សិល្បៈ៖ បន្ទាប់ពីចំណាយពេល ក៏ដូចជាថវិការផ្ទាល់ខ្លួនមួយចំនួន ពេលនេះ MV បទចម្រៀងថ្មីរបស់លោក សុខ ដែន ដែលមានចំណងជើងថា «នៅស្រឡាញ់តែមិនអាចវិលវិញ» បានចេញជាផ្លូវការហើយ ដោយទទួលបានការគាំទ្រយ៉ាងកុះករពីសំណាក់អ្នកគាំទ្រ ។

លោក សុខ ដែន ដែល ជាអតីតអ្នកក្បាច់គុណបុរាណខ្មែរវិវឌ្ឍនខ្លួនជាតារាសម្ដែង និង អ្នកដឹកនាំសម្ដែង បានសម្ងំផលិត MV បទចម្រៀងផ្ទាល់ខ្លួន បានជោគជ័យជាច្រើនបទមកហើយ ហើយសម្រាប់ MV ថ្មីនេះ ក៏មិនខុសពី MV មុនៗដែរ គឺមានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងពន្លកថ្មីជាច្រើនដួង សុទ្ធតែមានសម្រស់ស្រស់ស្អាត និងមានសមត្ថិភាពខ្ពស់ ក្នុងការសម្ដែង ដែលកាន់តែធ្វើឱ្យសាច់រឿងក្នុងបទចម្រៀង កាន់តែចាក់ដោតបេះដូងយុវវ័យថែមទៀត ។

សម្រាប់បទចម្រៀង «នៅស្រឡាញ់តែមិនអាចវិលវិញ» នេះទៀតសោត បានបង្ហាញឱ្យឃើញពីជីវិតរបស់បុរសម្នាក់ ត្រូវបានមិត្តស្រីរបស់ខ្លួនក្បត់ចិត្តទៅរកប្រុសផ្សេងដែលជាអ្នកមាន ។ ខណៈដែលកំពុងខូចចិត្តបុរសកំសត់ខាងលើ ក៏បានជួបជាមួយនារីម្នាក់ទៀត ដែលជានារីល្អអាចលួងលោមធ្វើឱ្យតួឯកប្រុសអស់ចិត្តពីសង្សារចាស់ ហើយក៏បន្តស្នេហាជាមួយគ្នា មិនខ្វល់ពីការត្រឡប់មកវិញរបស់សង្សាចាស់ឡើយ ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃបទចម្រៀង «នៅស្រឡាញ់តែមិនអាចវិលវិញ» ដែលកំពុងទទួលបានការកោតសរសើរពីសំណាក់ទស្សនិកជនជាច្រើន ៕
សហការី KBN