ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy A8 Star ដែលជាទូរស័ព្ទម៉ូដែលថ្មីក្នុងគ្រួសារត្រកូលស៊េរី A ដែល មានរូបរាងស្អាត, ទាន់សម័យនិង បង្ហាញពីភាពស៊ីវិល័យដ៏ល្អឥតខ្ចោះ ជាមួយលក្ខណៈពិសេសដ៏សម្បូរបែបជាច្រើន ដែលបំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។

ចំពោះលក្ខណៈលេចធ្លោដែលគ្រាន់តែឃើញភ្លាមចាប់អារម្មណ៏បំផុត នោះ គឺអេក្រង់ FHD Super AMOLED (1280 X 2220) ទំហំ 6.3 អ៊ីញ ដែលបង្ហាញរូបភាពច្បាប់ ធំទូលាយ និងសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់នេះមានមុខងារផ្តល់ពណ៌ និងរូបភាពច្បាស់កម្រិតខ្ពស់បានយ៉ាងល្អ។

ក្រៅពីអេក្រង់ដ៏ធំនិងកម្រិតភាពច្បាស់ដ៏លេចធ្លោ ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Samsung Galaxy A8 star គឺបំពាក់នូវកាមេរ៉ាភ្លោះខាងក្រោយទំហំ 16 មេហ្គាភិចសែល(F1.7) និងកាមេរ៉ាខាងមុខទំហំ 24 មេហ្គាភិចសែល ជាមួយនឹងការរចនាបែបថ្មីដែលមានរាងបញ្ឈរនៅគៀនខាងឆ្វេងនិង LED Flash នៅពីខាងក្រោម។
ម្យ៉ាងវិញទៀត Samsung Galaxy A8 star ក៏ភ្ជាប់ជាមួយមុខងា Live Focus ដែលអាចចាប់យករូបភាពខាងមុខច្បាស់នឹងធ្វើឲ្យផ្ទៃខាងក្រោយព្រាលព្រមទាំងមុខងារ Selfie Focus ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការថតសែលហ្វីដោយផ្តោតលើរូបអ្នកនិងមិត្តភក្តិរបស់អ្នកបានយ៉ាងច្បាស់ស្រស់ស្អាតនិងលេចធ្លោទៅតាមភាពទាន់សម័យនៃបច្ចេកវិទ្យាកាមេរ៉ានាពេលបច្ចុប្បន្ន។

ក្រៅពីអេក្រង់ និងកាមេរ៉ា ចំណុចខាងក្រោមនេះជាលក្ខណៈសម្បត្តិ ដែលយើងគួរយល់ដឹងអំពីទូរស័ព្ទដៃមួយនេះ៖

– បំពាក់នូវRAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 400GB
– ទូរស័ព្ទដៃ ស៊ីម2
– អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
– ល្បឿនដំណើរការដោយ Octa- Core 2.2 GHz + 1.8 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
– កម្លាំងថ្ម 3,700mAh
– ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)

ឥឡូវនេះ Samsung Galaxy A8 star បានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយទូរស័ព្ទសាមសុងទូទាំងប្រទេសកម្ពុជាជាមួយនឹង តម្លៃ $525 ដែលភ្ជាប់ជាមួយជម្រើស2ពណ៌រួមមាន៖ពណ៌ខ្មៅនិងណ៌ស។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ1800 203 232