំពេញចន្លោះទាំងនេះតែម្តង”។ លោក Mukherjee បានបន្តទៀតថា “អាស៊ីអាគ្នេយ៍កំពុងក្លាយជាតំបន់ពង្រីកដ៏សំខាន់សម្រាប់ OEMs របស់ចិន និងវៀតណាម” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGPE1pym8dSJVMph346joPnWkliRX6dMALSAUFapQgrfhNukorY8S7Hf_jkCpN2lyMa0wi7CDDPXGb17i_SRenudp0-8eD9FeAnevMljq25PEmvNf4ijDjm3EeM4tobun1dPBxptHyPjrrmBYDntrrk0-UPjXlU9minuAsJ61fGE2Bb8rfR7MigenifeI/s1000/1535392076.jpg

នៅក្នុងប្រទេសវៀតណាម ការលក់ VinFast បានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងទីផ្សាររបស់ខ្លួនក្នុងត្រីមាសទីមួយ ជាមួយនឹងរថយន្តប្រហែល ៨,២០០ គ្រឿង ដែលស្មើនឹងម៉ាកយីហោលក់ដាច់បំផុតនៅក្នុងទីផ្សារវៀតណាមដូចជា Hyundai , Toyota , និង Ford ។ នៅថ្ងៃទី ១៧ ខែមេសា ក្រុមហ៊ុនរថយន្តវៀតណាមក៏បានប្រកាសផងដែរថា ការលក់រថយន្តទូទាំងពិភពលោករបស់ខ្លួនគឺបានឈានដល់ ៩,៦៨៩ គ្រឿងហើយក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ កើនឡើង ៤៤៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក្រុមហ៊ុនមិនបានប្រកាសអំពីទិន្នន័យជាក់លាក់សម្រាប់ទីផ្សារនីមួយៗនោះទេ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy3NUCT_w5QgXikR_YUj0gHv5xnYt_c8Gpd5g44EXNmn7fnru0dtIWQTNcEVDi2PvKKcMB0-gHZpIzW-_nwTMzX31Ad2Jp66PNFj6z85n3ay-l0SFSrIZF5lR1GAaLGBcfbcoVartp48PToeJgsJkszvjI9w5HjO8nADR3eG6YT4OgJYPOJly6gdCIvjQ/s600/F7HK0aobkAAGIGg1-170377050862116_9.webp

ឡូយណាស់! iPhone បាន Update កម្មវិធីថ្មីអាចបញ្ជាដោយភ្នែកបាន ដោយមិនបាច់ប្រើដៃដើម្បីចុចនោះទេ

0

តើអ្នកធ្លាប់ស្រមៃថាអ្នកអាចគ្រប់គ្រង iPhone របស់អ្នកដោយគ្រាន់តែបញ្ជាភ្នែករបស់អ្នកដែរឬទេ? ជាការពិតណាស់ ប្រព័ន្ធប្រតិបត្តិការ iOS 18 ថ្មីនេះគឺមានមុខងារងាយស្រួលប្រើប្រាស់ជាច្រើនសម្រាប់ iPhone ជាមួយនឹងមុខងារលេចធ្លោបំផុតមួយគឺសមត្ថភាពក្នុងការគ្រប់គ្រងស្មាតហ្វូនរបស់អ្នកដោយគ្រាន់តែភ្នែករបស់អ្នកប៉ុណ្ណោះ មានន័យថា iPhone អនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសមាតិកានៅលើអេក្រង់ដោយមិនប្រើម្រាមដៃរបស់ពួកគេឡើយ។ មិនថាអ្នកមានតម្រូវការភាពងាយស្រួល ឬគ្រាន់តែចង់ប្រើប្រាស់មុខងារថ្មីនោះទេ គឺអ្នកអាចអនុវត្តតាមវិធីដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCDLF3cWUhRn-3OuoA2RGiCUEIwG3G-rXFHlAxRlmLQqA88FyWnxaardbeDv2_vPIL6mhn0rx3TRqYm_NpRh2BPdW0vai3U9FfbErSZ5jMl5Dbis1afyw6xjR4CGnsYn0AogMU6NX3G_8AX9QU2eJPcSStJGr4Vma9BRbB-duUByzaF4o_VbF5E6tQXlQ/s1199/photo_2024-06-25_10-27-15.jpg

