សិល្បៈ៖ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅនេះ តារាកំប្លែង ភិច សែ ហៅនាយ ចយ បានចូលរោងការ ជាមួយភរិយាដ៏ស្រស់ស្អាតឈ្មោះ ប៊ិច ខ្វាន់ឌី ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ញាតិមិត្ត សាច់ញាតិទាំងសងខាង ក្នុងនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំផងដែរ ។

ក្រោយរៀបការរួច នាយ ចយ និង ភរិយា តែងតែបង្ហាញក្ដីស្រីឡាញ់ ឱ្យគ្នាទៅវិញទៅមក ដែលមើលទៅពិតជាមានសុភង្គលបំផុត មិនខ្វល់ពីពាក្យរិះគន់មួយចំនួនតូច ដែលតែងតែធ្វើព្យុះភ្លៀងឡើយ ។

ជាមួយគ្នានេះ មុននេះបន្តិច អ្នកនាង ខ្វាន់ឌី ភរិយា នាយ ចយ ក៏បានបង្ហោះសារមួយបង្ហាញពីក្ដីស្រឡាញ់ និងភក្ដីភាពចំពោះនាយ ចយ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ «រឿងពិតត”ទឹកចិត្តភរិយា”
– ខ្ញុំមិនដែលទទួលស្គាល់ទេថា ខ្ញុំស្រលាញ់ប្តីជាងឪពុកម្តាយខ្ញុំ តែខ្ញុំសុខចិត្តចាកចេញពីឪពុកម្តាយដើម្បីបានរស់នៅក្បែរប្តី។
-ខ្ញុំមិនដែលទទួលស្គាល់ទេថា ខ្ញុំស្រលាញ់គាត់ជាងខ្លួនឯងនោះទេ .។
-ខ្ញុំមិនដែលគិតថា ខ្ញុំស្រលាញ់គាត់ពេកទេ តែពេលគាត់មិននៅអារម្មណ៍គិតពីគាត់គ្រប់ពេលគ្រប់វិនាទី.តាំងពីរ ដេក ដេីរ ឈរ អង្គុយ។
-ខ្ញុំមិនដែលគិតថា ខ្ញុំស្រលាញ់គាត់ពេកទេ នៅពេលដែលគាត់ស្រែកដាក់ខ្ញុំ ខ្ញុំយំ តែនៅពេលគាត់អោបខ្ញុំ ខ្ញុំក៏ភ្លេចកំហឹងអស់រលីង។
-ខ្ញុំមិនដែលគិតថា ខ្ញុំស្រលាញ់គាត់ទេ តែនៅពេលដែលគាត់គ្មានអ្វីទាំងអស់អោយខ្ញុំ សូម្បីតែក្រែមលាបមាត់ ក៏ខ្ញុំនៅតែនៅក្បែរខ្លួនគាត់ ដើម្បីតស៊ូជាមួយគាត់។
-ខ្ញុំមិនដែលគិតថា ខ្ញុំស្រលាញ់គាត់ពេកទេ តែនៅពេលដែលអ្នកណាម្នាក់និយាយអ្វីមិនសមរម្យមកលេីគាត់ ខ្ញុំក៏ខឹងនិងគេហេីយការពារគាត់រហូត។
-ខ្ញុំគិតថា ខ្ញុំមិនស្រលាញ់គាត់ខ្លាំងពេកទេ តែនៅពេលខ្ញុំហត់ ខ្ញុំពិបាកចិត្ត អារម្មណ៍ខ្ញុំអត់ល្អ ខ្ញុំអស់សង្ឃឹម ខ្ញុំចង់អោយគាត់លួងលោមខ្ញុំ ហើយទោះជាគាត់មើលរំលងអារម្មណ៍របស់ខ្ញុំ តែខ្ញុំនៅតែនៅជាមួយគាត់។
មិនដែលមានប្រពន្ធណាទទួលស្គាល់ថា ខ្លួនស្រលាញ់ប្តីពេកនោះទេ តែការរស់នៅសព្វថ្ងៃ វាបញ្ជាក់គ្រប់យ៉ាង ហេីយ.។(ហើយហេតុអីមនុស្សប្រុសជាប្តីខ្លះ មើលរំលង ហើយធ្វើបាបចិត្តប្រពន្ធទៅវិញ?)
ស្រលាញ់បងមិនប្រែ Benly Joy ចិត្តមួយថ្លេីមមួយ?❤️??
Copy :fb» ៕
សហការី KBN