ប្រទេសឥណ្ឌា ៖ គេហទំព័រ Times of India រាយការណ៍ថា អ្នកស្រី Lopamudra Singha ជាអ្នកអានព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ DD News នៅប្រទេសឥណ្ឌា បានសន្លប់ភ្លាមៗក្នុងពេលកំពុងរាយការណ៍ព័ត៌មាន ហើយបុគ្គលិកក្នុងបន្ទប់ផ្សាយ ក៏បាននាំគ្នាជួយអ្នកស្រីឱ្យដឹងខ្លួនឡើងវិញ ។ មូលហេតុធ្វើឱ្យអ្នករាយការណ៍ព័ត៌មានរូបនេះសន្លប់នៅមុខកញ្ចក់ទូរទស្សន៍ ដោយសារឥណ្ឌាមានអាកាសធាតុក្តៅខ្លាំងពេក ហើយនៅថ្ងៃកើតហេតុ គឺសីតុណ្ហភាពកើនឡើងរហូតដល់៤០អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6aFtN06JUdz5-5EHE4bPcgRQEyU6_Om9Csg7jS34iwGKK-80J-2RA9nHdT04GFarPzNbyRoDPuPCrGZo3eegYZ7LWTRwW0UP-jXa-7r9EtvKwMn7cErUOsrfhL5evaJUqC2aJqi1UW9mCDgUs5xtM5ijgL23pxvAQoULVT56BBLb3HMOzBRUTobbBY28/s1162/photo_2024-04-26_09-36-14.jpg

អ្នកស្រី Lopamudra Singha ជាអ្នករាយការណ៍ព័ត៌មានបានរៀបរាប់ក្រោយពេលដឹងខ្លួនថា អ្នកស្រីសន្លប់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដោយសារក្នុងអំឡុងពេលអ្នកស្រីកំពុងតែអានព័ត៌មាននៅថ្ងៃនោះ អាកាសធាតុក្តៅខ្លាំងពេក ទើបធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះយ៉ាងខ្លាំង ។ ហេតុនេះ អ្នកស្រីក៏សន្លប់បាត់បង់ស្មារតីនៅមុខកញ្ចក់ទូរទស្សន៍តែម្តង ។

អ្នកស្រីបន្តថា បើទោះជាបន្ទប់អានព័ត៌មានបំពាក់ម៉ាស៊ីនត្រជាក់ក្តី ប៉ុន្តែវាមិនបានជួយអ្វីច្រើនទេ ពីព្រោះថ្ងៃដែលអ្នកស្រីសន្លប់ គឺអាកាសធាតុក្តៅខ្លាំងណាស់ ។ អ្នកស្រីបានធ្វើការជាអ្នករាយការណ៍ព័ត៌មានអស់រយៈពេល២១ឆ្នាំ ហើយអ្នកស្រីពុំសូវដាក់កែវទឹកនៅលើតុធ្វើការទេ ទើបអ្នកស្រីពុំបានផឹកទឹក ។ អ្នកស្រីនិយាយថា ៖ «ថ្ងៃនោះ ខ្ញុំអានព័ត៌មានច្រើន ហើយគ្មានពេលវេលាផឹកទឹកសោះ ទើបបណ្តាលឱ្យកើតហេតុការណ៍នេះឡើង ប៉ុន្តែខ្ញុំសូមអរគុណដល់ក្រុមការងារ និងអ្នកទស្សនាគ្រប់គ្នាផងដែរ ដែលព្រួយបារម្ភពីសុខភាពរបស់ខ្ញុំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiTdOLi3341EOBKvsIfG1l8xCmHLKCiGif1Ffgfva5o-yYvOsKknMa-6eUEZZeYxierhenjid-1xn53_3rhPgdS5EuD3jh14tm8_0hgdCZgPVGU_WTenp2hVmDIgXFx_dwgW9sk8w_L8J1rpCFA2UYof9pXprJxlTf72Wgos_ijKXzYT1jBeZQZkqlhfA/s1160/photo_2024-04-26_09-36-15%20(2).jpg

នៅខែមេសា ឆ្នាំ២០២៤ ការិយាល័យឧតុនិយមឥណ្ឌាបានដាស់តឿនឱ្យពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាព និងប្រុងប្រយ័ត្នកុំបរិភោគចំណីអាហារផ្តេសផ្តាស ដោយសារនៅតំបន់មួយចំនួនរបស់ឥណ្ឌាមានអាកាសធាតុក្តៅខ្លាំង ហើយសីតុណ្ហភាពកើនឡើងរហូតដល់៤៤អង្សារសេជាប់ៗគ្នាជាច្រើនថ្ងៃ ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង និងបណ្តាលឱ្យពលរដ្ឋស្លាប់អស់រាប់រយនាក់ ។ កាលពីខែមិថុនា ឆ្នាំ២០២៣ សារព័ត៌មានឥណ្ឌារាយការណ៍ថា ពលរដ្ឋឥណ្ឌានៅទូទាំងប្រទេសបានស្លាប់ជិត១០០នាក់ ដោយសារអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពខ្ពស់រហូតដល់៤៤អង្សារសេ ខណៈពលរដ្ឋផ្សេងទៀតកើតជំងឺគ្រុនក្តៅ, ជំងឺផ្លូវដង្ហើម និងមានបញ្ហាសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoaC88OzW75REqlFGVN0r2v1vUQl_27bPWW-Y8BMK5TK044qUEX0IMdajXB7U2ep-wLYlyjnIUdYSPJPgmFTS_e3lZl7qkoADZaZxNVfBAE8FWCO5mcmx2dg4QoxLncvjdouM-NyVaNHEg6a7icFOl0ZoNZ1i6_jUFLui3lYsj-QMxkWNRRiwr5ul8eDw/s1160/photo_2024-04-26_09-36-15.jpg

អាកាសធាតុក្តៅខ្លាំង មិនមែនកើតឡើងតែនៅឥណ្ឌាមួយទេ ប៉ុន្តែប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ប្រឈមនឹងអាកាសធាតុក្តៅខ្លាំងដែរ ហើយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធក្នុងប្រទេសនីមួយៗបានកំណត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហានេះ ។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីក្រសួងអប់រំហ្វីលីពីនបានស្នើឱ្យសាលារៀននៅទូទាំងប្រទេស ចំនួន៣.៩៥៤កន្លែង បង្រៀនសិស្សតាមអនឡាញ ដោយសារបារម្ភពីផលប៉ះពាល់សុខភាពសិស្សពេលអាកាសធាតុក្តៅខ្លាំង ៕