១.ត្រូវប្រាកដថាអ្នកកំពុងដំណើរការ iOS 18 beta នៅលើ iPhone របស់អ្នក។
២.ត្រូវដំឡើងកម្មវិធី Eye Tracking ជាមួយ iPhone លើផ្ទៃដែលមានស្ថេរភាពប្រហែល ប្រហែល ៤៥ សង់ទីម៉ែត្រពីមុខរបស់អ្នក។ បន្ទាប់មកត្រូវចូល Settings ហើយចុចលើ Accessibility រួចជ្រើសរើសការតាមដានភ្នែក Eye Tracking។
៣.ចុចប៊ូតុងបើកទាំងអស់ដើម្បីបើកការតាមដានភ្នែក។
៤.ធ្វើតាមការណែនាំដើម្បីឱ្យ iPhone អាចស្គាល់ការសម្លឹងរបស់អ្នក។ បន្ទាប់ពីបញ្ចប់ការកំណត់អត្តសញ្ញាណ អ្នកអាចធ្វើប្រតិបត្តិការដោយភ្នែករបស់អ្នកនៅលើទូរស័ព្ទបានហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgXBlg95lVrmEtOFtugh2cqzwqZpbbtJkXOkKTmYhlpDLd7tj5vkz4EBJgjg8_C-Adz9-wQz8u2iVLwoV7jB-ueDce0WEeO4r74JQ09LRa9o7-MfRk90WxXCHy-DDuHWSZSO7F5j11HCrCswHAddCNgo2e1D-obKeD2Gf23aMwB11tqkCEq95VHGHFR3g/s1280/photo_2024-06-25_10-27-35.jpg

គួរបញ្ជាក់ដែរថា ប្រព័ន្ធប្រតិបត្តិការ iOS 18 នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការទូទាំងពិភពលោកសម្រាប់អ្នកប្រើប្រាស់ទូទៅនៅក្នុងខែកញ្ញានៃឆ្នាំ ២០២៤ ខាងមុខនេះ។ ទោះជាយ៉ាងណា ស្មាតហ្វូនដែលអាចអាប់ដេតទៅ iOS 18 បានគឺមានតែ iPhone 11, 12, 13, 14 និង 15 រួមជាមួយនឹង iPhone XS និង XS Max ក៏ដូចជាទូរស័ព្ទ iPhone XR, iPhone SE ជំនាន់ទីពីរ និងទីបីប៉ុណ្ណោះ។ ចំពោះ iPhone 8, 8 Plus iPhone X និង iPhone ជំនាន់មុនផ្សេងទៀតគឺមិនអាចអាប់ដេតទៅ iOS 18 បានឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpN0lrwHy8kNhlqE6vRQBS8zd1GmiqVk3J7JNmxeNduIIKz4zV67vbVPpCYwdyhoNMETbA0qu_CHMFQ-E60PeVN0wAAMkI5TUfpjo1oD86dDTOqvZGmNHsFpIwSLsFvgmEzJ7DcDYBJxC6LXq0tJv4-sVljZ4-sYoYXCuj2xu0r4gOFErJniwS-Qd51WY/s1280/photo_2024-06-25_10-29-24.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxlcM5BFAjjGon37GbEoiHpC4AgTUYJkGXitlZez1b8qOmf3sM1IMS922LNJU-NtHSJbHpz_Me4OumsFXE_gO6cKt0mNiMnboTC9LoylLK-EaVuAHA7oOU8maPia8v2Q8ABtreQZR-bux-qcwX-CnifENElKrhvoMFxQHB-TixwxEAqthpTmFxZUgT-ZE/s1280/photo_2024-06-25_10-27-45.jpg

ការនាំចេញបន្លែ និងផ្លែឈើវៀតណាមកើនឡើងខ្ពស់នៅឆមាសទី១ ឆ្នាំ២០២៤

0

ប្រទេសវៀតណាម ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យគយវៀតណាមប្រកាសថា នៅឆមាសទី១ ឆ្នាំ២០២៤ ប្រទេសវៀតណាមបាននាំចេញបន្លែ និងផ្លែឈើទៅប្រទេសចិន, ថៃ និងកូរ៉េខាងត្បូង កើនឡើងរហូតដល់២៨% ស្មើទឹកប្រាក់៣ពាន់៤រយលានដុល្លារអាមេរិក ក្នុងនោះមានដូចជា ៖ ផ្លែទុរេន, ស្រកានាគ, ចេក និងមៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrYBSXxs9N1V9chuxSCiAeY1Y8G78PYKF7i4CAvCoxmtIqk_x6UYH2d642VzWtyIgSUNHkPze-ljLN2csVNejzwQoyDwPQm6QOkDAVo_lRe7ICd9a4gVcpYiZw4rGbtzVgRjCOBBdJ-VkIJPsD-LQXU-YRVIQuwfvvvPMzvApMPabVm9qRpWB_87rSuyc/s1000/maaptrade_vietnam-fruit_trai_vai.jpg

យោងតាមទិន្នន័យខាងលើ ប្រទេសវៀតណាមរំពឹងថា ការនាំចេញបន្លែ និងផ្លែឈើសរុបនៅឆ្នាំ២០២៤ នឹងស្មើទឹកប្រាក់៧ពាន់៥រយលានដុល្លារអាមេរិក ។ មន្ត្រីគយវៀតណាមនិយាយថា បើទោះជាការនាំចេញបន្លែ និងផ្លែឈើទៅកាន់ទីផ្សារសំខាន់ៗកើនឡើងចាប់ពី១០% ទៅ៥០% ក្តី ប៉ុន្តែការនាំចេញទៅប្រទេសហូឡង់ នឹងធ្លាក់ចុះ ។

