លោកដូន្នី យិនយិន ជីតាន់ ដែលមានរហស្សនាមថា កុំកុំ បានប្រកាសលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ភាពយន្តរឿងក្បាច់គុន វីឈុនវគ្គ៤ (Ip Man 4) បានបញ្ចប់ការថតឈុតឆាករបស់ខ្លួននៅក្នុងប្រទេសចិនហើយ ហើយបច្ចុប្បន្ន កំពុងមហាញឹក នឹងកិច្ចការក្រោយការផលិតភាពយន្តរបស់លោក ភាពយន្តរឿង Big Brother និងភាពយន្តរឿង Enter the Fat Dragon ។

តារាភាពយន្តវាយតប់អង់គ្លេស លោក ស្កុត អាដឃីន (ស្តាំ) ក៏ចូលរួមសម្តែងដែរ

ការចុះកុងត្រាថតផ្តាច់មុខនៃរឿងក្បាច់គុនវីងឈុននេះ បានជំរុញឲ្យអាជីពភាព យន្តរបស់កុំកុំឡើងដល់កម្រិតខ្ពស់មួយ និងទទួលបានជោគជ័យយ៉ាងខ្លាំង ដោយរកប្រាក់ចំណូលបានខ្ពស់នៅឯរោងភាពយន្ត។ រឿងក្បាច់គុនវីឈុន វគ្គ៣ ទទួលជោគជ័យបំផុតក្នុងជំនួញសិទ្ធិផ្តាច់មុខនេះ ដោយអាចរកប្រាក់ចំណូល ពីការលក់សំបុត្របានសរុប ១៥៦,៨លានដុល្លារអាមេរិក។ នៅឆ្នាំ២០១៦ យិន ជីតាន់ បានព្រលយពាក្យ ការថតវគ្គ៤ នឹងកើតមានទៀត ប៉ុន្តែគម្រោងនោះ នឹងត្រូវរងចាំរហូតដល់ពីរក្រោយទើបថត ដោយសារតែកកាលវិភាគថតរបស់ លោកជាប់រវល់ខ្លាំងពេក។

តួអង្គសំខាន់នៅក្នុងរឿង កុំកុំ និង ឈិនឡុង

អ្នកដឹកនាំរឿង លោក Wilson Yip និងអ្នកដឹកនាំឈុតសម្តែង លោក Yuen Wo Ping បានត្រឡប់មកកាន់តំណែងការងារនៃរឿង Ip Man 4 វិញ ខណៈ ដែលសមាជិកសម្តែងក៏មានតារាអង់គ្លេស លោក តារាតៃវ៉ាន់ លោក និងការ សម្តែងបង្ហាញខ្លួនជាពិសេស របស់លោកជែកគី ចាន់ ដែលគេស្គាល់ថា ឈិន ឡុង។


សាច់រឿងសម្រាប់ភាពយន្តថ្មីនេះ បង្ហាញពីសាវ័កនៃក្បាច់គុន វីងឈុន លោក លី ស៊ាវឡុង អញ្ជើញមកដល់អាមេរិកដើម្បីបើកសាលគុនផ្ទាល់ខ្លួន។ នៅទីនោះ លី ស៊ាវឡុង ធ្វើឲ្យអ្នកស្រុកទាស់ចិត្តក្តៅក្រហាយ ហើយគ្រូក្បាច់គុនវីឈុន ក៏ បានបង្ហាញខ្លួននៅឆាយណាថោន ដើម្បីជួយលី ស៊ាវឡុងឲ្យឈរជើងឲ្យ កាន់តែរឹងមាំនៅឆាយណាថោន និងយកឈ្នះលើគ្រប់គូរបដិបក្ខរបស់ខ្លួន។ ដោយបង្ហាញនូវកម្លាំង និងស្មារតីនៃក្បាច់គុនវីងឈុន គ្រូក្បាច់គុនរូបន៉ ទទួលបាននូវការគោរពពីអ្នកស្រុក។ ភាពយន្តនោះ ក៏នឹងពណ៌នាផងដែរថា តើឬសគល់នៃក្បាច់គុនគុងហ៊្វូ នៅអាមេរិក រីកលូតលាស់យ៉ាងដូចម្តេច?

ជិន ជីតាន់ ប្រយុទ្ធនឹង ជែកគី ចាន់
ដោយសម្តែងជាបងធំគួរឲ្យគោរពម្នាក់នៅឆាយណាថោន លោកជែកគី ចាន់ នឹងត្រូវមានឈុតឆាកប្រយុទ្ធគ្នាជាមួយជិន ជីតាន់នៅក្នុងរឿងវគ្គ៤នេះ។

សមាជិកសម្តែងផ្សេងទៀត ដែលមានតាំងពីស្កុត អាដឃីន(ឆ្វេង) និងតារាតៃវ៉ាន់

ដោយសារអ្នកទាំងពីរជាតារាក្បាច់គុនធំ ពួកគេពុំដែលសហការថតរួមគ្នាលើ រឿងច្រើនទេពីមុនមក ហើយឈុតឆាកនេះ នឹងក្លាយជាវគ្គធំបំផុតនៅក្នុងរឿង ក្បាច់គុន វីឈុនវគ្គ៤នេះ។ សម្រាប់តួអង្គ ដែលត្រូវសម្តែងជាលី ស៊ាវឡុង ផលិតកម្ម បានរក្សាទុកជាការសម្ងាត់ និងមិនបានធ្វើការប្រកាសទេ៕

អ៊ឹម សុនាថ