សិល្បៈ៖ តារាសម្ដែងស្រី ច្រើនដើរតួបែបកម្សត់ កញ្ញា នី មុន្នីនាថ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញរូបភាពប៉ុន្មានសន្លឹក ដែលនាងបានបង្ហោះ កាលពីម្សិលមិញនេះ។ ដោយក្នុងនោះ នាងបានប្ដូរស្ទីលតុបតែងខ្លួន ខុសពីសព្វដង ជាមួយការផាត់មុខ បែបស៊ិចស៊ី អមជាមួយការលេងទឹកមុខ ស៊ីអារម្មណ៍ ធ្វើឲ្យអ្នកទស្សនា ស្រឡាំងកាំងខ្លាំងតែម្ដង។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ូក ដែល នី មុន្នីនាថ បានបង្ហោះនោះ អ្នកនាងបានសរសេរថា “អរគុណក្រុមការងារទាំងអស់ ដែលខិតខំអស់ពីសមត្ថភាព ដើម្បីអោយរូបភាពនេះចេញមកយ៉ាងល្អ​ អរគុណដែលតែងតែ ផ្តល់ជាគំនិតយោបល់ និងខិតខំស្វែងរកអ្វីថ្មីៗប្លែកៗ អោយដល់នាងខ្ញុំ​ ។ អរគុណដល់​បង AhNa Paris ជាម្ចាស់ហាង​ Ahna Paris Salon De Coiffure ដែលបានផាត់មុខយ៉ាងស្អាតៗ ។ អរគុណ​ដល់បង​ Path Kong​ Mirror Photography ដែលបានថតរូបយ៉ាងស្អាតៗ ដល់នាងខ្ញុំ​ ។”

តួយ៉ាងគ្រាន់តែឃើញ រូបភាពទាំងនេះភ្លាម មហាជនក៏បាននាំគ្នា សរសើរមិនដាច់ពីមាត់ថា សម្រស់នាង ពិតជាស្រស់ស្អាតខ្លាំង បើទោះជាត្រូវតុបតែងខ្លួនបែបណាក៏ដោយ៕