ប្រទេសធំៗដែលបានទិញបន្លែ និងផ្លែឈើវៀតណាមច្រើនជាងគេ រួមមាន ៖ ចិន, ថៃ និងកូរ៉េខាងត្បូង ។ ប្រទេសទាំងនេះបាននាំចូលទិន្នផលកសិកម្មវៀតណាមយ៉ាងច្រើន ចាប់ពី៣០% ទៅ៦០% នៅខែមករា ឆ្នាំ២០២៤ ហើយប្រទេសថៃ និងកូរ៉េខាងត្បូង បាននាំចូលទិន្នផលកសិកម្មវៀតណាម ស្មើទឹកប្រាក់៧៤លាន៥សែនដុល្លារអាមេរិក និង១៣៦លានដុល្លារអាមេរិក តាមលំដាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspvv7DgECmpp9VxRPfR58iZ8kqlAr8fMjW32vYVgrRPKnoRe3QViif9SOSLUndANVQPL5FfQ0P2beMAfY5mFlP7aswTqNwW8abJqE1JgHgkxKlnaWNQr56tLAD4v0AH6BBN9GwolwaLGTH3CxlAa-k0NJMbmL6KdwgImc5G0h1MpXOrHf2Jurc4xLyzo/s640/35819_hoa%20qua.jpg

ចំណែកប្រទេសចិនបាននាំចូលទិន្នផលកសិកម្មវៀតណាម កើនឡើង៣៣% នៅខែមករា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ឬកើនឡើងចំនួន១ពាន់៧រយលានដុល្លារអាមេរិក ។

លោក Dang Phuc Nguyen លេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាមបាននិយាយសង្កត់ធ្ងន់លើគុណសម្បត្តិយុទ្ធសាស្ត្ររបស់វៀតណាម គឺដោយសារវៀតណាមមានទីតាំងភូមិសាស្ត្រអំណោយផល និងមានទំនាក់ទំនងផ្នែកម្ហូបអាហារជាមួយចិន ទើបធ្វើឱ្យការនាំចេញទិន្នផលកសិកម្មវៀតណាមកើនឡើងជាបន្តបន្ទាប់ ។ លោករំពឹងថា នៅឆ្នាំ២០២៤ ទាំងមូល ការនាំចេញបន្លែ និងផ្លែឈើវៀតណាម នឹងកើនឡើងស្មើទឹកប្រាក់៧ពាន់៥រយលានដុល្លារអាមេរិក កើនឡើង៣៥% បើធៀបនឹងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9yLAmiFXHdFXOVHx86HmPvzHZYiUaywtt3dCUxBYUFXhkOv7hCT-7TGVn_svMCUE7eSGkcsLFU9fq76d3X0B0_2AfIkjZFZLAK2X0aOcJhOu9XaYl1xuvWEKXEk4iVsmEuUe7R4v0BsuSZ4OplxZZ6GS9UuXgyx7CtE660GZkk-vy49NiCWz9q7nDVbs/s500/2-vnxuatkhauchinhngach_JJXJ.jpg

ចំណែកការនាំចេញបន្លែ និងផ្លែឈើវៀតណាមនៅឆ្នាំ២០២៣ ស្មើទឹកប្រាក់៥.៦៩០លានដុល្លារអាមេរិក និងខ្ពស់ជាងឆ្នាំ២០២២ ប្រមាណ៧០% ។ រីឯចិន គឺជាទីផ្សារធំបំផុតដែលបានទិញទិន្នផលកសិកម្មវៀតណាមនៅឆ្នាំ២០២៣ ស្មើទឹកប្រាក់ជាង៣ពាន់៧រយលានដុល្លារអាមេរិក កើនឡើង១៤៩% បើធៀបនឹងឆ្នាំ២០២២ ៕

មាន សូនីតា ចែករំលែកបទពិសោធន៍ធ្លាប់រស់នៅប៉ះអ្នកជិតខាងមហាសែ.នអាក្រក់

0

តារាសម្តែង មាន សូនីតា ឬហៅថារាជិនីក្រមា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកពីបទពិសោធន៍របស់ខ្លួនធ្លាប់រស់នៅប៉ះអ្នកជិតខាងមហាសែនអាក្រក់ទាំងនាងចំណាយលុយធ្វើផ្លូវចាក់បេតុងដើម្បីឱ្យការធ្វើដំណើរស្រួលបើជាចាក់ខឿនមិនអាចឱ្យបើកឡានចូលបាន។ តារាសម្តែងរូបនេះថាជម្រើសដ៏ល្អគឺនាងរើចេញពីទីនោះទៅរកកន្លែងណាមានសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6IBXJpjZz_51NOK4ZmTvQgtKVyyQ2o6tRSQ_mpchvdiaMGiyfgYNQ0lbqAhc33KCvCrvfvhYoA3YDwnGY6jOe_9-dMor2wLCd1JTvzJERR8ptYgBzWPwUgdZMwmjFvbfytzCnG6poUlFPU_-feEfa2oc74RhH7X1_Ay1bQJmQFwgnHRZEV-qwTG8Y_2I/s2048/image_2024-06-24_16-29-05.png

