រុស្ស៊ី៖ ការប្រកួតបាល់ទាត់ពិភពលោកនៅរាត្រីថ្ងៃអង្គារ ទី២៦ មិថុនានេះ មាន៤គូ ដោយនៅពូល C ក្រុមអូស្ត្រាលី ជួប ប៉េរូ ហើយដាណឺម៉ាក ជួបក្រុ​មបារាំង ចំណែកនៅពូល D ឯក្រុមអាហ្សង់ទីនត្រូវការឈ្នះដាច់ខាត ពេលជួបក្រុមនីហ្សេរីយ៉ា ខណៈក្រុមជម្រើសជាិតក្រូអាត មិនខ្វល់ថាឈ្នះ ឬចាញ់ ពេលជួមក្រុមអ៊ីស្លង់។

ប៉េរូ តឲ្យ អូស្ត្រាលី 1/4គ្រាប់ ម៉ោង៩យប់

ចាប់ផ្តើមក្នុងប្រួតទី១ ថ្វីត្បិដតែប៉េរូ ចាញ់ ដាណឺម៉ាក 1-0 ប៉ុន្តែវាបានបង្ហាញថា ក្រុមមកពីអាមេរិកខាងត្បូងនេះ លេងបានជាមួយទំនុកចិត្តខ្ពស់ខ្សែការពាររឹងមាំ មុនពេលបន្តចាញ់ក្រុមបារាំង 1-0 ទៀត។ យោងតាមពិន្ទុសូន្យក្នុងពូល បើទោះជាពួកគេឈ្នះក៏ហាក់គ្មានតម្លៃ ដើម្បីបន្តវត្តមាននៅជុំទីពីរដែរ ប៉ុន្តែបើឲ្យអូស្រ្តាលី ឈ្នះវិញ គឺមានឱកាសខ្ពស់ណាស់ បើសិនជាដាណឺម៉ាក ចាញ់បារាំងនៅរាត្រីនេះដែរ។ អូស្ត្រាលី​ ថ្វីបើចាញ់បារាំង 2-1 ក្នុងពេលបើកឆាក ប៉ុន្តែពួកគេនៅអាចរកបានគ្រាប់បាល់ចូលទីបាន១គ្រាប់ដែរ មុនពេលបន្តលេងស្មើក្រុមខ្លាំងជាងដាណឺម៉ាក 1-1។

បារាំង តឲ្យ ដាណឺម៉ាក 1/4គ្រាប់ ម៉ោង៩យប់

សម្រាប់ការប្រកយតនេះ ក្រុមបាំរាំងនៅតែមានកន្លែងមួយនៅជុំបន្ទាប់ ទោះបីជាពួកគេចាញ់ក្រុមដាណឺម៉ាក ក៏ដោយ ព្រោះគ្មានក្រុមណាមួយក្នុងពូលនេះ អាចមានពិន្ទុលើសពួកគេឡើយ។ បារាំង ឈ្នះអូស្ត្រាលី 2-1 ហើយឈ្នះប៉េរូ 1-1ទៀត។ ចំពោះក្រុមដាណឺម៉ាក ​វិញ ហាក់មានកម្រិតទាបជាង ព្រោះពួកគេឈ្នះប៉េរូ 1-0 ប៉ុន្តែបែរជាលេងស្មើក្រុមអូស្ត្រាលី 1-1។ ដូច្នេះរាត្រីនេះ ដើម្បីសុវត្ថិភាព ពួកគេត្រូវការឈ្នះដើម្បី៣ពិន្ទុ។

អាហ្សង់ទីន តឲ្យ នីហ្សេរីយ៉ា 1គ្រាប់ ម៉ោង១យប់

ក្រុមអាហ្សង់ទីន មានតែ១ពិន្ទុ នៅបាតារាងនៃពូល D បន្ទាប់ពីលេងស្មើអ៊ីស្លង់ 1-1 និងចាញ់ក្រុមក្រូអាត 0-3 យ៉ាងអាម៉ាស់។ នៅរាត្រី នឹងជាឱកាសតែមួយ និងចុងក្រោយដើម្បី​មានវត្តមាននៅជុំទី២ គឺឈ្នះជាមួយការស៊ុតបាល់បំប៉ោងសំណាញ់យ៉ាងតិច៣គ្រាប់ ហើយរំពឹងថា អ៊ីស្លង់មិនឈ្នះក្រូអាត។ សម្រាប់ក្រុមនីហ្សរីយ៉ា ស្ថិតក្នុងជំហរប្រសើរជាង បន្ទាប់ពីចាញ់ក្រូអាត 2-0 រួចក៏ឈ្នះអ៊ីស្លង់ 2-0 វិញ។
អ្នកវិភាគមើលឃើញថា មិនថា ក្រុមក្រូអាត ចង់ទម្លាក់ក្រុមខ្លាំងអាហ្សង់ទីន ដោយឲ្យអ៊ីស្លង់ឈ្នះឬយ៉ាងនោះទេ ក្រុមអាហ្សង់ទីន មិនទុកមុខឲ្យនីហ្សេរីយ៉ា និងដេករងចាំសំណាងនោះទេ ពួកគេ នឹងសាងកេរ្តឈ្មោះខ្លួនយ៉ាងឈ្នះការប្រួតនេះ យ៉ាងពិតប្រាកដ ហើយទំនងជាសង្គ្រប់គូបរកួតដូចជាក្រុមអង់គ្លេស កំឡោចក្រុម ប៉ាណាម៉ា ដូច្នោះដែរ។

ក្រូអាត តឲ្យ អ៊ីស្លង់ 1/4គ្រាប់ ម៉ោង១យប់

ការប្រកួតនេះមិនពិបាកយល់ទេ ព្រោះក្រូអាតខ្លាំង ហើយអ៊ីស្លង់ដុចជាកូនចៀម ប៉ុន្តែក្រុមក្រូអាតស្ថិក្នុងតំនែងសុវត្ថិភាពទៅហើយ​បន្ទាប់ពីឈ្នះនីហ្សេរីយ៉ា 2-0 និងឈ្នះអាហ្សង់ទីនដល់ទៅ 3-0 ទៀតនោះ។ ចំពោះក្រុមអ៊ីស្លង់វិញ អាចលេងស្មើអាហ្សង់ទីន ប៉ុន្តែក៏ចាញ់នីហ្សេរីយ៉ា 2-0 ដែរ។ គេនិយាយថា បាល់មូល អ្វីក៏អាចកើតមានដែរ ហើយល្បែងគឺពោរពេញទៅដោយល្បិច។ ចុះបើប្រកួតនេះ វាល្បិចពិតមែន ដោយក្រូអាតចង់កម្ចាត់អាហ្សង់ទីន ពី World Cup នេះ មែននោះ ក៏ក្រូអាតនឹងមិនបណ្តាយឲ្យអ៊ីស្លង់ស៊ី ៣ ឬ ៤ គ្រាប់ទល់នឹងសូន្យដែរ៕