កាលពីមុននេះបន្តិច វេលាម៉ោង ៩កន្លះយប់ ថ្ងៃទី២១ ឧសភា ២០១៨ ជនជាតិចិនមួយក្រុម បានដេញវាយគ្នានៅក្បែររង្វង់មូលតោ២ ក្រុងព្រះសីហនុ ផ្អើលមនុស្សជាច្រើន រត់ជាន់ជើងគ្នា ដោយសារតែភ័យខ្លាច ព្រោះតែមិនដឹងរឿងអ្វីនោះឡើយ ទើបពួកជនជាតិចិន ដេញវាយគ្នាយ៉ាងសាហាវបែបនេះ ។

បន្ទាប់ពីចេញក្បាច់គុណកុងហ្វូរ ដាក់គ្នារួចហើយ ក៏បានផ្អើលដល់សមត្ថកិច្ចក្រុងព្រះសីហនុ ចុះមកធ្វើអន្តរាគមន៍ ចាប់ខ្លួនជនជាតិចិន៣នាក់ បញ្ជូនទៅកាន់ប៉ុស្តិ៍ភ្លាមៗផងដែរ ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាព័ត៌មានបឋម ហើយនៅមិនទាន់មានអ្នកណា អះអាងពីមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យជនជាតិចិនខាងលើ ដេញវាយគ្នានោះឡើយ ៕