រយៈពេលចុងក្រោយនេះជម្លោះអ្នកជិតខាងដែលមិនចេះយោគយល់គ្នាព្រោះតែបញ្ហាបន្តិចបន្តួចបានធ្វើឱ្យកក្រើកយ៉ាងខ្លាំងស្របពេលមានការលើកឡើងដែរថាការរស់នៅប៉ះអ្នកជិតខាងល្អគឺចាត់ទុកថាមានសំណាង។ ជាមួយគ្នានេះដែរ តារាសម្តែង មាន សូនីតា បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនធ្លាប់រស់នៅប៉ះអ្នកជិតខាងចិត្តអាក្រក់ធ្វើយ៉ាងណាឱ្យខ្លួនឯងមានសន្តិភាពផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnyhCuz6h8y6KNikJDHd32Vin-rnA5PGSg08moH548fAe8olmP1PqPVlsroiffdLcO8On8NjoWWo4gGXnIwfoNrIrZmRAlLYayOWvWO-2ZQf1wzC23NGr720DdVhkMGCQoeqnHOCpLEGt5EQGvIgcJV9APO6PVQL2Ca7masSlZBznlYLQLL_4oYwLwcoE/s2048/image_2024-06-24_16-29-06.png

ក្នុងវីដេអូដែលមានរយៈពេល៤នាទី មាន សូនីតា បាននិយាយថា រឿងធំធ្វើឱ្យទៅជារឿងតូច រឿងតូចធ្វើឱ្យទៅជាគ្មានរឿង នាងមានបទពិសោធន៍មួយពេលនៅផ្ទះចាស់កាលមុនគឺមានអ្នកជិតខាងមួយអាក្រក់មែនទែនហើយមិនដឹងថាអ្នកជិតខាងនោះបានមើលវីដេអូនេះឬអត់ទេ។ អ្នកជិតខាងនោះសែនអាក្រក់ដោយនាងបានរៀបរាប់ថាផ្លូវផ្ទះនាងកាលមុនតូចផ្លូវបើកឡានបានតែមួយឡានហើយផ្ទះរបស់នាងគឺចុងផ្លូវតែម្តងដូចជាបិទផ្លូវហើយអ្នកជិតខាងនោះអត់សប្បាយចិត្តជាមួយផ្ទះនាងហើយផ្ទះនៅជិតគ្នាហើយធ្វើខឿនលើដីដើម្បីកុំឱ្យឡានចូលរួច ដោយនាងមិនបានមាត់កអ្វីទាំងអស់។ នាងខំចាក់ផ្លូវបេតុងធ្វើផ្លូវឱ្យងាយស្រួលធ្វើដំណើរប៉ុន្តែ អ្នកជិតខាងនោះបង្ហាញថាមិនពេញចិត្តនាងតែម្តងធ្វើដាក់នាងបែបនេះទៅវិញ។ ជម្រើសដែរល្អ មាន សូនីតា ថានាងសុខចិត្តរើចេញពីកន្លែងនោះតែម្តងព្រោះតែការរស់នៅគ្មានសន្តិភាព រស់ ធ្វើឱ្យយើងក្តៅក្រហាយ ចឹងចាកចេញពីកន្លែងនោះទៅឱ្យចិត្តយើងស្រួលស្ងប់ស្ងាត់ មានអារម្មណ៍ល្អមកដល់ផ្ទះ មានអារម្មណ៍សុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk21k83ouBdSOpJ-PPRWZ6sRNu0cB6Z_n007oZniHf6fP7osOUQtJi-5l1XDvPET7c-BgeS4BcXip2QfpyCM-PNolq-_09c7i1U3oAZXr3cY_4-ibN0bE5Mrbk4ixLGgo8JxGVpvehJUxk-k5w6XRuZNSdBF0wzLkmP09yQ_l2CvwuBAU_aPkCeQtq3rk/s2048/image_2024-06-24_16-29-11.png

បទពិសោធន៍នេះ ជំរុញឱ្យ មាន សូនីតា លើកឡើងដែរថានាងផ្ទាល់ប្រសិនជាមានរឿងធំគឺធ្វើឱ្យមានរឿងតូច បើសិនជាមានរឿងតូចយើងលុបចោលឱ្យក្លាយជារឿងសូន្យកុំឱ្យមានរឿងធ្វើឱ្យខ្លួនយើងសប្បាយចិត្ត ព្រោះមិនចង់ឱ្យមានបញ្ហាកើតឡើងបើយើងនៅតែឱបភ្លើង ចង់ឈ្នះ រកវិធីអីកម្ចាត់គេគឺបាបខ្លួនឯង៕

 

 

Kim Ji Won ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទឹកដមសំឡេងផ្អែមនិងក្បាច់រាំរបស់នាង

