ភ្នំពេញ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដោយថ្មីៗនេះ ផលិតកម្មក្នុងស្រុកមួយ ដែលមានឈ្មោះថា Makod Media បានប្រកាសក្ដែងៗ លើបណ្ដាញសង្គមថា បានទទួលយកអតីតបេក្ខភាព របស់កម្មវិធីលំដាប់ពិភពលោក The Voice Kids រដូវកាលទី១ ប្អូនស្រី អ៊ុក សុវណ្ណារី ជាសមាជិកថ្មីក្នុងផលិតកម្មខ្លួន។

ក្នុងនោះផេកផ្លូវការ ររបស់ផលិតកម្មបានបង្ហោះ ជាសារជម្រាបជាដំណឹងទៅមហាជនថា៖ «ស្វាគមន៍ប្អូនស្រី អ៊ុក សុវណ្ណារី សមាជិក Makod Mediaថ្មី កុំភ្លេចតាមដាន និងជួយlikeផេកម្នាក់មួយផង ដើម្បីលើកទឹកចិត្ត និងគាំទ្របទចម្រៀងរបស់ប្អូនស្រី»។

គួររម្លឹកដែលថា ប្អូនស្រី អ៊ុក សុវណ្ណារី ជាបេក្ខភាពដ៏លេចធ្លោមួយរូប ប្រចាំក្រុមរបស់អ្នកនាង សុគន្ធ និសា ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលប្អូនមិនមានឱកាស បន្តទៅវគ្គផ្ដាច់ព័ត្រនោះទេ៕