សិល្បៈ៖ កម្មវិធីសំណេះសំណាល និងជួបជុំអារហារសាមគ្គី ដែលបានរៀបចំឡើង ដោយសមាគមន៍សិល្បៈ ស្ម័គ្រចិត្តជួយសង្គម កំពុងដំណើរការ យ៉ាងរលូននាល្ងាចថ្ងៃសុក្រនេះ។ តួយ៉ាងគេសង្កេតឃើញថា មានតារាថ្មីចាស់ល្បីៗ ប្រុសស្រីជាច្រើន បានឆ្លៀតពេលមកចូលរួម ពិធីមួយនេះយ៉ាងច្រើនកុះករ ដើម្បីផ្សារភ្ជាប់មិត្តភាពរវាងអ្នកសិល្បៈ។

ក្រោយពីបានជួបជុំ សំណេះសំណាលគ្នា អ្នកទាំងនោះ ក៏មិនភ្លេចបង្ហោះរូបភាពស្អាតៗ លើបណ្ដាញសង្គម ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ ចង់ដឹងមានតារាណាខ្លះ ទស្សនារូបភាពទាំងអស់គ្នា៖