0

Kim Ji Won ដែលជាតួឯកក្នុងរឿងភាគដ៏ល្បី «Queen of Tears» បានរៀបចំកម្មវិធីជួបអ្នកគាំទ្រលើកដំបូងរបស់នាងកាលពីថ្ងៃទី ២២ ខែមិថុនា។ ពិធីនេះទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេង ដោយមានអ្នកគាំទ្រសម្រុកចូលរួមយ៉ាងច្រើនកុះករទៅមើលតារាស្រីរូបនេះផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWU_ecKXHhwtut2e8nfZh2Ot52F6I-0uln5A_G2ymdJwgddOqw8jxf8rgGmP4T7UWhc3BAzXH9A6DfYO4Rgi4qdRqPzUTpqmBQRpQVkY_CGizZWbAOSJUuWE2qWikDZKrLnawLzAYmRNXxw539U5xYo7XG6EyH6Vg5w-1k6ucbV_j6iYODBflsNNvb7A/s824/image_2024-06-24_15-21-22.png

Kim Ji Won បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ប៉ុន្តែនេះជាលើកដំបូងដែលនាងបានជួបជាមួយអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដល់នាងតែម្នាក់ឯង។ ជំនួបជាមួយអ្នកគាំទ្រ គឺជាឱកាសមួយសម្រាប់អ្នកគាំទ្រ ដើម្បីបានស្គាល់តារាស្រីរូបនេះ កាន់តែច្បាស់ និងបានជួបនាងក្នុងបរិយាកាសរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnX-QtBWn7MReIZMARxkgrn0yDG8tTbjwmbDqaBebthbYfbAM_5o6y7f79Fcf1MYCfIVp6w3Psm6w3bpCbeyb-a6oQYSM2_Qw5nnd8I9qiC_-e93WUWGVBXJgqgddfBt4iuJTb3uYBI7LDHLmrac1OndrWEe0DONsJeFcuJnpp3YYctXphdjts4s3Pewo/s2009/image_2024-06-24_15-19-18.png

តារាសម្តែងរូបនេះមិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ នាងបានទាក់ទាញមហាជនជាមួយនឹងសម្រស់ ទេពកោសល្យ និងបុគ្គលិកលក្ខណៈដ៏កក់ក្តៅរបស់នាង។ Kim Ji Won ក៏បានបង្ហាញពីជំនាញច្រៀងរបស់នាងដែរ ដោយបានច្រៀង Cover បទរបស់ 2PM និង Lee Hi ។ អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងការ Cover បទ «Only» របស់នាង ដែលនាងបានច្រៀងដោយទឹកដមសម្លេងដ៏ពីរោះ និងច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH7V4gVrnX85u_cZ9QLKRNM6R2OHXBfpwRIZy-GH6hqB0ZB125C73GuiMJtwNZHqXXGmffvfNH83CpU8u5Dyy1huleWaGYRc4kQeAJXrmrB4HczJmBho7Yk6Ew478TOhtS69W523QZw0jneW9fJlez5iKjP3RH5YNidUUkZpqDVEwfc9CE6KqpJU4HdqU/s1779/image_2024-06-24_15-19-17.png

ក្រៅពីការច្រៀង Kim Ji Won ក៏បានបង្ហាញជំនាញរាំរបស់នាងផងដែរក្នុងបទន «My House» របស់ 2PM ដោយមានថាមពល និងភាពរីករាយ។ អ្នកគាំទ្របានបង្ហាញអារម្មណ៍ដោយក្តីសប្បាយចិត្ត ហើយ Kim Ji Won ផ្ទាល់ហាក់ដូចជាមានភាពសប្បាយរីករាយជាខ្លាំងក្នុងការជួបអ្នកគាំទ្រលើកដំបូងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidaqRgcZszWdlTdCa5SVovcRvEFqHMJ5WKeuME3Q84SfOv21gqFli0ge1GN8jQvXEU4bMv5uGdtoAWx1TOIKAswpoibhJ3c9SfnOy4VApnE9BQsSyCqLPAkc3nZ862wmz1OioU8uq6b0-GAA8JE8KFOQh-QOBkzcf1QC-QDcgI3MRX9bCiccbyKxLJuB4/s1172/image_2024-06-24_15-19-16.png

សរុបមក ការជួបជាមួយអ្នកគាំទ្រគឺជោគជ័យដ៏អស្ចារ្យ Kim Ji Won អាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់នាងក្នុងកម្រិតផ្ទាល់ខ្លួន និងបង្ហាញពួកគេពីផ្នែកផ្សេងពីខ្លួននាង។ អ្នកគាំទ្របានចាកចេញពីព្រឹត្តិការណ៍នេះដោយមានអារម្មណ៍រីករាយ និងពេញចិត្ត ហើយពួកគេកំពុងទន្ទឹងរង់ចាំមើល Kim Ji Won បន្ថែមទៀតនាពេលអនាគត៕

 

 

៨ខេត្ត ដែលនឹងផ្លាស់ប្តូរអភិបាលខេត្ត

0

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញរាជក្រឹតផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្ត៨ ដែលក្នុងនោះរួមមាន៖

• ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ។
• ផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្តម មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈ អភិបាល ខេត្តឧត្តរមានជ័យ ។
• ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
• តែងតាំងមុខតំណែងឯកឧត្តម សរ សុព្វត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈ អភិបាល ខេត្តស្ទឹងត្រែង ។
• ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ មកជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
• ផ្ទេរ តែងតាំងមុខតំណែងឯកឧត្តម នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈ អភិបាល ខេត្តកំពង់ធំ។
• ផ្ទេរ និងតែងតាំង ឯកឧត្តម គួច ចម្រើន មុខតំណែងឋានន្តរស័ក្កថ្នាក់លេខ១ពីអភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល។
• ផ្ទេរ និងតែងតាំង ឯកឧត្តម ម៉ាង សុីណេត ឋានន្តរស័ក្កថ្នាក់លេខ៣ មកជាអភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ៕

 

ឯកឧត្តម គួច ចម្រើន ត្រូវបានផ្លាស់ប្តូរមុខដំណែងពីអភិបាលខេត្តព្រះសីហនុ

0

ឯកឧត្តមគួច ចម្រើន ដែលជាអភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងឋានន្តរស័ក្កថ្នាក់លេខ១ពីអភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាលជំនួសវិញ។

ដោយឡែក អ្នកដែលត្រូវជំនួសឯកឧត្តមគួច ចម្រើនជាអភិបាលខេត្តព្រះសីហនុ គឺឯកឧត្តម ម៉ាង សុីណេត ឋានន្តរស័ក្កថ្នាក់លេខ៣។

គួរបញ្ជាក់ថា ឯកឧត្តម គួច ចំរើន ក៏ជាអតីតអភិបាលខេត្តកំពង់ចាមផងដែរ មុននឹងចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjd6bOT3rgR7KpMGWnZF7BsHxPXIQBPjccqjpAFtW1R-mX7h-b7aNtt_CH_I3gmGDQb7ZzAgXGBXMazZIWRk_mqAebk7aFqP-d03jzm2z5AS42QG2k9gQhVrihZ7IUHRhd9sL3Syl0rYbRR8A_Ux12q5vVgIc7EcftWf2yHL_FqpF2Bt0hujBuRopCD0M/s960/449061644_1017574379758118_7382282889650581725_n.jpg

ឆេះរោងចក្រផលិតថ្មលីចូមនៅកូរ៉េខាងត្បូង អាជ្ញាធរពុំទាន់រកមូលហេតុឃើញ

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍ឆេះរោងចក្រផលិតថ្មលីចូមដ៏ល្បី ដែលជាកម្មសិទ្ធិក្រុមហ៊ុន Arisel ស្ថិតនៅទីក្រុងវ៉ាសង ខេត្តខាយ៉ងគី ប្រទេសកូរ៉េខាងត្បូង ។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលកម្មករជាង១០០នាក់កំពុងធ្វើការនៅខាងក្នុង ហើយជំហានដំបូង អាជ្ញាធរបានរកឃើញមនុស្សស្លា.ប់ យ៉ាងហោចណាស់ ២២នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfmi_T73imLZKsHLJq4XYfE3nyqwsLe1gNPcXsQCHiF6ncAtgYw7hPpLpgb5UDnlKhMgF0mYmMwm27z2IwdconXgch6YGv5QRoOGuXU9XN0clK6tT534slQD6bjkZlR9QCK2jeAhgUVQ6_0VEc6eRLipXOFFBEVab66hAXOvE_a6j_jLEoDm6prX-Ryqw/s1024/photo_2024-06-25_09-17-16.jpg
អ្នកឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះខ្លាំងៗនៅជាន់ទី២ របស់រោងចក្រ ដែលជាជាន់សម្រាប់ការត្រួតពិនិត្យ និងវេចខ្ចប់ថ្មដាក់ឡាំង ។ ការពន្លត់ភ្លើងធ្វើឡើងយ៉ាងលំបាក ដោយសារភ្នាក់ងារសង្គ្រោះបន្ទាន់ពុំអាចប្រើប្រាស់ទឹកពន្លត់ភ្លើង ហើយពួកគេពុំអាចចូលទៅកាន់ចំណុចកើតហេតុបានទេ ពីព្រោះបារម្ភខ្លាចកើតហេតុការណ៍ផ្ទុះម្តងទៀត ទើបប្រើប្រាស់ខ្សាច់ពន្លត់ភ្លើងជំនួស ។

សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា កម្មករធ្វើការក្នុងរោងចក្រចំនួន៧៨នាក់រួចផុតពីគ្រោះថ្នាក់ ប៉ុន្តែមានកម្មករម្នាក់ទៀតបាត់ខ្លួន ។ មេដឹកនាំកូរ៉េខាងត្បូងបានចេញបញ្ជាបន្ទាន់មួយឱ្យអាជ្ញាធរបន្ថែមកម្លាំង និងឧបករណ៍ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងបានដាស់តឿនឱ្យភ្នាក់ងារសង្គ្រោះថែទាំសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារអណ្តាតភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmV2qxjMe3PelpuTjmqiUO3RfXX25u9-RLm19t0yh-1eZzXum0H4SmW-S-JVCQA6LxoQvo2XIecfYq_Pr_vVMBYD7yYmc-dOHLc0ao7C0rLT22DeOqgnYSVOBVxX5CqUncdiSPyUfKoO_p6XE6xzYrFPwrKdbvKm4NAXqEFWgrPzOVaedb7JEJ-qn4p_A/s1280/photo_2024-06-25_09-17-19.jpg

