ភ្នំពេញ៖ មន្ទីរ​ប្រឆាំង​ជួញដូរមនុស្ស​ និង​ការពារ​អនីតិ​ជន​នៃក្រសួង​មហារផ្ទៃ​ ព្រមទាំង​មាន​ការ​ចូល​រួម​ពីអង្គការ​ មេត្រីអន្តរជាតិ​ បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោសជប់​ យីហោ​ ១៦៨​ហេង​ ហេង​ បង្កប់​សេវា​ផ្លូវ​ភេទ​ ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រីចំនួន ១០នាក់​ ប្រុស ២នាក់​ នឹង​ស្រី ៨នាក់​​ ក្នុង​នោះ​មាន​ នារី​រងគ្រោះ​ ៥នាក់​ និងវត្ថុ​តាំង​មួយ​ចំនួន​ ។

ក្នុង​រង្វង់​ប្រ​តិបត្តការ​នេះដែរ ​សមត្ថកិច្ច​ បានធ្វើ​ឡើង​នៅវេលាម៉ោង​ ៨យប់​ ថ្ងៃទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ចំនុច​ផ្ទះ​លេខ​ ៦៦៦A យីហោ​ ១៦៨​ ម៉ាស្សា​កោសជប់​ ហេង​ ហេង​ ផ្លូវ​៧៣១​ ភូមិ​ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។

​​​​នារី​រងគ្រោះ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនបានមាន​ ​១.​ឈ្មោះ​ ភី​ ស្រី​ណែត​ អាយុ​ ១៨ឆ្នាំ​ ២.ឈ្មោះ​ អ៊ុល​ ចាន់នាង​ អាយុ ​២០​ឆ្នាំ​ ៣.​ឈ្មោះ​ ឡៃ​ លូន​ អាយុ​ ២២ឆ្នាំ​ ៤.​ឈ្មោះ​ ម៉ៅ​ ស្រីណែត​​ អាយុ​ ២៦ឆ្នាំ​ ៥.​ឈ្មោះ​ ជឹម​ តូន​ អាយុ​ ២៦ឆ្នាំ​ ។​ ចំនែក​ជនសង្ស័យមាន​ឈ្មោះ​ ១​.ឈ្មោះ​ សួង​ វាសនា​ ភេទ​ប្រុស​ អាយុ​ ២៦ឆ្នាំ​​ ម្ចាស់ទីតាំង​ ​២​.ឈ្មោះ​ វ៉ា​ ភារី​ ភេទស្រី​ អាយុ​ ៣០ឆ្នាំ​ ម្ចាស់​ទីតាំង ៣​.ឈ្មោះ​ វ៉ា​ ផល្លា​ ភេទ​ស្រី​ អាយុ​២២ឆ្នាំ​ អ្នក​រាប់​លុយ​ខ្ចី​ ៤​.ឈ្មោះ​ ស្វាយ​ ធីតា​ ភេទ​ស្រី​ អាយុ​ ២៤​ឆ្នាំ​ និងទី ៥​.ឈ្មោះ​ នី​ មករា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរ រាប់​លុយ​ខ្ចី​ ។

​តាមប្រភព​ព័ត៌​មាន ​ពីសមត្ថកិច្ច​បានឱ្យដឹងថា​ មុន​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប ​និង​ឃាត់ខ្លួន​បុរស​ប្រុស​ស្រី​ នៅទីតាំ​ង​ខាង​លើ​នេះ​ គឺ​កម្លាំង​សមត្ថកិច្ច​ មន្ទីរ​ប្រឆាំង​ការ​ជួញដូរមនុស្ស ​និង​ការពារ​អនីតិ​ជន​នៃក្រសួង​មហារផ្ទៃ​ បាន​ទទួល​ដំណឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា​ ទីតាំង​ខាង​លើ​នេះ​ គឺមានលួចលាក់​ បំរើ​សេវា​ផ្លូវ​ភេទ​ ដោយ​ជ្រក​ក្រោម​ស្លាក​សញ្ញា​ កោសជប់​ និង​ម៉ាស្សា​ ។

ដោយ​បាន​ទទួល​ដំណឹង​បែបនេះ​ កម្លាំង​សមត្ថកិច្ច​បាន​យក​ចិត្ត​ទុក​ដាក់​ និង​តាម​ដាន​ទីតាំង​ខាង​លើ​ច្បាស់​លាស់​ រហូតឈាន​ទៅ​ដល់​ការ​សុំគោល​ការ​ណ៍​ ពី​លោក​ កុល​ ប៊ុន​ ព្រះរាជអាជ្ញារង​នៃ​អយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ​ ព្រមទាំង​មាន​ការចូល​រួម​លោក​ យិន​ គា​ ក្រឡាបញ្ជី​ និង​ដឹកនាំ​កម្លាំង​ ដោយ​លោក​វរ​សេនីយទោ​ តាន់​ វណ្ណា​រឹទ្ធ​ អនុ​ប្រធាន​ប្រឆាំង​ការ​ជួញដូរមនុស្ស​និង​ការពារ​អនីតិ​ជន​ នៃក្រសួង​មហារផ្ទៃ​ ព្រមទាំងមានការ​ចូល​រួម​ពី​អង្គការ​មេត្រី​អន្តរជាតិ​ បាន​ចុះ​ឡោម​ពន្ធ័​ និង​ឆែក​ឆេរ​ ផ្ទះ​ខាង​លើ​ ចំនួន ៤បន្ទប់​ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​ ១០នាក់​ ក្នុងនោះមានប្រុស​២នាក់​ និង​ស្រី ​៨នាក់​ ​និង​មាន​នារី​រងគ្រោះ​ចំនួន ​៥នាក់​ ព្រមទាំងដកហូត​ម៉ូតូ​ចំនួន ​៥គ្រឿង​​ ស្រោម​អនាម័យប្រើប្រាស់​រួច​​មួយ​ចំនួន​ និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន​ រួមជាមួយឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​​ផងដែរ​ ។

​​ក្រោយពេលកើតហេតុ ​នារី​រងគ្រោះ​ ព្រមទាំង​ ជនសង្ស័យ​ រួមនិង​វត្ថុតាំង​ ត្រូវបានសមត្ថកិច្ច​​នាំខ្លួនយក​ទៅ​ធ្វើការ​សាកសួរ​នៅ​មន្ទី​ប្រឆាំង​ការ​ជួញដូរមនុស្ស​និង​ការពារ​អនីតិ​ជន​ នៃក្រសួង​មហារផ្ទៃ​ ចំ​នែក​ផ្ទះ​ខាង​លើ​ត្រូវ​សមត្ថកិច្ច​ បិទ​ទ្វារ​ជា​បណ្តោះ​អាសន្នសិន​រង់ចាំ​បទបញ្ជា​​ជាថ្មី​ ៕