សិល្បៈ៖ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ និសា កាន់តែមានទីផ្សារខ្ពស់ខ្លាំងឡើង បន្ទាប់ពីរៀបការសាងគ្រួសាររួមមក។ តួយ៉ាងបើនិយាយពីសម្រស់ តារាស្រីរូបនេះវិញ អាចនិយាយបានថា នាងជាមនុស្សស្រីដែលស្រស់ស្អាត ទាំងអត្តចរិក និងការស្លៀកពាក់ ពិតជាសាកសមជានារីខ្មែរពិតៗ។

យ៉ាងណាមិញ ថ្មីនេះក៏មានការចែកចាយ រូបភាពម្ចាស់បទ «បើស្រលាញ់ម្ដេចទុកអូនចោល» រូបនេះលើបណ្ដាញសង្គម ជាមួយស្ទីលតុបតែងខ្លួនក្នុងឈុតផ្កា យ៉ាងប្លែកភ្នែក។ គ្រាន់តែគ្រងឈុតនេះភ្លាម ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើន នាំគ្នាសរសើរមិនដាច់ពីមាត់ ពីសម្រស់តារាស្រីរូបនេះ ជាពិសេសមិនថា តុបតែងខ្លួនបែបណា ក៏សុគន្ធនិសា នៅតែមានភាពទាក់ទាញខ្លាំងដដែល៕