កាលពី២ម៉ោងមុននេះ អ្នកនាង ម៉ៅ ស៊ីណាត បានបង្ហោះនៅក្នុងគណនីហ្វេសប៊ូករបស់អ្នកនាង ដោយអ្នកនាងបានខឹងយ៉ាងខ្លាំង ទៅលើអ្នកដែលបាន ប្រើគណនីហ្វេសប៊ូករបស់នាង ដើរខ្ចីលុយគេ ដោយអ្នកនាងបានបញ្ជាក់ថា លើកទី១ ខ្ចីគេ $3000 ប្រាប់ថាយកលុយ និងលែងប្តី ហើយលើកទី២ ខ្ចីគេ៤ពាន់ដុល្លារ ដោយប្រាប់គេថា យកលុយមើលប្តីគ្រោះថ្នាក់ចរាចរណ៍។

ដោយទង្វើយ៉ាងថោកទាបបែបនេះហើយ ទើបអ្នកនាងខឹងទ្រាំមិនបាន ក៏បានបង្ហោះសារថា អ្នកនាងនឹងធ្វើការ Live វីដេអូផ្ទាល់ ដើម្បីធ្វើការបកស្រាយ ចំពោះរឿងដែលគេយក គណនីហ្វេសប៊ូករបស់នាង ដើរខ្ចីលុយគេដូចខាងលើនេះ ដោយក្នុងសាររបស់នាងបានសរសេរថា “នាងខ្ញុំម៉ៅសុីណាត សូមធ្វើការឡាយវីដេអូ នៅម៉ោង 2 ថ្ងៃ នេះ និយាយរឿងគេយកឈ្មោះខ្ញុំ ដើរខ្ចីលុយគេ លើកទី១ ៣០០០$ ប្រាប់ថាយកលុយ និងលែងប្តី, លើកទី២ ៤០០០$ ប្រាប់គេថាខ្ញុំយកលុយមើលប្តីគ្រោះថ្នាក់ចររាចរណ៍ ខ្ញុំចង់បកស្រាយរឿង និងកុំអោយយល់ច្រលំទៀត???. Visal Dyvila” ៕