លោក គីម ជិនយ៉ង ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងតំបន់និយាយថា អ្នកស្លាប់ក្នុងហេតុការណ៍នេះស្មើចំនួន២២នាក់ ក្នុងនោះមានជនជាតិចិន១៨នាក់, ឡាវម្នាក់ និងកូរ៉េខាងត្បូង២នាក់ រីឯអ្នកស្លាប់ម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ។ ក្រៅពីនេះ មានមនុស្សរងរបួស៨នាក់ ក្នុងនោះ រងរបួសធ្ងន់ធ្ងរ២នាក់ ។ សាកសពទាំង២២នាក់ស្ថិតនៅអគារជាន់ទី២ ដែលជាកន្លែងទុកថ្មចំនួន៣៥.០០០ដុំ ដើម្បីរង់ចាំការត្រួតពិនិត្យ និងវេចខ្ចប់ដាក់ឡាំង ។

លោកបន្តថា ភ្លើងចាប់ផ្តើមឆេះក្រោយពីថ្មក្នុងរោងចក្រនេះបានផ្ទុះជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរពុំទាន់ច្បាស់ថា តើនេះជាមូលហេតុចម្បងដែលបណ្តាលឱ្យភ្លើងឆេះដែរឬទេ ហើយអាជ្ញាធរពុំទាន់ដឹងថា ហេតុអ្វីបានជាថ្មទាំងនេះផ្ទុះជាប់ៗគ្នាបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcpUpWLh4J6h9V_MOQm2scHZMmJ_hf1m8u4rfCKT3SSzdUqdDbnU5JXFMYCRLxCcSWsmVLdns-_1fl5qABEBvZoT-zfcXb-8gXgtViiR3c-tdZ6AxD2hgiGF64Ii6FIxPyXoWFeRSHl6SPpmqQ6qzpAR0IvwOiU4qkYcw-t0sIK0m3NMVKF3AoDGiWjAI/s768/photo_2024-06-25_09-17-22.jpg

ចំណែកលោក គីម សេហូ សាស្ត្រាចារ្យផ្នែកបង្ការអគ្គិភ័យ និងគ្រោះមហន្តរាយប្រចាំសាកលវិទ្យាល័យ Daecheon និយាយថា ថ្មលីចូមមានហានិភ័យឆាប់ផ្ទុះ បើវាខូចខាត ឬក្តៅខ្លាំង ។ ករណីមានហេតុការណ៍ភ្លើងឆេះ ភ្លើងនឹងរាលដាលយ៉ាងឆាប់រហ័ស ហើយកម្មកររត់ចេញពីរោងចក្រមិនទាន់ទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0lbeqbYJXLBindM9f1PM9d8rF4KyPPLvFPkeD_jcPbUtkxeUbPOmD1VlkE-qI2Kvi_EIZ_c4RFpAf6l0GuovgyPBcs4IrG0o6maPXRmTOHW7JaFJZkDD5f7bw-t8mhqdVVe7oXLq9ASGG_NSobN0tKLmOmwhmssCMDKZR4s4gsYjWFRmU2BuXSjGkQg/s1280/photo_2024-06-25_09-17-29.jpg

ម្យ៉ាងទៀត ភ្លើងឆេះថ្មលីចូមមានប្រតិកម្មខ្លាំងជាមួយទឹក ទើបភ្នាក់ងារពន្លត់អគ្គិភ័យត្រូវប្រើប្រាស់ម្សៅគីមីពន្លត់ភ្លើង និងចំណាយពេលយូរ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។ បើទោះជាភ្លើងរលត់វិញក្តី ប៉ុន្តែវានឹងឆាបឆេះម្តងទៀត និងពុំផ្តល់សញ្ញាជាមុនឡើយ ប្រសិនបើវាមានប្រតិកម្មជាមួយគីមី ៕

