ថៃ៖ បុរសម្នាក់ ខណៈដែលប្រពន្ធ មិននៅផ្ទះប៉ុន្មានថ្ងៃ អផ្សុកក៏បាននាំស្រីស្នេហ៍ មកដេកដល់បន្ទប់ ស្រាប់តែស៊យចំថ្ងៃប្រពន្ធមកវិញ ក៏ទាន់ បង្កឱ្យមានការឈ្លោះប្រកែកគ្នា ហើយឆ្លៀតពេលនោះ ស្ត្រីជាប្រពន្ធក៏បានថតវីដេអូបង្ហោះ លើហ្វេសប៊ុកផងដែរ ។

ប្រភពបានឱ្យដឹងថា បច្ចុប្បន្នស្ត្រីប្រពន្ធដើម កំពុងមានផ្ទៃពោះ៣ខែ នេះបើយោងតាមសំនេររបស់នាង ដែលបានសរសេរថា «សុំរកយុត្តិធម៌ឱ្យខ្ញុំវិញ ស្រីថ្មីអ្នកស្អាតខ្លាំងណាស់ ប៉ុន្តែអ្នកគួរទទួលខុសត្រូវចំពោះកូននៅក្នុងផ្ទៃផង» ។

ជាមួយគ្នានេះផងដែរ ស្ត្រីជាប្រពន្ធក៏បានសរសេរ ជាមួយវីដេអូឃ្លីបដែលនាង បានថតនោះថា «ប្រពន្ធមិននៅផ្ទះប៉ុន្មានថ្ងៃ ស្រាប់តែប្ដីនាំស្រីមកដេក គ្មានខ្វល់ជាមួយប្រពន្ធ កំពុងមានផ្ទៃពោះឡើយ» ។
សូមបញ្ជាក់ថា សម្រាប់ករណីនេះខាងលើនេះ បានកើតឡើងនៅក្នុងប្រទេសថៃ ព្រមទាំងត្រូវបានមនុស្សជាច្រើននាក់ ស៊ែរយ៉ាងព្រោងព្រាតផងដែរ ៕
សហការី KBN
ប្រភព៖ hilight