ភ្នំពេញ៖ ស្រាបៀរ លីអូ បាន​ប្រគល់​រង្វាន់ជាច្រើនជាចំណងដៃសុភមង្គល​ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី ចំនួន 43 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ ស្រាបៀរ លីអូ​ សម្រាប់ការចាប់រង្វាន់លើកទី2ក្នុងឆ្នាំ​2018 នៅក្នុងកម្មវិធី “Leo Surprise” របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយប្រព្រឹត្តទៅ កាលពី​ថ្ងៃ​ទី 23 ​ ខែមិថុនា ឆ្នាំ 2018 ​ កន្លងទៅនេះ។
 

គូស្វាមីភរិយាថ្មីចំនួន 4 គូ បានឈ្នះរង្វាន់​ធំម៉ូតូ SCOOPY i និង 15 ​គូបានឈ្នះបន្តោង ខ្សែកមាស 5 ជី ខណៈដែល 24 គូផ្សេងទៀតបានឈ្នះបន្តោងខ្សែកមាស 2 ជី ដែល ពួកគាត់បានមកពីទូទាំងប្រទេស មានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

គូស្វាមីភរិយាថ្មីមួយគូ លោក សោម សាយ និង លោកស្រី ម៉េត ស្រីនេត មក​ពី ស្រុក ព្រះនេត្រព្រះ​​ ​ខេត្ត​បន្ទាយមានជ័យ ដែលជាម្ចាស់​រង្វាន់​ម៉ូតូ SCOOPY i បាន​ឲ្យ​ដឹង​ថា “យើងទាំងពីរ នាក់ពិតជារំភើបភ្ញាក់ផ្អើលយ៉ាង​ខ្លាំង ​ពេលឮគេប្រកាស​ឈ្មោះ​របស់​ខ្លួនក្នុងកម្មវិធី​ចាប់​ឆ្នោតផ្សងសំណាងកាលពី​ថ្ងៃ​ទី 23 ខែ មិថុនា កន្លងទៅ។ នេះជាចំណងដៃដ៏អស្ចារ្យ បំផុត សម្រាប់ពួកយើង” ។

លោក ​វិន សុវណ្ណារ៉ា អ្នកតំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណង ដៃសុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់ អតិថិជនដ៏មានតម្លៃ របស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយ យើងក៏សង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រស្រាបៀរ លីអូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់​តែមានភាពសប្បាយ​រីករាយ”។

នេះជាការចាប់រង្វាន់លើកទី 2 សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ សុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ 2018 នេះ។ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវ ក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ដ៏អស្ចារ្យជាច្រើនទៀត កំពុងរង់ចាំលោកអ្នក។

ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក អ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ ។ ស្រាបៀរ លីអូ កាន់តែរីករាយ លើសពីក្តីប្រាថ្នា ៕