ភ្នំពេញ៖ នៅរាត្រីនេះ ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជានឹងប៉ះជាមួយម៉ាឡេស៊ី (ម៉ោង៧យប់) បន្ទាប់ពីក្រុមជម្រើសជាតិ​បាល់ទាត់នារី​កម្ពុជា​ ឈ្នះក្រុមជម្រើស​ជាតិ​ទីម័រខាងកើត ១២ទល់នឹង០ នៅក្នុងការប្រកួតបើក​ឆាក​ពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2018 នៅ​ក្នុងប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ កាលពីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ។

នៅក្នុងប្រកួតនៅតង់ទី​១ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​បានសហការគ្នាលេង​យ៉ាង​ល្អ ដោយបញ្ជូន​បាល់​ចូល​ទៅក្នុងតំបន់​គ្រោះថ្នាក់​របស់​ទីម័រ​​ខាងកើតជា​ច្រើនលើក​ ​រហូត​មានឱកាសស៊ុតបាល់បញ្ចូលទីគូប្រកួត រហូតដល់​៧​គ្រាប់ ក្នុងនោះ​ គឺនៅនាទី​ទី​៩, ១២, ២០, ២៦, ៣៧, ៣៨ និង​នាទី​ទី៤៥+២​ ។ គ្រាប់បាល់ទាំង៧គ្រាប់ នៅក្នុងតង់ទីមួយនោះ គឺរកបានដោយកីឡាការិនី ហួត គឹ​ម​ហុង​ (៤គ្រាប់) និងកីឡាការិនីបាន ជា​វី ​(៣គ្រាប់)។

ចូលមកដល់តង់ទី​២ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​នៅ​តែ​បន្តសង្រ្គប់ទៅលើគូប្រកួតរបស់ខ្លួន ដោយរកបានគ្រាប់បាល់ចំនួន៥គ្រាប់បន្ថែមទៀត គឺ​នៅ​នាទី​ទី​៥៩, ៦២, ៦៣, ៦៥ និង៧០ ដែលរកបានដោយ​កីឡាការិ នី​ហួត គឹមហុង(២គ្រាប់), ភឿន គន្ធា, ណន មិនា និងឆាយ ស្រីលាភ។ ចុងបញ្ចប់ នៃការប្រកួតទាំង២តង់ កម្ពុជាឈ្នះទីម័រខាងកើត ក្នុងលទ្ធផល១២ទល់នឹង០។ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​ ទទួលបាន​៣​ពិន្ទុ ឈរ​លើ​កំពូល​តារាង​ពូ​ល A ខណៈ​ក្រុម​ជម្រើសជាតិ​នារី​អូស្ត្រាលី​រកបាន​៣​ពិន្ទុ​ដែរ ប៉ុន្តែ​ឈរ​នៅ​លេខ​រៀង​ទី​២ បន្ទាប់​ពី​ក្រុមនារី​មួយនេះយកឈ្នះ​ក្រុម​ជម្រើសជាតិ​នារី​ម៉ា​ឡេ​ស៊ី​។

នៅ​វេលាម៉ោង៧យប់ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុម​បាល់ទាត់ជម្រើសជាតិនារី​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​នារី​ម៉ា​ឡេ​ស៊ី​ជាបន្ត។ ដូច្នេះសូមបងប្អូនជនរួមជាតិរង់ចាំតាមដានទាំងអស់គ្នា ថាតើក្រុមនារីកម្ពុជាអាចយកឈ្នះលើគូប្រកួតរបស់ខ្លួនឬយ៉ាងណា ខណៈក្រុមនារីម៉ាឡេសុី ហាក់មានសមត្ថភាពខ្លាំងដែរ។

ដោយឡែកក្រុមជម្រើជាតិបាល់ទាត់កម្ពុជា U19 (ផ្នែកបុរស) នៅម៉ោង៧យប់នេះ ក៏ប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិ U19 ប៊្រុយណេ នៅក្នុងពានរង្វាន់ AFF U19 ឆ្នាំ២០១៨។

ក្រុមជម្រើជាតិកម្ពុជា U19

បីប្រកួតចុងក្រោយ

AFC U19 28/10/17 Cambodia(U19)* 0-0 Philippines(U19)
AFC U19 26/10/17 Cambodia(U19) 3-2 Myanmar(U19)
AFC U19 24/10/17 Cambodia(U19) 0-1 China(U19)

ក្រុមជម្រើសជាតិ Brunei Darussala

បីប្រកួតចុងក្រោយ

AFC U19 08/11/17 Brunei Darussalam(U19)(N) 2-2 Timor Leste(U19)
AFC U19 04/11/17 Malaysia(U19)(N) 1-0 Brunei Darussalam(U19)
AFC U19 02/11/17 Korea Republic(U19)* 11-0 Brunei Darussalam(U19)

ប្រវត្តិជួបគ្នា
AFF U19 24/08/15 Cambodia(U19)(N) 5-1 Brunei Darussalam(U19)