សិល្ប៖ ជារឿងគួរឲ្យកោតសរសើរខ្លាំងណាស់ ដោយនៅមុននេះ ពិធីការិនីល្បីឈ្មោះ អ្នកនាង យុគ ចិន្តា បានដកលុយ ចេញពីហោប៉ៅផ្ទាល់ខ្លួន ជូនទៅលោក ចៅ ចាន់ណារី ដល់ទៅ១០០ដុល្លារ ដើម្បីជាការផ្គត់ផ្គង់ជីវភាព ខ្វះខាតរបស់លោក ។

ដោយក្នុងនោះពិធិការិនីរូបនេះ បានបង្ហោះជាសារថា៖ « ចូលរួមកម្មវិធីទទួលទានអាហារសាមគ្គី នឹងសំណេះសំណាល ជាមួយសិល្បៈករជើងចាស់ទាំងអស់ ក្រោមការរៀបចំឡើង ដោយសមាគមមិត្តសិល្បៈ ជាកាតព្វកិច្ចនៃការងារមនុស្សធម៌មួយនៃសន្តានចិត្ត ក្នុងការជួយលើកទឹកចិត្ត ដល់សិល្បៈករចាស់ៗ ទាំងអស់ដែលកំពុងសំដែង នឹងបាត់បង់សមត្ថភាពសំដែង នាងខ្ញុំក៏សូមបរិចាកថវិកានេះ ជូនផ្ទាល់ដល់លោកពូ ចៅ ចាន់ណារី ដែលជាសិល្បករជំនាន់ដើមមួយរូប នេះជាការរួមចំណែក ដែលផុសចេញពីបេះដូងរបស់នាងខ្ញុំពិតៗ» ។

ទង្វើនេះធ្វើឲ្យទស្សនិកជន មិត្តអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរពីទឹកចិត្ត តារាស្រីរូបនេះជាខ្លាំង ព្រោះតែមិននឹកស្មានថា អ្នកនាង ហ៊ានបរិច្ចាកថវិការរបស់ខ្លួន ជួយតារាសម្ដែងជើងចាស់ ចៅ ចាន់ណារី នាពេលលំបាកច្រើនដល់ម្លឹង ពិតជាគួរឲ្យសរសើរពិតមែន ៕