ភ្នំពេញ៖ ផលិតផលរបស់ម៉ាក 5.11 TATICAL ត្រូវបានក្រុមអ្នក Design របស់ម៉ាកនេះបានចុះធ្វើការផ្ទាល់ជាមួយសមត្ថកិច្ចជំនាញដើម្បីផលិតនូវ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលប្រកបដោយគុណភាពនិងសុវត្ថភាពដល់អ្នកប្រើប្រាស់។ គោលបំណង របស់អ្នកបង្កើតម៉ាកនេះ គឺចង់ផ្តល់នូវផាសុខភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយពាក្យស្លោករបស់ ម៉ាកនេះគី “Always Be Ready” ដែលចង់បញ្ចាក់ថាទោះជាអ្នកប្រើប្រាស់ផលិតផលម៉ាកនេះស្ថិតនៅក្នុង កាលៈទេសៈណាក៏ដោយ 5.11 TATICAL តែងតែមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការរបំពេញនូវតម្រូវការ។

ម៉ាក 5.11 TATICAL មួយដែលផលិតនូវផលិតផលគាំទ្រវិស័យយោធានិងកងកម្លាំងសមត្ថកិច្ច រដ្ឋាភិបាល ហើយក៏ត្រូវបានទទួលស្គាល់និងគាំទ្រយ៉ាងខ្លាំងពីក្រុមកម្លាំងសមត្ថកិច្ច​ និង​ ប៉ូលិស FBI យ៉ាងណាមិញម៉ាក 5.11 TATICAL ក៏មានការពេញនិយមប្រើប្រាស់ពី សំណាក់អ្នកប្រើប្រាស់ទូទៅដែរ។

ម៉ាក 5.11 TACTICAL ត្រូវបាននាំចូលផ្តាច់មុខដោយហាង Central Mall ។ ផលិតផលរបស់ម៉ាក 5.11 TATICAL មានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង ស្រោមដៃ កាំបិត នាឡិកាដៃ និងសម្ភារៈមួយចំនួន សម្រាប់បម្រើការដល់ការងារសមត្ថកិច្ច។

ហាង Central Mall ដែលមានអាសយដ្ឋាននៅផ្ទះលេខ ១០ ផ្លូវ លេខ​៦៧ កែង ផ្លូវ លេខ១២៦ សង្កាត់ ផ្សារថ្មី២ ភ្នំពេញ ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣​ ៩៦៦ ៣០០ ឬទំព័រហ្វេសប៊ុក Central Mall-Phnom pehn