សិល្បៈ៖ តារាចម្រៀង ដែលនិយមច្រៀងបែបបុរាណ លោក សុខ គា កំពុងមានប្រតិកម្មខ្លាំង បន្ទាប់ពីជួបហេតុការណ៍ ដែលមិននឹកស្មានដល់ ខណៈខ្លួននិងក្រុមការងារ បានទៅច្រៀងក្នងពិធីមង្គមការមួយ។ ក្នុងនោះ នាយបានបង្ហោះជាសារយ៉ាងវែងអន្លាយ រៀបរាប់ពីដើមទងដែលនាំឲ្យលោក ផ្ទុះកំហឹងខ្លាំងបែបនេះ ដោយសរសេរថា៖

«បើកបេះដូងអ្នកភ្លេងខ្មែរម្តង! ភ្លេងខ្មែរ មិនមែនមកលេងសុំទានទេ! បើមិនរៀបរយកន្លែងឲ្យអង្គុយ គ្នាយកកៅអីរៀបភ្លេង មកដណ្តើមយកវិញទៅទៀត ដូចកូនក្មេង។ ហាងធំ ការធំ តែបើពិធីការមិនយល់ មិនឲ្យតម្លៃរឿងនេះ ពួកខ្ញុំអាចទៅផ្ទះវិញបាន ព្រោះមិនអាចអង្គុយ លើឥដ្ឋក្បែរបង្គន់បានឡើយ។ អរគុណម្ចាស់ដើមការ ដែលស្រលាញ់ចូលចិត្តខ្ញុំ មើលទៅគាត់មិនបានដឹងទេថា ក្រុមការងារកូនចៅគាត់ ធ្វើមិនសម។ មិនមែនមិនខន្តីទេ! យល់ថាដើមការគាត់រវល់ បើកុំតែយល់បែបនេះ ប្រហែលដកទ័ពហើយខ្ញុំ។»

យ៉ាងណាមិញ ទង្វើនេះបានបង្ហាញយ៉ាងច្បាស់ថា លោក សុខ គា ពិតជាស្រលាញ់សិល្បៈ ផ្នែកបុរាណខ្លាំងណាស់ ជាពិសេសលោក រឹតតែចង់ឲ្យគ្រប់គ្នា ឲ្យតម្លៃលើវិស័យមួយនេះបន្ថែមទៀតតែម្ដង៕