បន្ទាប់ពីមានជំងឺសម្រាកក្នុងមន្ទីរពេទ្យ អស់រយៈពេលយ៉ាងយូរហើយ ដោយសារតែជំងឺធ្ងន់ពេក ពេលនេះ DJ អាលីយ៉ា បានលាចាកលោកនេះហើយ កាលពីវេលាម៉ោង៦ព្រឹកមិញនេះ ហើយសពរបស់នាងត្រូវបានតំកល់ នៅក្នុងវត្តទួលអស់លោក នេះបើតាមការលើកឡើង នៅក្នុងគណនីហ្វេសប៊ូករបស់ Kao Seyha ។

ទោះជាយ៉ាងណាតារាជាច្រើន ក៏បានចូលរួមរំលែកទុក្ខ ហើយក៏អំពាវនាវ ឲ្យសិល្បករសិល្បៈការិនីទាំងអស់ ចូលរួមបុណ្យសពរបស់នាងផង ដោយសារតែនាងគ្មានសាច់ញាតិនិងគេឡើយ ម្យ៉ាងនាងក៏ជាក្មេងកំព្រាផងដែរ ។ ចំណែកនៅក្នុងគណនីហ្វេសប៊ូក របស់លោក អ៊ឹម ជីវ៉ា ក៏បានសូមឲ្យមហាជនទាំងអស់ មេត្តាឈប់វាយតម្លៃលើនាងតទៅទៀត ព្រោះនាងបានលាចាកលោកនេះហើយ សូមឲ្យវិញ្ញានក្ខន្តរបស់នាង បានទៅកាន់សុគតិភពផងចុះ ៕