សិល្បៈ៖ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ លោក ព្រាប សុវត្ថិ បានបណ្ដុះគ្រាប់ពេជ្រទាំង៣ ពោលគឺកូនប្រុសសំណព្វ ឲ្យដើរតាមវិថីខ្លួន ។ ជាក់ស្ដែងទើបប្រឡូកក្នុងវិស័យ ចម្រៀងនេះមិនបានប៉ុន្មានផង សន្ទុះនៃការគាំទ្រ ក៏ខ្លាំងឡើងមិនចាញ់ឪពុកឡើយ។

ដោយឡែកក្នុងល្ងាចនេះផ្ទាល់ លោក ព្រាប សុវត្ថិ ក៏បានដឹកដៃកូនប្រុស បណ្ដូលចិត្តទាំង៣ ចេញសម្ដែងក្នុងកម្មវិធីមួយ នៅពហុកីឡាដ្ឋានជាតិអូឡាំពិច ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គ្រាន់តែលោក និងកូនៗចេញមុខមកភ្លាម ស្រាប់តែមានហ្វេនប្រុសស្រី ស្រែកហ៊ោគាំទ្រភ្លែតតែម្ដង ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូទាំងអស់គ្នា៖