ដើមឈើ Baobab គឺជាដើមឈើតែមួយគត់ដែលដុះនៅទ្វីបអាហ្វ្រិក។ យោងតាមការប៉ាន់ស្មាន ដើមឈើនេះស្ថិតក្នុងចំណោមដើមឈើដែលចំណាស់ជាងគេបំផុតនៅលើផែនដី។ ជាការពិតណាស់ យើងគ្រប់គ្នាប្រាកដជាដឹងហើយថា នៅទ្វីបអាហ្វ្រិកគឺមានអាកាសធាតុស្ងួតខ្លាំង ហើយដើមឈើនីមួយៗគឺពិបាកក្នុងការថែរក្សាណាស់ ដោយសារទ្វីបនេះមិនសូវមានសំណើម ធ្វើឱ្យដើមឈើជាច្រើនឆាប់ងា.ប់ និងពិបាកក្នុងការលូតលាស់។ ទោះជាយ៉ាងណាដើមឈើ Baobab គឺជាដើមឈើតែមួយគត់ដែលដុះនៅទ្វីបអាហ្វ្រិក និងអាចស៊ូទ្រាំជាមួយអាកាសធាតុស្ងួតបំផុត ដោយអាចរស់នៅបានរហូតដល់ ៥,០០០ ឆ្នាំគឺពិតជាមិនធម្មតាឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimp-glMqmRYTlkdXif5EZE5iTJmuY3zRzB0g724CyRvWxMnaxazPtI16QlSdmjihyphenhyphenTAKX3eLxGT4fza6lnfwjLo232nKA5RFgcO6oJBZYOUF87dBwrx15luAKK8N9YiI0ddCtxDgM1gAFmBW82mzONfwgPR825Fl2UC6ksj-xp780Sh5aCipEdqzvH5no/s1280/African%20children%20swim%20in%20lake%20near%20baobab%20alley%20.%20Morondava%20Madagascar%20dreamstime_xxl_185814815%20(1).jpg

ដើមឈើនេះភាគច្រើនលូតលាស់នៅរដូវវស្សា ដើមបាបាបស្រូប និងស្តុកទឹកទុកក្នុងដើមធំ។ ហើយដើមឈើពេញមួយដើមរបស់វាអាចផ្ទុកទឹករាប់ពាន់លីត្រនៅក្នុងខ្លួន ដូច្នេះទឹកដែលទុកក្នុងដើមរបស់វាគឺមានច្រើនដែលនេះជាមូលហេតុដែលដើមឈើអាចរស់បានរាប់ឆ្នាំ ទោះបីជារស់នៅក្នុងគ្រោះរាំងស្ងួតក៏ដោយ។ ដើម baobab មានកម្ពស់រហូតដល់ ៣០ ម៉ែត្រអាចផ្តល់ជម្រក អាហារ និងទឹកសម្រាប់មនុស្ស និងសត្វបានយ៉ាងពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Efe4gKa4JSZJqWOYrC8cFqCE9WBPVPvWwD10woZekQGYdTF-4sS1l6Nt0F8LOIQwzByAclXps13daANZZCRd5vRRnNvSTxo7V2fCB1uNwjd15N5bhRFboydLS_C9zNjaGl-Z6CdwCUv-t0X_if_QwJzq5ZMlcZaLmMeW3wLNYsuddbgZLlRHcPAyg6k/s1280/photo_2024-04-27_10-49-15.jpg

ទន្ទឹមនឹងនេះ ដើមឈើ baobab ក៏ត្រូវបានគេចាត់ទុកថាជាដើមឈើនៃជីវិត ដោយសារផ្លែឈើរបស់វាគឺសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះផ្លែ baobab ក៏ត្រូវបានគេយកទៅផលិតជាឱសថដើម្បីព្យាបាលភាពនឿយហត់ ការរំលាយអាហារ ការពារជំងឺ និងការឆ្លងមេរោគ ព្រមទាំងធ្វើឱ្យស្បែកស្រស់ស្អាតទៀតផង។ ដើមឈើមួយប្រភេទនេះគឺពិតជាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនទាំងមូលនៅក្នុងសហគមន៍ savannah ដោយសារសំបកឈើត្រូវបានគេយកទៅផលិតជាខ្សែពួរ។ ខណៈពេលដែលស្លឹករបស់វាត្រូវបានស៊ីដោយគោក្របី ហើយទឹកថ្លានៅក្នុងដើមរបស់វាអាចផលិតជាស្រា ខណៈពេលដែលប្រេងដែលធ្វើពីគ្រាប់ផ្លែឈើរបស់វាត្រូវបានគេប្រើនៅក្នុងគ្រឿងសំអាង ហើយសម្រាប់តម្លៃរបស់វាគឺពិតជាខ្ពស់ខ្លាំងណាស់នៅលើទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAgjjfrK_1QGENJ_HLJlmhHnlHh9qLSCVEmVH-xmaHuYK-f7H31waRpyS1LOFmkuQOxWQSf2fIaGuuYjYJbWTleB-d6RB6BExJPczya9UOZ3lmnEiE1x7m37hEHfqphCrCyO9twmzzArvutiMiXlguOhNbd64EGKrjttMCuTWFdUsmz3bHvpgLuoKXO7Q/s1280/photo_2024-04-27_10-50-49.jpg

យោងតាមរបាយការណ៍របស់ National Geographic តម្រូវការដើមឈើនេះកំពុងកើនឡើងដោយសារតែលក្ខណៈពិសេសរបស់វា។ ដើម Baobab ដុះលូតលាស់នៅតំបន់ស្ងួតបំផុត ដាច់ស្រយាល និងក្រីក្របំផុតនៃទ្វីបអាហ្វ្រិក។ គួរបញ្ជាក់ដែរថា ដើមឈើគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងចំពោះធម្មជាតិដែលវានឹងជួយស្រូបយកកាបូនឌីអុកស៊ីតចេញពីបរិយាកាស ជំនួសមកវិញដោយអុកស៊ីសែន លើសពីនេះដើមឈើក៏ជាម្លប់ជ្រកយ៉ាងត្រជាក់សម្រាប់មនុស្សគ្រប់គ្នាផងដែរ។ ដើមឈើក៏ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់គ្រោះធម្មជាតិ ដែលបាននឹងកំពុងគំរាមកំហែងដល់មនុស្សជាតិនិងសត្វទាំងបច្ចុប្បន្ននិងអនាគតទៀតផង៕https://images.takeshape.io/86ce9525-f5f2-4e97-81ba-54e8ce933da7/dev/ad56c7fe-35bf-46c3-9900-67c2c2f4ae45/Green%20baobab%20at%20sunny%20day.%20Madagascar%20dreamstime_xxl_46207442%20(1).jpg?auto=compress%2Cformat&w=1200