សិល្បៈ៖ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងទៅលើបទ «ស្រឡាញ់អូនស្លៀកខោរហែក» ស្រាប់តែលើកនេះ តារាចម្រៀងវ័យក្មេង ថេវ៉ា បានចេញបទចម្រៀងថ្មីមួយបទទៀត មានចំណងជើងថា «មិនបារម្ភកុំស្រឡាញ់» ។

សម្រាប់បទថ្មីខាងលើនេះដែរ ជាស្នាដៃបទភ្លេងនិពន្ធថ្មី ដែលបកស្រាយដោយ លោក ថេវ៉ា សង្ឃឹមថា នឹងទទួលបានការគាំទ្រខ្លាំង ដូចបទ «ស្រឡាញ់អូនស្លៀកខោរហែក» ហើយលោក ក៏នឹងត្រៀមសម្រាប់ថតជា MV ក្នុងពេលឆាប់ៗនេះ ។

សូមបញ្ជាក់ដែរថា តារាចម្រៀងវ័យក្មេង ថេវ៉ា បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងរយៈពេល១ឆ្នាំមកហើយ ហើយបទដែលធ្វើឱ្យលោកទទួលបានភាពល្បីល្បាញនោះគឺបទ «ស្រឡាញ់អូនស្លៀកខោរហែក» ។ ជាមួយគ្នានេះលោក ថេវ៉ា បានប្រាប់ក្រុមការងារ KBN ថា លោកនឹងនៅតែបន្តលើវិស័យសិល្បៈចម្រៀងនេះរហូត មិនចាប់អាជីពអ្វីផ្សេងឡើយ ព្រោះអាជីពនេះ គឺលោកស្រឡាញ់តាំងពីតូចមកម្ល៉េះ ៕
សហការី KBN