អាមេរិកប្រកាសប្រមូលផលិតផលកាហ្វេជាង ២៥០ ប្រភេទដែលត្រូវបានចែកចាយជុំវិញពិភពលោកមកវិញ

0

បរទេស៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថាផលិតផលកាហ្វេជាង ២៥០ ប្រភេទរបស់ក្រុមហ៊ុន Snapchill ដែលត្រូវបានចែកចាយជុំវិញពិភពលោក នឹងត្រូវប្រមូលមកវិញ ដោយសង្ស័យថាផលិតផលនេះមានផ្ទុកជាតិពុលធ្ងន់ធ្ងរអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។
យោងតាម New Yok Post ក្រុមហ៊ុន Snapchill LLC គឺមានមូលដ្ឋាននៅ Wisconsin សហរដ្ឋអាមេរិក កំពុងប្រមូលមកវិញនូវផលិតផលរាប់រយលានកញ្ចប់របស់ខ្លួន ដែលត្រូវបានចែកចាយទូទាំងប្រទេសទៅកាន់អ្នកលក់ផ្សេងៗ រួមទាំងវេទិកាអនឡាញ ក៏ដូចជាទីផ្សារអឺរ៉ុប និងអាស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBQCMRIOSybk-Rvfpg7qj8QbPowPtgSKnEEcLnIBNeYITU9l5TOjmmo7DBHhqCk0vlrcjqorLwNsR8SILUny987ZLNI9xhZk8ZIhq4_2aZq5KWUKM-GOjGq1oF4_8L6DxtyDsO1EiPDbDCLHPQoKoEA-elrxZBuuMoznX_5Ea5eF5zOLu7JxL6_RP5gMk/s800/photo_2024-06-25_09-21-24.jpg

FDA បាននិយាយថា ផលិតកាហ្វេកំប៉ុងរបស់ Snapchill LLC គឺមិនបានផ្តល់ការជូនដំណឹងអំពីបទប្បញ្ញត្តិទាក់ទងនឹងវិធីសាស្រ្តផលិតកាហ្វេកំប៉ុងឡើយ។ ដូច្នេះដំណើរការផលិតគឺមានហានិភ័យខ្ពស់ខ្លាំងណាស់នៃការអភិវឌ្ឍ និងការចម្លងជាតិពុល botulinum ដែលអាចបណ្តាលឱ្យមនុស្សស្លាប់។ យោងតាម FDA ការពុលកាហ្វេអាចកើតឡើងបន្ទាបពីទទួលទានបាន ៦ ម៉ោងទៅ ២ សប្តាហ៍ ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា ខ្សោយ វិលមុខ ហើមពោះ និងមិនស្រួលខ្លួន ព្រមទាំងពិបាកដកដង្ហើម និយាយមិនចេញជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYOIpPlI2l4jlzwiUYLEFqF634xjv5gLOUbdxcEtg16H-IIx8dKJZCxwedr-qA0iuDhK89bfNJ-djmzZIHZxPM2xfe49T5hrg8qSYw_3iP0Mwy_xxwjCqNriZbWlPjrI8lC1hK7f9BJNCY9OeBPVd_LXrCaNEfhG2k6L21hQk8NooZzvzjU6BWyl6deJE/s1280/photo_2024-06-25_09-22-56.jpg

FDA បានបន្តទៀតថា ផលិតផលដែលត្រូវបានប្រមូលមកវិញភាគច្រើនគឺជាកាហ្វេកំប៉ុងដែលមានទំហំចាប់ពី 7oz ដល់ 12oz នៅទីតាំងលក់រាយមួយចំនួនក្រោមឈ្មោះម៉ាកផ្សេងៗ។ ហេតុនេះដើម្បីដឹងថាតើកាហ្វេកំប៉ុងណាខ្លះត្រូវបានផលិតដោយ Snapchill អតិថិជនត្រូវមើលលើកំប៉ុងសម្រាប់ពាក្យ “ផលិតនិងចែកចាយដោយ Snapchill LLC” នៅខាងក្រោមផ្ទាំងព័ត៌មានអាហារូបត្ថម្ភនៅលើវេចខ្ចប់។ អតិថិជនដែលធ្លាប់បានទិញផលិតផលនេះត្រូវបានជំរុញឱ្យបំផ្លាញទំនិញកំប៉ុង ឬប្រគល់វាទៅក្រុមហ៊ុន Snapchill ឬកន្លែងណាដែលមានលក់ផលិតផលនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzn7_LSJ__l5NNR0iSjudujV6xqu3WG0YkZnUeVWyLnlsxU2GYwCt-lhmrlb40MX6jiHJcS0qoXJyT6CXQ706aY5bjYqc_RKd031gjkElE9BY7nkD47gbXqLpV1sZHHZf4wqouGshxLpkRgsCUnhr8IdZGBAx01zSDTFKstmHBxqy_VV-sWl5ANpJviGs/s738/photo_2024-06-25_09-23-14.jpg

ក្រុមហ៊ុនក៏កំពុងផ្តល់ការបង្វិលសងជូនអតិថិជនដែលដាក់ភស្តុតាង ឬរូបថតនៃការទិញផងដែរ។ បច្ចុប្បន្ន Snapchill កំពុងធ្វើការប្រមូលមកវិញដោយសហការជាមួយ FDA ។ អ្នកតំណាងរបស់ក្រុមហ៊ុននេះបានបញ្ជាក់ថា៖ “ក្រុមហ៊ុននិងយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង ក៏ដូចជាធានាសុវត្ថិភាព និងទទួលខុសត្រូវគ្រប់យ៉ាង ហើយយើងកំពុងធ្វើការយ៉ាងឆាប់រហ័សដើម្បីដោះស្រាយបញ្ហានេះ។ ក្រុមហ៊ុនសូមអភ័យទោសដោយស្មោះចំពោះការរអាក់រអួល ឬការព្រួយបារម្ភណាមួយដែលអាចបណ្តាលឱ្យមានការប្រមូលមកវិញ”៕