លោកហ៊ុន ម៉ានី លើលិខិតបញ្ជាក់ឯតទគ្គកម្មពិភលោក បន្ទាប់ពីត្រូវបានប្រគល់ កាលពីថ្ងៃអាទិត្យ

ក្រុងភ្នំពេញ៖ ប្រទេសកម្ពុជា បានសាងនូវមោទនភាពជាតិមួយទៀត កាលពីព្រឹកថ្ងៃអាទិត្យទី០១ កក្កដា បន្ទាប់ពីបានទទួលតំណែងមួយនៅក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness book of World Records សម្រាប់ក្រមាដ៏មានប្រជាប្រិយរបស់ប្រទេសមានប្រវែងជាង១១០០ម៉ែត្រ។

មន្ត្រីវិនិច្ឆ័យ Guinness លោក Swapnil Dangarikar មកពិនិត្យ និងវាស់វែងដោយផ្ទាល់ នៅព្រឹកនោះ

គាំទ្រដោយចលនាយុវជនមួយ ក្រោមយុទ្ធនាការ «រួមគ្នាជឿថាខ្មែរធ្វើបាន» ដែលមានទំនាក់ទំនងជាមួយគណបក្សកំពុងកាន់អំណាចរបស់ជាតិ ក្រមាដ៏វែងបំផុតលើពិភពលោកនេះ ត្រូវបានផលិតដោយមនុស្សជាង២៣០០០នាក់ ចូលរួមក្នុងការត្បាញម៉ារ៉ាតុនដោយដៃ ដោយប្រើរយៈពេលជិត៥ខែ នៅខាងក្រៅព្រះបរបរាជវាំងនៃក្រុងភ្នំពេញ។

មនុសដ្សរាប់ពាន់នាក់បន្ទាប់មក បានលាតក្រម៉ានោះ លើបណ្តោយវិថីមួយក្នុងរាជធានីដើម្បីស្វាគមន៍មន្ត្រីរបស់ Guinness ត្រួតពិនិត្យ និងធ្វើការវាសើវែង ស្នាដៃវាយនភណ្ឌនោះ។

មន្ត្រីវិនិច្ឆ័យ Guinness លោក Swapnil Dangarikar បានប្រាប់ហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ដែលកំពុងអបអរថា៖ «ជាមួយក្រមាប្រវែង ១១៤៩.៨ម៉ែត្រនេះ អ្នកបានបង្កើតឯតទគ្គកម្មពិភពលោករបស់ Guinness ថ្មីហើយ»។

នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរបំផុត មុននេះបានឲ្យពរជ័យដោយផ្ទាល់ខ្លួនចំពោះយុទ្ធនាការនេះ ដោយត្បាញក្រមាអំបោះនេះដោយផ្ទាល់ដៃលោក។

កូនប្រុសពៅរបស់លោក គឺលោកហ៊ុន ម៉ានី ជាអ្នកស្នងតំណែងដ៏មានសក្តានុពលបំផុតពីឪពុក បានចូលរួមជាតំណាងរបសលោកនាយករដ្ឋមន្ត្រីដែលមានវ័យ៦៥ឆ្នាំនោះ ក្នុងព្រឹត្តិការណ៍ពីថ្ងៃអាទិត្យនោះ។

លោកបាននិយាយនៅឯព្រឹត្តិការណ៍នោះថា៖ «ឯតទគ្គកម្មពិភពលោករបស់ Guinness នេះ គឺសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា»៕ អ៊ឹម សុនាថ