មុននេះ KBN បានទទួលសារមួយពីព្រះតេជគុណមួយព្រះអង្គប្រើប្រាស់គណនីហ្វេសប៊ុកព្រះនាម Has Tola ដោយព្រះអង្គចង់ចែករំលែកឱ្យបានដឹងពីសកម្មភាពជនមួយក្រុមមានបំណងចង់បានដីវត្តអារាមចែកគ្នា ដែលករណីនេះកើតឡើងនៅអាស្រមអូរដំរី ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ខាងក្រោមនេះ គឺជាសំណេរទាំងស្រុងរបស់ព្រះអង្គ «#នេះឬហៅថាអ្នកព្រះពុទ្ធសាសនា សូម្បីតែវត្តមួយទុកធ្វើបុណ្យក៏ចង់យកដីវត្តទៅចែកគ្នាដែរលោកអើយ អាត្មាសង្ឃឹមថា រាជរដ្ឋាភិបាលនឹងជួយចាត់វិធានការចំពោះបុគ្គលមួយចំនួននេះផងចុះ please share…អាស្រមអូរដំរី ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ» ៕
ប្រភព៖ ប្រិយមិត្ត KBN