សិល្បៈ៖ មុននេះបន្ដិច តារាពហុជំនាញ ដែលមានស្វាមីជាជនបរទេស អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះវីដេអូ និយាយថាចំៗ ឲ្យបុរសខិលខូចមួយចំនួន លើគណនីហ្វេសប៊ុករបស់ខ្លួន ។ ដោយក្នុងនោះអ្នកនាង បានលើកឡើងថា៖ «សុំស្រលាញ់ប្រពន្ធ អេាយបានច្រេីន ហេីយសុំអេាយ ការស្រលាញ់មួយនេះ មិនមែនឋិតនៅលើ តែរូបរាងកាយតែមួយមុុខ សំខាន់គឺការស្រលាញ់ដែលចេញ ពីការស្រលាញ់ពិត»។

លើសពីនេះអ្នកនាងក៏បាន ធ្វើការស្នើរសុំចិត្តបុរសៗ ឲ្យចេះយល់ពីស្រី្ត ជាពិសេសតម្លៃភរិយា របស់ខ្លួនផងដែរ។ គ្រាន់តែអានសារ និងទស្សនាវីដេអូនេះចប់ភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គម ជាច្រើនកោតសរសើរ ពីទឹកចិត្តតារាស្រីរូបនេះជាខ្លាំង ព្រោះតែអត្ថន័យទាំងមូល បានចាក់ដោតបេះដូងនារីយើងតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