នារីគ្រប់រូបតែងប្រាថ្នា ចង់បានរាងតូចស្រលូនស្អាត ប៉ុន្ដែពួកគេបែរជាមិនចូលចិត្ត ធ្វើលំហាត់ប្រាណ។​ ជាការពិតណានារីគ្រប់រូប គឺពិបាកហាមឃាត់មិនឲ្យបរិភោគ អាហារបានណាស់ តែពេលនេះអ្នកមិនចាំបាច់ ហាមខ្លួនឯងមិនឲ្យបរិភោគអាហារតទៅទៀតឡើយ។ ខាងក្រោមនេះ គឺជាអាហារដែលកាឡូរីទាប ដែលសុភាពនារីអាចបរិភោគបាន ដោយមិនចាំចាប់ខ្វល់ ពីការឡើងគីឡូ រឺក៏មានជាតិខ្លាញ់តទៅទៀតនោះទេ៖

១. ស៊ុបមាន់មាន ១២០កាឡូរី

២. តុងយ៉ាំបង្គាមាន ៩០កាឡូរី

៣. ស៊ុបបន្លែមាន ១០០កាឡូរី

៤. ស៊ុបក្រពះមាន ២៥០កាឡូរី

៥. ស៊ុប Miso បែបជប៉ុនមាន ៥០កាឡូរី

៦. បុកល្ហុងក្ដាមសមុទ្រមាន ៣៥កាឡូរី

៧. ស៊ុបសណ្ដែកជាមួយសាច់ជ្រូកមាន ១២០កាឡូរី

៨. ស៊ុបចាប់ឆាយមាន ៩០កាឡូរី

៩. ស៊ុបម្រះមាន ៩០កាឡូរី

១០. ឈាមស៊ុបមាន ១២០កាឡូរី

១១.​ស៊ុបសាច់ជ្រូកមាន ៩០កាឡូរី

១២. បបរគ្រឿងមាន ១៦០កាឡូរី បើសិនមានពងទាទៀតឡើង ២៥០កាឡូរី

១៣. ញាំត្រពាំងមាន ៩០កាឡូរី

១៤. ការីត្រីមាន ៨០កាឡូរី

១៥. បុកល្ហុងបែបថៃមាន ៦០កាឡូរី

១៦. មីសួរសាច់ជ្រូកមាន ២០០កាឡូរី

១៧. គុយទាវទូកមាន ១៨០កាឡូរី

១៨. ស៊ុបផ្សិតមាន ៩០កាឡូរី

១៩. មីសួរគ្រឿងសមុទ្រមាន ១២០កាឡូរី
២០. ស៊ុប Chili មាន ៧០កាឡូរី