អាថែន ក្រិក៖ កាលពីថ្ងៃទី ២៧ ខែឧសភា អ្នកគាំទ្រកីឡាបាល់ទាត់រាប់រយនាក់ មកពីជុំវិញពិភពលោក បានចូលរួមជាមួយទីក្រុងនៃក្រុមជើងឯក របស់ស្រាបៀរ Heineken® ក្នុងប្រទេសក្រិកដើម្បីចូលរួម ពិធីជប់លៀងដ៏អស្ចារ្យក្នុងការទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដ៏ល្បីល្បាញ ក្នុងនោះក៏មានក្រុមអ្នកគាំទ្រដំបូងគេបង្អស់មកពីប្រទេសកម្ពុជាផងដែរ។

ក្រុមអ្នកគាំទ្រនេះ ត្រូវបានអញ្ជើញឱ្យធ្វើដំណើរ តាមយន្តហោះទៅកាន់ប្រទេសក្រិច បន្ទាប់ពីប្រទេស កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® ដែលមានការចូលរួមពីខ្សែប្រយុទ្ធជើងចាស់ Ruud van Nistelrooy នៅកោះពេជ្រកាលពីខែមុន។ នេះមិនត្រឹមតែជាលើកទី១ សម្រាប់កម្ពុជាចូលរួមជាមួយទីក្រុង នៃក្រុមជើងឯករបស់ស្រាបៀរ Heineken® ប៉ុន្តែថែមទាំងជាក្រុមធំបំផុត ដែលត្រូវបានអញ្ជើញធ្វើជាតំណាងអាស៊ី និងជាក្រុមមួយក្នុងចំណោមក្រុមធំៗទាំងបី។

ស្រាបៀរ Heineken® បានបញ្ជូនពួកគេតាមជើងហោះហើរ ពីប្រទេសកម្ពុជាទៅទីក្រុង នៃក្រុមជើងឯករបស់ស្រាបៀរ Heineken® នៅប្រទេសក្រិក ហើយបានចេញថ្លៃចំណាយជូនពួកគេ សម្រាប់បទពិសោធន៍រយៈពេល ប្រាំថ្ងៃជាមួយនឹងការស្នាក់នៅសណ្ឋាគារ Hilton លំដាប់ផ្កាយប្រាំ ការទទួលអាហារល្ងាចនៅលើដំបូល ពិធីជប់លៀងដ៏អស្ចារ្យ កម្មវិធី BBQ ឆ្នេរខ្សាច់ និងដំណើរកម្សាន្តទៅទស្សនាប្រាសាទប្រវត្តិសាស្ត្រនៅទីក្រុងអាថែនដូចជា Acropolis ប្រាសាទ Zeus និងប្រាសាទ Parthenon ។

ពួកគេក៏បានជួបជាមួយ វីរបុរសឈ្នះពានរង្វាន់ជើងឯក UEFA Champions League គឺកីឡាករ Fernando Morientes ដែលលេងឱ្យក្លិប Real Madrid និង Liverpool និង Christian Karembeu ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិ បារាំងដែលលេងឱ្យក្លិប Real Madrid។ តារាទាំងពីរមានការចាប់អារម្មណ៍ យ៉ាងខ្លាំងដែលក្រុមអ្នកគាំទ្រកម្ពុជា ស្រឡាញ់បាល់ទាត់អន្តរជាតិ ដោយពួកគេបានចំណាយពេល ជាងមួយម៉ោងឆ្លើយសំណួរ ផ្តល់ការណែនាំ ថតរូប និងផ្តល់ទៅឱ្យក្រុមនេះ នូវឱកាសចែករំលែកភាពរំភើបរីករាយ នៃអនុស្សាវរីយចូលរួមទស្សនា កម្មវិធីប្រកួតក្របខ័ណ្ឌ Champions League ។

កាលពីយប់មិញនៅទីក្រុងអាថែន បានបង្ហាញពីភាពរំភើបរីករាយក្រៃលែង នៅពេលដែលស្រាបៀរ Heineken® បានរៀបចំក្បួនរថយន្តនាំពួកគេ ទៅកាន់គោលដៅអាថ៌កំបាំងមួយ ដើម្បីចូលរួមពិធីជប់លៀង ទស្សនាប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រវាងក្រុម Real Madrid និងក្រុម Liverpool ។ សាលមហោស្រពក្រិកមួយត្រូវបានប្រើប្រាស់ ដើម្បីបង្កើតបទពិសោធន៍ដ៏ល្អ ឥតខ្ចោះរបស់ស្រាបៀរ Heineken® ជាមួយការបញ្ចាំងផ្ទាល់នូវកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ រួមជាមួយនឹងកម្មវិធីរាប់ថយក្រោយ និងកម្មវិធីអបអរសាទរ ក្រោយបញ្ចប់ការប្រកួត។

ទស្សនិកជនបានចែកក្រុមគ្នារវាងក្រុម Liverpool និងក្រុម Real Madrid ដូច្នេះអ្នករាល់គ្នាមានឱកាសដើម្បីចែករំលែកភាពរំភើបរីករាយ ហើយទោះបីជាមានការរន្ធត់ ការភ្ញាក់ផ្អើល និងការខកចិត្តជាច្រើននៅលើទីលានប្រកួតក៏ដោយ ប៉ុន្តែបរិយាកាសពិធីជប់លៀងនៅតែបង្កភាពសប្បាយរីករាយ។

ក្រុមមកពីប្រទេសកម្ពុជាបានរីករាយនឹងពិធីជប់លៀងដែលពួកគេជាអ្នកចុងក្រោយដែលបានវិលត្រឡប់មកកាន់សណ្ឋាគារបន្ទាប់ពីរាត្រីមួយដែលមិនអាចបំភ្លេចបានកម្មវិធីកីឡាបាល់ទាត់ កម្មវិធីរាំរែក និងកម្មវិធីជួបមិត្តភ័ក្ដិថ្មីៗនៅទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® មកពីទូទាំងពិភពលោក។

ក្រុមនេះរំភើបយ៉ាងខ្លាំងនៅពេលជិះយន្តហោះត្រឡប់មករាជធានីភ្នំពេញវិញ ហើយអ្នករាល់គ្នាយល់ស្របថា វាជាបទពិសោធន៍លំដាប់ថ្នាំពិភពលោកមួយដែលផ្តល់ជូនដោយស្រាបៀរ Heineken® ជាស្រាបៀរមានគុណភាពលំដាប់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោក។
ចំពោះព័ត៌មានបន្ថែមអំពីស្រាបៀរ Heineken® សូមចូលមើលគេហទំព័រ៖www.facebook.com/Heineken

សួមទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