បើយោងតាមចំណាត់ថ្នាក់របស់ FIFA គឺColombia ឈរក្នុងលំដាប់លេខ១៦ និងJapan ឈរក្នុងលំដាប់លេខ៦១។
ប្រកួតបន្ទាប់៖ ថ្ងៃទី២៤ ខែមិថុនា Colombia ជួបប៉ូឡូញ និងប្រកួតចុងក្រោយ​ជួបជាមួយសេណេហ្គាល់។

Colombia ធ្លាប់មានវត្តមានក្នុងប្រកួតបាល់ទាត់ពិភពលោក​ បានចំនួន៥ដង គឺឆ្នាំ១៩៦២/ ១៩៩០/១៩៩៤/ ១៩៩៨/ ២០១៤។

លទ្ធផលល្អ៖ វគ្គ៨ក្រុមម្តង គឺឆ្នាំ2014

គ្រូបង្វឹក ៖ Jose Nestor Peker មានសញ្ជាតិអាហ្សង់ទីន។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិកូឡុំប៊ី កាលពីខែតុលា ឆ្នាំ២០០៦ ហើយនៅក្នុងសម័យកាលដែលលោកដឹកនាំក្រុមនេះ គឺឈ្នះ៤០ ស្មើ១៩ និងចាញ់១៤ ស្មើនឹង៥៤/៧៩ភាគរយ។

កីឡាករឆ្នើមរួមមាន ខ្សែប្រយុទ្ធ Radamel Falcao លេងឲ្យក្លឹប Monaco ខ្សែបម្រី James Rodriguez លេងឲ្យក្លឹប Bayern និងខ្សែការពារ Yrry Mina លេងឲ្យក្លឹប Barcelona។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ២-២-១។

៣ប្រកួតចុងក្រោយ គឺ៖

03-18 France 2-3 Colombia

03-18 Colombia 0-0 Australia

06-18 Egypt 0-0 Colombia

Japan ប្រកួតបន្ទាប់ ៖ ថ្ងៃទី24 ជួបសេណាហ្គាល់ និងប្រកួតចុងក្រោយ ជួបប៉ូឡូញ។

វត្តមានប្រកួតបាល់ទាត់ពិភពលោក៖ ចំនួន៥ដង គឺឆ្នាំ1998/ 2002/ 2006/ 2010/ 2014។ លទ្ធផលល្អ៖ វគ្គ16ក្រុម ចំនួន២ដង គឺ ឆ្នាំ2002 និងឆ្នាំ2010។

គ្រូបង្វឹក ៖ Akira Nishino សញ្ជាតិជប៉ុន។ លោកចូលមកដឹកនាំ កាលពីខែមេសា ឆ្នាំ2012។

កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Shinji Okazaki លេងឲ្យក្លឹប Leicester ស៊ុតបាល់បាន50គ្រាប់ ក្នុង113ប្រកួត។ ខ្សែបម្រើ Shiniji Kagawa លេងឲ្យក្លឹប Dortmund ស៊ុតបាល់បាន30គ្រាប់ ក្នុង62ប្រកួត និងខ្សែការពារ Maya Yoshida លេងឲ្យក្លឹប Southampton ស៊ុតបាល់បាន10គ្រាប់ ក្នុង82ប្រកួត។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 1-1-3។

៣ប្រកួតចុងក្រោយ គឺ ៖

05-18 Japan 0-2 Ghana

06-18 Switzerland 2-0 Japan

06-18 Japan 4-2 Paraguay

ប្រវត្តិជួបគ្នា៣ប្រកួត គឺ ៖

06-03 Japan 0-៤ Colombia

06-07 Japan 0-0 Colombia

06-17 Japan 1-4 Colombia

ទស្សនៈ Colombia ឈ្នះ 2-0