ថ្មីៗនេះ អ្នកនាងចោមចាន់ ត្រូវបានគេស្គាល់ថា ជាម្តាយរបស់កុមារីល្អហួស ដែលតែងតែបង្ហាញរូបភាព ជាមួយនិងទ្រព្យសម្បត្តិស្តុកស្តម្ភ ជាមួយនិងជីវិតរស់នៅដ៏សម្បូរបែប មានទាំងឡាន វីឡា និងមាសប្រាក់យ៉ាងច្រើន បង្អួតតារាផ្សេងៗទៀត ឲ្យមានអារម្មណ៍គិតថា តើនាងបានធ្វើបុណ្យអ្វីពីជាតិមុនទៅ បានជានាងមានទ្រព្យសម្បត្តិ លុយចាយមិនចេះខ្វះយ៉ាងនេះ រហូតដល់បង្ហោះហ្វេសប៊ូកឲ្យគេមើលលេងទៀតផង ។

ទោះជារវល់មមាញឹកយ៉ាងណាក៏ដោយ ចោម ចាន់ ក៏នៅតែមិនភ្លេចរឿងសម្រស់របស់នាងឡើយ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ចោម ចាន់ បានបង្ហោះរូបរាងថ្មី ក្រោយពីនាងបានចំណាយលុយ បូមខ្លាញ់ក្បាលពោះចេញ ហើយនាងក៏បានបង្ហាញពីអារម្មណ៍រំភើប និងសប្បាយចិត្ត នៅពេលដែលនាងបានឃើញក្បាលពោះរបស់នាង រាបស្មើ ដោយមិនចាំបាច់ ចំណាយពេលហាត់ប្រាណយូរនោះឡើយ ។

នាងក៏បានសរសេរពីអារម្មណ៍របស់នាងថា ““មានអារម្មណ៍ថា ដូចមនុស្សថ្មីចឹង ពីមុនក្បាលពោះធំ ពេលនេះពោះរាបស្មេី នេះទេីបបូមខ្លាញ់បាន១០ថ្ងៃ នៅហេីម ១ខែគឺដឹងថាស្អាត 100%។ ភាពស្រស់របស់ខ្ញុំ បានដោយសារមន្ទីរពេទ្យស្តង់ដាមួយនេះ ចង់បានមុខមាត់ស្អាត និងរាងស្អាត អាចឆាតមកក្នុងfbនាងខ្ញុំ កុំបណ្តាយខ្លួនអោយចាស់ជាងវ័យ ព្រោះបច្ចេកទេសឥឡូវ គឺទំនេីប”៕”