កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ ដោយម្នាក់គឺជាអ្នកលួចដោះខ្ចៅបាឡុងចាប់ផ្លូវរថភ្លើង យកទៅលក់ឲ្យបុរសម្នាក់ទៀត ដែលរង់ចាំទទួលទិញ ដោយហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

អ្នកលួចដោះបាឡុងខ្ចៅរថភ្លើង ឈ្មោះ សូ ផុន ចំណែកអ្នកដែលរង់ចាំទទួលទិញ មានឈ្មោះ ប៉ក់ សារួន ដោយអ្នកទាំង២រស់នៅក្នុងភូមិឃុំកើតហេតុ ជាមួយគ្នា ហើយបន្ទាប់ពីសួរចម្លើយរួច សមត្ថកិច្ចបានបញ្ជូនពួកគេទាំង២នាក់ ទៅឃុំខ្លួនរង់ចាំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