រឿងភាគដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍ របស់ប៉ុស្តិ៍ហង្សមាស “ផ្កាថ្ម” បានឆក់យកអារម្មណ៍ អ្នកទស្សនាមិនធម្មតាទេ។ កាលពីយប់មិញ នៅក្នុងភាគទី២របស់រឿងនេះ គឺថាកម្សត់ស្រក់ទឹកភ្នែក រហូតតែម្តងដែលធ្វើឲ្យអ្នកទស្សនា ចូលតួតាមមិនតិចឡើយ។

នៅក្នុងឈុតដ៏កម្សត់របស់អ្នកនាង ឌុច សុភា ដែលត្រូវសង្សារសំណព្វចិត្តលោក យែម សំអូន បោះបង់ ទៅរកស្រីអ្នកមានដែលសម្តែងកញ្ញា កុល ដាវី នោះគឺពិតជាស្លុងអារម្មណ៍ខ្លាំងទៅតាមសាច់រឿងព្រម ជាមួយនឹងការសម្តែងដ៏សមហាក់បីដូចជាស្ថិតក្នុងឆាកជីវិតពិតៗ។

តាមរយៈខំមិនរាប់ពាន់នៅពេលដែលកំពុង Live លើហ្វេសប៊ុកដែលបានសរសើរលើរឿងភាគមួយនេះ គឺពិតជាសញ្ញាដ៏ល្អសម្រាប់វិស័យខ្សែភាពយន្តខ្មែរដោយស្រូបយកអ្នកទស្សនាមិនចាញ់ភាពយន្តបរទេសឡើយ។

ទស្សនាវីដេអូខាងក្រោម៖