សិល្បៈ ៖ ថ្មីៗនេះ តារាសម្តែងប្រុស គង់ ចំរ៉ុង បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគេបានឃើញ លោកបង្ហោះសារ ដោយប្រើពាក្យពេជ្រវាយប្រហារ យ៉ាងអសុរសទៅលើបុរសម្នាក់ ដែលគេបានដឹងថា គាត់ចង់សំដៅទៅលើលោក តាន់ គឹមសួរ ដោយលេងប្រើពាក្យសុទ្ធតែ ខ្ទើយលាក់មក ឬអាថោកជាដើម ដែលការប្រើពាក្យនេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ ។

ដោយមិនអត្ថាធិប្បាយ យើងខ្ញុំសូមដកស្រង់ពាក្យសម្តីទាំងស្រុង របស់តារាសម្តែងគង់ ចំរុង តែយើងខ្ញុំសូមកាត់ពាក្យពេជណា ដែលអសុរសខ្លាំងចេញផងដែរ ដែលបានសរសេរនៅក្នុងគណនីយ៉ាងដូច្នេះថា “យ៉ាប់មែនទែនពួកអាថោក រស់នៅក្តៅក្រហាយ (ច្រណែននិន្ទាតែជីវិតគេ)..។ មើលឃើញតែកំហុសគេ តែមិនមើលកំហុសខ្លួនឯងសោះ..គេជេរពេញប្រទេសហើយ មិនដឹងខ្លួនទៀត អាអាចម៍សួរខ្លួនហែងវិញថា បានធ្វើអ្វីដែលជាប្រយោជន៍ ដល់សង្គមខ្លះ? មួយថ្ងៃៗបង្កើតតែរឿងអត់ប្រយោជន៍ រកតែកលល្បិចស៊ីកំលាំងញើសឈាមអ្នកដទៃ..” ។

តារាសម្តែងខាងលើបានបន្តថា «ថោកអាចោលម្សៀត អស្ចារ្យអីហែងហ្នឹង? មួយថ្ងៃៗក្នុងអំបែងក្បាលហែង ផ្ទុកទៅដោយខួរ ….។ អ៊ីចឹងហើយ ក្នុងអំបែងក្បាលមានតែភាពឈ្នានីស ព្យាយាមខំទាញទំលាក់អ្នកដទៃឲ្យថោក នឹងទាបស្មើវា..ការងារវាមួយថ្ងៃៗ បង្កើតតែរឿងឲ្យគេជេរ អាអត់ប្រយោជន៍ (អាថោក)» ។

«អាសត្វ… អាខ្ទើយលាក់មុខ ដែលជាសត្វឆ្កែ លួចខាំគេហើយ វាធ្វើដូចជាគេលួចខាំវា (អាសំរាម) បើហែងល្អជា ហែងមករិះគន់ជាន់ពន្លិចគេធ្វើអី្វ? ការងារអីហែងមែន? ហែងជាប្រធានសមាគមសិល្បៈមែន? អាខ្ទើយហែងបើបានជួបអញវិញ សមតែមួយដៃកណ្តាលមុខអីហ្នឹង។ ចុះការងារហែងដែលដើរបំពុលមនុស្ស (ពិតឬមិនពិតនោះ) សួរថាអញជ្រេញឬទេ ? ចម្លើយ អញជ្រេញព្រោះឃើញថា បំពុលសង្គម…» ។

បន្ទាប់ពីបានឃើញ ពាក្យពេចន៍ដ៏សែនអសុរស របស់តារាសម្តែង គង់ ចំរុង ភ្លាម លោកតាន់ គឹមសួរ ក៏បានឆ្លើយតបវិញភ្លាមៗផងដែរ ដោយលោកបានបញ្ជាក់ថា “ខ្ញុំមិនដែលរើសអើង ចំពោះបងប្អូនភេទទីបី ណាម្នាក់ទេ តែខ្ញុំសូមប្រកាសធ្វើសង្គ្រៀម ជាមួយអាខ្ទើយម្នាក់ ដែលកំពុងកាន់ជើងសង្សារវា ដែលកំពុងតែព្យាយាមបំផ្លាញសង្គមមួយនេះ ដោយថត MV ស្រើបស្រាល ដែលជាការទាក់ទាញឲ្យមាន បទល្មើសរំលោភហើយ។ ស្អែកជួបគ្នា។ ចាំមើលខាងក្រសួង នឹងមានវិធានការអីអត់។ មកដល់ពេលយើងចុះធ្វើការទៀតហើយ”។

ទោះជាយ៉ាងណា នៅក្នុងជម្លោះតាមបណ្តាញសង្គមហ្វេសប៊ូក របស់តារាទាំង២នាក់នេះ មានតារាសម្តែងជាច្រើន បានចូលរួមបញ្ចេញមតិផងដែរ ដោយឲ្យអ្នកទាំង២ សម្របសម្រួលគ្នា និងចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ហើយក៏មានមតិមួយចំនួន បានធ្វើការគាំទ្រ លោក តាន់ គឹមសួរផងដែរ ជាពិសេស គេក៏បានឃើញអ្នកនាង ចន ច័ន្ទលក្ខិណា បានចូលមកខមិន នៅក្នុង Status របស់លោកតាន់ គឹមសួរ ដោយអ្នកនាង បានសុំឲ្យអ្នកទាំង២ឈប់ ឈ្លោះគ្នាផងដែរ ៕