ភ្នំពេញ៖ ភោជនីយដ្ឋានសាច់អាំងកូរ៉េ សរ រ៉េ ដែលបានសម្ពោធហាងដំបូងរបស់ខ្លួននៅប្រទេសកូរ៉េ នាឆ្នាំ២០០៧ បានចាប់ផ្ដើមទទួលប្រជាប្រិយភាពខ្លាំងដោយបានពង្រីកសាខារបស់ខ្លួន រហូតទៅដល់ជាង ៣០០សាខានៅលើពិភពលោក ក្នុងនោះរួមមាន ប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន សិង្ហបុរី ហុងកុង ឥណ្ឌូនេស៊ី កាណាដា អូស្ត្រាលី និងកម្ពុជាផងដែរ ។ ជាមួយគ្នានេះ ភោជនីយដ្ឋានសាច់អាំងកូរ៉េ សរ រ៉េ ក៏បានក្លាយទៅជាភោជនីយដ្ឋានសាច់អាំងកូរ៉េ ដែលជាប់ចំណាត់ថ្នាក់លេខ១ ។

ការផ្ដល់ជូននូវ សាច់ដែលមានគុណភាពល្អដល់ អតិថិជន ដើម្បីធ្វើឱ្យភោជនីយដ្ឋានយើងខ្ញុំក្លាយទៅជាភោជនីយដ្ឋានដែលបម្រើជូនអតិថិជនតែសាច់ដែលមានគុណភាពខ្ពស់។
សាច់ហ្គាលមេហ្គី ( Galmaegisal )​ ការធ្វើសាច់នេះ គឺវាពិតជាមិនងាយស្រួលទេ គឺត្រូវការចំណាយពេលយូរ និងបញ្ចេកទេសក្នុងការធ្វើវា ដើម្បីឱ្យវាក្លាយទៅជាសាច់ដែលឆ្ងាញ់និងមានគុណភាពល្អ ហើយសាច់នេះ គឺជាសាច់ដែលពិសេសប្រចាំភោជនីយដ្ឋានផងដែរ ។

នៅក្នុង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នេះភោជនីយដ្ឋានសាច់អាំងកូរ៉េ សរ រ៉េ សម្ពោធសាខាទី១ ជាផ្លូវការរបស់ខ្លួនដែលនៅក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ។
កាន់តែពិសេសជាងនេះទៅទៀត ក្នុងឱកាសនេះ មានការផ្ដល់ជូនជាពិសេសពីភោជនីយដ្ឋានសាច់អាំងកូរ៉េ សរ រ៉េ រាល់ពេលលោកអ្នកចំណាយចាប់ពី ១០ ដុល្លារ នឹងទទួលបានកូកាមួយកំប៉ុង ចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ៕