ប្រទេសឥណ្ឌា៖ ប្រពៃណីរបស់កុលសម្ព័ន្ធមួយ​ នៅក្នុងប្រទេសឥណ្ឌា បានចាប់កង្កែបរៀបការ ដើម្បីបួងសួងសុំឲ្យមានទឹកភ្លៀង ហើយក៏មានតំណាងរាស្រ្ដម្នាក់ចូលរួម នៅក្នងពិធីនោះ ទើបនាំឲ្យកើតមាននូវរឿងចម្រូងចម្រាស និងការលើកឡើងពីហេតុផលផ្សេងៗគ្នា។

បើតាមជំនឿអរូបីរបស់កុលសម្ព័ន្ធមួយ នៅក្នុងប្រទេសឥណ្ឌា គឺពួកគេជឿថា កង្កែ គឺជាអាទិទេព នៃទឹកភ្លៀង ទើបពួកគេនាំគា្នចាប់វាយកមករៀបការ ដើម្បីបួងសួងសុំឲ្យមានទឹកភ្លើងធ្លាក់ សម្រាប់ការបង្កបង្កើតផលកសិកម្មរបស់ពួកគេ។ ការរៀបការសត្វកង្កែបនេះ បាន​កើតឡើង នៅក្នុងខេត្ត Chhatarpur រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ហើយពិធីនេះក៏មានសមាជិកសភាម្នាក់ចូលរួមផងដែរ។ ដោយសាតែមានវត្តមានរបស់មន្រ្ដីសាធារណៈចូលរួម នៅក្នុងពិធីអរូបីបែបនេះ ទើបបង្កឲ្យការជជែកគ្នាពីរឿងបុណ្យនេះ។

លោក Mayank Kumar ជាសាស្រ្ដាចារ្យម្នាក់ នៅក្នុងរដ្ឋ Rajasthan ​បានសរសេរ នៅក្នុងសៀវភៅរបស់គាត់ឈ្មោះ Monsoon Ecology ថា ទោះបីជាពិធីនេះជាលក្ខណៈជំនឿអរូបីក៏ដោយ ក៏វាមានភាពស្មុគស្មាញ និងពិបាកឲ្យតម្លៃណាស់ ពីព្រោះប្រជាជនរស់នៅតាមជនបទបានផ្សារភ្ជាប់ទៅនឹងបាតុភូតផ្សេងៗរបស់ធម្មជាតិ។

ដោយឡែកអ្នកនិពន្ធខ្លះទៀត បានលើកឡើងថា ថ្វីត្បិតតែពិធីនេះ ជាលក្ខណៈអបិយជំនឿ ក៏ពិតមែន ប៉ុន្តែពួកគេក៏ត្រូវតែរក្សានូវប្រពៃណី និងទំនៀមទម្លាប់របស់ជាតិសាសន៍របស់ពួកគេដែរ។

អ្នកនយោបាយនិយាយថា អាពាហ៍ពិពាហ៍របស់កង្កែប ដើម្បីឱ្យមានភ្លៀងធ្លាក់ នៅតែមានអារម្មណ៍ ចំពោះការតភ្ជាប់ជាមួយនឹងអាកាសធាតុ។ វាជាការពិតមួយដែលសត្វល្មូនប្រភេទនេះចេញមកពីទឹក និងជ្រលងភ្នំ ជាមធ្យោបាយមួយ ដើម្បីទាក់ទាញគូរបស់វា នៅក្នុងអំឡុងពេលមានមូសុង ហើយស្រមោច និងកង្កែបក៏មាននិន្នាការទាក់ទិននឹងខ្យល់មូសុងនេះដែរ៕