សិល្បៈ៖ ទើបតែខ្លួនមានវ័យជ្រេទៅហើយ ដែលលោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាបង្ហាញមុខភរិយាជារឿយៗ រហូតមកដល់បច្ចុប្បន្ននេះ ។ លោក ព្រាប សុវត្ថិ ដែលបច្ចុប្បន្នមានកូនកំលោះទន្ទឹមខ្លួនរហូតដល់ទៅ ៣នាក់នេះ មានអ្នកគាំទ្រមិនតិចឡើយដែលមិនដឹងថា តើលោករៀបការភរិយាតាំងពីពេលណា ឆ្នាំណា? ដឹងត្រឹមថា បច្ចុប្បន្នលោកមានកូនប្រុសចំនួន ៣នាក់ខណៈដែលលោកមានវ័យ ៤២ ឈានចូល ៤៣ឆ្នាំហើយ ។

ទាក់ទងជាមួយគ្នានេះ ថ្មីៗនេះម្ដាយក្មេករបស់លោក ព្រាប សុវត្ថិ បានបង្ហាញរូបថត ២សន្លឹកក្នុងពិធីអាពាហ៍ពិពាហ៍របស់លោក និង ភរិយា ដែលមើលទៅហាក់ដូចជាកំពូលតារាចម្រៀងរូបនេះ រៀបការយូរណាស់មកហើយ ពោលគឺប្រហែលមុនលោកល្បីឈ្មោះទៅទៀត ។

ជាមួយគ្នានេះ បើយោងតាមម្ដាយក្មេកលោកព្រាបសុវត្ថិបានឱ្យដឹងតាមរយៈ Comment ថា រូបថតរបស់កូនស្រីបង្កើត និងកូនប្រសារប្រុសខាងលើនេះ គឺថតក្នុងឆ្នាំ ១៩៩៧ ពោលគឺលោក ព្រាប សុវត្ថិ រៀបការក្នុងឆ្នាំ ១៩៩៧ មានន័យថា ៥ឆ្នាំបន្ទាប់ពីប្រឡូកក្នុងសិល្បៈនាឆ្នាំ ១៩៩២ ៕
សហការី KBN