ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅចំនុចខណ្ឌដង្កោ ក្រុងភ្នំពេញ នាវាលាល្ងាច ថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៨ ដោយគេបានឃើញ ម៉ូតូមួយគ្រឿងបានបើក ទៅបុករថយន្តពីក្រោយ បណ្តាលឲ្យអ្នកបើកម៉ូតូ សន្លប់ស្តូកស្តឹង ។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូម៉ាក Lets តាមបណ្តាយផ្លូវ៦០ម៉ែត្រ ស្រាប់តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែរុលទៅបុគរថយន្តមួយគ្រឿង ពីក្រោយយ៉ាងពេញទំហឹង ហើយអ្នកបើកម៉ូតូ ក៏បានដួលសន្លប់ស្តូកស្តឹង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗផងដែរ ចំណែកឯម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាល ចុះទៅវាស់វែង ហើយយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់ ៕