សិល្បៈ៖ បន្ទាប់ពីតស៊ូជាមួយជម្ងឺរ៉ាំរ៉ៃអស់រយៈពេលយ៉ាងយូរមកនេះ ទីបំផុតនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២ឥ១៨ នេះ អ្នកម្ដាយជាទីស្រឡាញ់តែម្នាក់គត់របស់តារាចម្រៀងកញ្ញា ស៊ឹម ថៃណា បានទទួលមរណៈភាពហើយ ពោលគឺក្រោយពីគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្របញ្ជូនត្រឡប់មកផ្ទះវិញ ។

ចំពោះដំណឹងដ៏សែនក្រៀមក្រំនេះ បានធ្វើឱ្យអ្នកគាំទ្រ មិត្តភក្ដិជាច្រើននាក់ មានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ព្រមទាំងចូលរួមជួយរំលែកទុក្ខផងដែរ ខណៈដែលពេលនេះក្រុមគ្រួសារនៃសព កំពុងរៀបចំពិធីបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា ម្ដាយរបស់កញ្ញា ស៊ឹម ថៃណា មានជំងឺក្រលៀន និងបេះដូង ឈានដល់ដំណាក់កាលចុងក្រោយ ដែលគ្រូពេទ្យអស់លទ្ធភាពព្យាបាល ទើបតម្រូវឱ្យគ្រួសារបញ្ជូនអ្នកជម្ងឺត្រឡប់ទៅផ្ទះវិញ ព្រមទាំងបាននិយាយលួងលោមឱ្យក្រុមគ្រួសារត្រៀមចិត្តទទួលយកទុក្ខដ៏ក្រៀមក្រំនេះ ៕
សហការី KBN