ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ហ្វេសប៊ូករបស់ថៃមួយ បានបង្ហោះវីដេអូឃ្លីប នៃការធ្វើពិធីបួងសួងព្រះនរាយណ៍ នៅក្នុងសាលារៀនល្បីមយយកន្លែង ក្នុងខេត្តសុខរាថានី។ ខណៈពេលដែលលោកគ្រូ អ្នកគ្រូកំពុងតែអុជធូប ដើម្បីសុំសេចក្តីសុខនោះ នៅសុខៗស្រាប់តែមានសិស្សស្រីម្នាក់ បានងើបមករាំ បង្ហាញក្បាច់មនោរា កណ្តាលពិធីសែនព្រះនរាយណ៍នោះតែម្តង ។

ក្រោយមកសិស្សស្រីរូបនោះ បានដើរសំដៅទៅកាន់ រូបសំណាក់ព្រះនារាយណ៍នោះ ហើយបានស្រែកហៅ លោកនាយកសាលា ដោយប្រាប់ថា “ហេតុអ្វីមិនធ្វើឲ្យល្អ ឃើញទេនៅលើក្បាល” លោកនាយកសាលា ក៏បានតបវិញថា “សង្ហា… រូបរាងមិនសង្ហា ខុសក្បាល… បានៗ” បន្តិចក្រោយមកសិស្សស្រីនោះ បានអស់កម្លាំងម្តងបន្តិចៗ ហើយក៏សន្លប់បាត់ស្មារតីទៅ ។

ក្រោយពីបានបង្ហោះវីដេអូឃ្លីបនោះ ចូលក្នុងបណ្តាញសង្គមហ្វេសប៊ូករួច ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកមានជំនឿបាននិយាយថា បារមីរបស់ព្រះនរាយណ៍ បានចូលសន្ថិតក្នុងខ្លួនសិស្សស្រីនោះ ។ ចំណែកអ្នកខ្លះទៀត បានសរសេរបញ្ចេញយោបល់ថា អាចមិនមែនជាបារមី របស់ព្រះនារាយណ៍ក៏ថាបាន អាចជាពួកបរិវារ របស់ព្រះអង្គចុះមក…។ ចំណែកអ្នកខ្លះទៀត បាននិយាយថា វាពិតជាមិនមែន ព្រះនរាយណ៍ក៏ថាបាន វាអាស្រ័យទៅលើជំនឿរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ៕