ភ្នំពេញ៖ ក្រោយពីបាត់មុខមួយរយៈមក ស្រាប់តែពេលនេះ ប្រុសស្អាត ញែម សុគន្ធ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងពិធីភ្ជាប់ពាក្យរបស់លោក ដែលត្រូវបានគេឃើញលោកបង្ហោះ នៅក្នុងគណនីហ្វេសប៊ូករបស់លោក កាលពីប៉ុន្មានម៉ោងមុននេះ ។

លោក ញ៉ែម សុគន្ធ ជាតារាសម្តែង និងជាអតីតហ្វ្រេសស៊ីផងដែរ ដោយតារាម្នាក់នេះ បានសម្តែងនូវរឿងជាច្រើន ទាំងរឿងភាគ រឿងខ្នាតធំ និងចំរៀងកាយវិការផងដែរ ហើយកាលពីប៉ុន្មានខែកន្លងមកនេះ លោកបានបាត់មុខពីសិល្បៈ ដោយមិនមាននរណាចាប់អារម្មណ៍ឡើយ ស្រាប់តែចេញមកបានធ្វើឲ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើល ជាមួយនិងពិធីភ្ជាប់ពាក្យតែម្តង ដោយមានអ្នកខ្លះបានគិតថា នេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ ៕