ភ្នំពេញ៖ ក្នុងពេលឆាប់ៗនេះ E & M Coffee និងបើកសាខាថ្មីដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់អតិថិជន ដែលមានទីតាំងនៅក្នុងផ្សារទំនើបឈូកមាសផ្លាហ្សា(Chhouk Meas Plaza ) ដែលមានអាស័យដ្ឋាន No.643, ផ្លូវ. 2011, 12 ភ្នំពេញ ( ម្តុំផ្សារពិភពថ្មីឈូកមាស )។​

ក្នុងរយះពេល៤ឆ្នាំឈរជើងលើទីផ្សាប្រកួតប្រជែងមិនមែនងាយស្រួលទេ ប៉ុន្តែ E & M Coffee នៅតែទទួលបានជោគជ័យនិងមានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ទើបធ្វើអោយ E & M Coffee ពង្រីកសាខាថ្មីរបស់ខ្លួនថែមទៀត។​ សាខាថ្មីរបស់ E & M Coffee មានបំរើជូនដូចជា កាហ្វេ ​ភេសជ្ជៈគ្រប់ប្រភេទ អាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ អាហារពេលល្ងាច និង​ អាហារសម្រន់ផ្សេងៗជាមួយនិងតម្លៃសមរម្យផងដែរ។

គួរបញ្ជាក់ថា E&M កាហ្វេ ទាំងពីរសាខាគឺជាហាងកាហ្វេដែលមានបរិយាកាសល្អ ពោរពេញដោយផាសុកភាព​ ជាមួយនិងការតុបតែងក្នុងហាងដោយភាពច្នៃប្រឌិតរបស់កូនខ្មែរ ជាពិសេសលោកអ្នកអាចភ្លក្សរសជាតិកាហ្វេនិងភេសជ្ជៈជាច្រើនមុខដែលមានរសជាតិថ្មី ឆ្ងាញ់ប្លែកប្រចាំហាង ចំណែកទីកន្លែងចតយានយន្ត គឺមានភាពធំទូលាយប្រកបដោយសុវត្ថិភាព។
ក្រៅពីនេះទៀត E & M កាហ្វេ ទទួលរៀបចំជាលក្ខណៈ Coffee Break តាមការប្រជុំ និង​ សេវាកម្ម Catering អាហារប៊ូហ្វេទៅតាមកម្មវីធីតូច ធំ​របស់លោកអ្នក​ ។
សំរាប់ពត៌មានលំអិតអាចទំនាក់ទំនងលេខ 012 260035 / 015 26005 ។

E&M Coffee សាខាទីមួយ មានទីតាំងនៅផ្ទះលេខ61 តាមបណ្តោយផ្លូវលេខ57សង្កាត់បឹងកេងកង1 រាជធានីភ្នំពេញ
E&M Coffee សាខាទីពីរ មានទីតាំងនៅ No.643, ផ្លូវ. 2011, 12 ភ្នំពេញ ( ម្តុំផ្សារពិភពថ្មីឈូកមាស )
E&M Coffee បានផ្តោតសំខាន់ទៅលើ គុណភាព អនាម័យ សេវាកម្ម និង​ តំលៃ
រូបភាពគំនូរ 3D របស់ E&M Coffee សាខាថ្មី