ថ្ងៃនេះ មានមនុស្សជាច្រើនបង្ហាញចំណាប់អារម្មណ៍ថ្មីមួយទៀត ទាក់ទងនឹងរឿងបែកធ្លាយរូបរាងរបស់ទូរស័ព្ទ Samsung Galaxy S10 ដែលរូបថតទាំងនេះត្រូវបានគេបង្ហោះលើបណ្ដាញសង្គម Twitter ព្រមទាំងបានសរសេរថា «នេះជាការរចនាមួយ ដែលអាចនឹងមានលើសពីនេះថែមទៀត» ។ ដូចនេះបានធ្វើឱ្យមនុស្សជាច្រើនគិតចច្បាស់ក្នុងចិត្តថា ជារូបគំរូរបស់ Samsung Galaxy S10 ដែល Samsung នឹងប្រកាសចេញនៅថ្ងៃខាងមុខ ។

យោងតាមរូបថតដែលបែកធ្លាយនេះ បានបង្ហាញឱ្យឃើញថា ជាទូរស័ព្ទមួយគ្រឿងដែលមានផ្ទៃអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខ គ្មានសូម្បីតែរន្ធស្ដាប់សំឡេងខាងមុខ sensors កាមេរ៉ាមុខ និង ឧបករដទៃទៀត ដែលមិនអាចខ្វះបាន លើស្មាតហ្វូននាពេលបច្ចុប្បន្ន ។ ក្រៅពីនេះ សូម្បីតែ UI របស់វា ក៏មិនបង្ហាញឱ្យឃើញមានប៊ូតុង Home ត្រឡប់ក្រោយ និង ប៊ូតុងមើលកម្មវិធីបើកចោលជាដើម ។

ជាមួយការប៉ាន់ស្មានមួយចំនួនបានឱ្យដឹងដែរថា Galaxy S10 នឹងមានរូបរាងស្ដឹងដូចអ្វីដែលរូបថតទាំងនេះបានបង្ហាញ ហើយវាក៏ប្រើបច្ចេកវិទ្យាដូចគ្នាទៅនឹង Oppo Find X ដែរ ដែលយើងអាចបិទ ឬបង្ហាញរន្ធស្ដាប់សំឡេងខាងមុខ sensors និងកាមេរ៉ាខាងមុខបាន ។

ទន្ទឹមគ្នានេះ ក៏មានការបកស្រាយមួយចំនួនបានឱ្យដឹងថា នេះពុំមែនជារូបរាងរបស់ Galaxy S10 ឡើយ វាគ្រាន់តែជាការចនារូបរាងគំរូថ្មីៗនៃក្រុមហ៊ុនទូរស័ព្ទចិនមួយចំនួនតែប៉ុណ្ណោះ សរុបមកវិញវាជាព័ត៌មានមិនពិតដែលនិយាយថា បែកធ្លាយរូបរាង Galaxy S10 ៕ តើអ្នកយល់យ៉ាងណាចំពោះព័ត៌មានខាងលើ?
សហការី KBN
ប្រភព៖ androidauthority