ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញបានបង្ហាញ ការឯកភាពគ្នា លើការព្យាករណ៍ប្រាក់ចំណេញពិត នៅក្នុងត្រីមាសទី៣ឆ្នាំ២០១៨នេះ មានជាង១២ពាន់លានរៀល ខណៈប្រាក់ចំណេញពិត នៅឆមាសទី១ មានជាង១៤ពាន់លានរៀល។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានចេញផ្សាយ កាលពីថ្ងៃទី ២៧មិថុនាឆ្នំា២០១៨។


យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៧អាណត្តិទី៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពិភាក្សានិងផ្លាស់ប្តូរ យោយល់លើខ្លឹមសារ លម្អិតនៃរបាយការណ៍ដែលបានធ្វើបទបង្ហាញ ដោយមន្ត្រីជំនាញរបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញច្រើនចំណុច។ ទន្ទឹមនឹងនោះក្រុម ប្រឹក្សាភិបាលក៏បានឯកភាព លើផែនការ ត្រី មាសទី៣ឆ្នាំ២០១៨ មានចំណូលសរុប ជាង៦០ពាន់លានរៀល, ចំណេញមុនបង់ពន្ធជាង ១៥ពាន់លានរៀល និងចំណេញពិតជាង១២ពាន់លានរៀល។

រូបប្រភពGoogle