ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ” ដែលមានរយៈពេល ២ ឆ្នាំ ហើយគំនិតផ្តួចផ្តើមនេះ នឹងបណ្តុះបណ្តាលគ្រូកីឡាមកពី ៩៤ អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្តកំពង់ស្ពឺ ។ កម្មវិធីនេះ មានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ។

ថ្លែងក្នុងសន្និសីទបើកសម្ពោធ កម្មវិធីអភិវឌ្ឍនកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ឧសភា នេះ លោក Pern Chen នាយកគ្រប់គ្រង ក្រុម ហ៊ុនណាហ្គាវើលដ៍បានមានប្រសាសន៍ថា៖«ណាហ្គាវើលដ៍ មានសេចក្តីសោមនស្ស រីករាយក្នុងការឆ្លើយត បទៅនឹងការអំពាវនាវរ បស់រដ្ឋាភិ បាលក្នុង ការជួយគាំទ្រ និងអភិវឌ្ឍកីឡាបាល់ទាត់ក្នុងព្រះរាជាណាចក្រកម្ពុជាដោយបង្កើតឲ្យមានកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺនេះឡើង» ។
លោកបន្ថែមថា ៖«ណាហ្គាវើលដ៍ ក៏បានជួយបណ្តុះបណ្តាលសិស្សានុសិស្ស នៅតាមបណ្តាខេត្តផងដែរតាម រយៈកម្មវិធីរបស់ណាហ្គាវើ លដ៍បេះ ដូង សប្បុរស ។ ដើម្បីបង្កើតឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា យើងនឹងផ្តល់ការបណ្តុះ បណ្តាលជំនាញដល់គ្រូកី ឡាទូទាំងខេត្តកំពង់ស្ពឺ ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងបង្រៀនដល់គ្រូកីឡាឲ្យក្លាយជាគ្រូកីឡាប្រកបដោយសម ត្ថភាពដើម្បីជួយស្វែងរក កីឡាករវ័យ ក្មេងដែលពូកែ ។ នៅពេលទទួលបានជំនាញទាំងនេះ គ្រូកីឡាដែលជាសិក្ខាកាម នឹងអាចជួយបណ្តុះបណ្តាល និងអភិវឌ្ឍកីឡាករវ័យក្មេងជំនា ន់ក្រោយរ បស់យើងជាបន្តទៀត» ។

អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ម៉ៃ តុលា បានមានប្រសាសន៍ថា៖«ស្តង់ដារនៃការបណ្តុះបណ្តាល បាល់ទាត់នៅតាម កម្រិត មូលដ្ឋានទូទាំងខេត្តកំពង់ស្ពឺ នឹងមានការរីកចម្រើនកាន់តែខ្លាំងតាមរយៈគំនិតផ្តួចផ្តើមនេះ ហើយយើងសង្ឃឹមថា យើងនឹងទទួលបានល ទ្ធផលកាន់ តែប្រសើរនៅលើវាលស្មៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ» ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ៖«“យើងមានសេចក្តីសោមនស្សរីករាយដែលណាហ្គាវើលដ៍ និងស្ថាប័នពាក់ព័ន្ធស ហការរៀប ចំកម្មវិធីនេះឡើងនៅក្នុងខេត្តរបស់យើងដែលវានឹងផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ១៨.៥០០ នាក់អាយុចន្លោះ ១២ និង ១៨ ឆ្នាំ»។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ៖«ការបណ្តុះបណ្តាលនៅតាមសាលារៀន គឺជាវិធីដ៏ល្អបំផុត ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ក្នុងចំណោមយុវជនវ័យក្មេងនៅតាមបណ្តាខេត្ត ហើយយើងគាំទ្រកម្មវិធី និងវត្ថុបំណងនៃកម្មវិធីនេះពេញទំហឹង»។

លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា៖« រាជរដ្ឋាភិបាលក ម្ពុជា ប្តេជ្ញាអភិវឌ្ឍកីឡាទូទាំងប្រទេស ហើយយើងសូមកោតសរសើរដល់ណាហ្គាវើ លដ៍ចំពោះការខិតខំប្រឹងប្រែងជួយលើ កកម្ពស់ស្តង់ដារ នៃការ បណ្តុះបណ្តាលជំនាញបាល់ទាត់នៅតាមសាលារៀននៅក្នុងខេត្តកំពង់ស្ពឺ ហើយវានឹងជួយពង្រឹងសមត្ថភាពដល់កី ឡាករនៅតាមក្លឹ បអាជីព ក៏ដូចជា ក្រុមជម្រើសជាតិផងដែរ» ។

ណាហ្គាវើលដ៍ សង្ឃឹមថា គ្រូកីឡារបស់យើង នឹងបង្កើនជំនាញបណ្តុះបណ្តាលបាល់ទាត់របស់ខ្លួននៅតាមសាលារៀនរៀងៗខ្លួន និងធ្វើរបាយការ ណ៍ជារៀងរាល់ត្រីមាសស្តីអំពីវឌ្ឍនភាព លទ្ធផលបណ្តុះបណ្តាល លទ្ធផលនៃការប្រកួតក៏ដូចជាស្វែងរកកីឡាករវ័យក្មេងដែលពូកែ ។ សាលារៀ នទាំងអស់ក្នុងខេត្តកំពង់ស្ពឺ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុង “ការប្រកួតយុវជនខ្នាតតូចអាយុក្រោម ១៨ ឆ្នាំរបស់ណាហ្គាវើលដ៍” ផងដែរដែលគ្រោង នឹងធ្វើរយៈពេលជាង ២ ថ្ងៃក្នុងខែធ្នូ ឆ្នាំ ២០១៨ ឬខែមករា ឆ្នាំ ២០១៩ ។ ការប្រកួតនេះមានគោលបំ ណងត្រួតពិនិត្យអំពីស មត្ថភាពរ បស់កីឡាករ ដែលជ្រើសរើសដោយគ្រូកីឡារបស់ពួកគេ និងដើម្បីជួយបង្កើនទំនុកចិត្តរបស់ពួកគេនៅពេលពួកគេលេងបាល់ទាត់ ។
ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ដែលជាក្លឹបជើងឯកពីរសម័យដែលកំពុងស្ថិតនៅកំពូលតារាងនៃលីគបាល់ទាត់កំពូលកម្ពុជា និងមិនទាន់ធ្លាប់ចាញ់ នឹងចុះកុងត្រាជាមួយសិស្សានុសិស្សណាដែលលេងពូកែបំផុតពីកម្មវិធីរបស់យើងនៅពេលពួកគេអាយុ ១៨ ឆ្នាំ ៕