កាលពីម្សិលមិញនេះ ផេកហ្វេសប៊ូករបស់វៀតណាមមួយ បានបង្ហោះពីសកម្មភាព សមត្ថកិច្ចវៀតណាម ចុះទៅចាប់កន្លែងលក់គ្រឿងសមុទ្រមួយកន្លែង ដែលប្រើសារធាតុគីមី ចាក់បញ្ចូលទៅក្នុងសាច់បង្គា ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកហូប យ៉ាងធ្ងន់ធ្ងរបំផុត ។

ផេកហ្វេសប៊ូកខាងលើ ក៏បានសរសេរផងដែរថា “ពួកគេមិនដែលឃើញ ទិដ្ឋភាពបែបនេះឡើយ នេះជាវិធីដែលធ្វើឲ្យក្រពះរបស់យើង ត្រូវបំផ្លាញ … មនុស្សចំនួន២០នាក់ បានអង្គុយបាញ់សារធាតុគីមី ចូលទៅក្នុងសាច់បង្គា។ ពួកគេធ្វើការឲ្យថៅកែ ជាជនជាតិវៀតណាមរបស់ខ្លួន សូមជួយស៊ែរព័ត៌មាននេះ ឲ្យប្រជាជនទាំងអស់ បានដឹងផង !!!” ។

ទោះជាយ៉ាងណា នេះគឺជាសារដាស់តឿនមួយ សម្រាប់ប្រជាជនកម្ពុជា ដែលបាននាំគ្រឿងសមុទ្រពីប្រទេសវៀតណាម មកលក់ក្នុងប្រទេសកម្ពុជា សូមមេត្តាប្រុងប្រយ័ត្ន និងអាជ្ញាធរដែលពាក់ព័ន្ធ ជាមួយនិងការត្រួតពិនិត្យ ចំណីអាហារទាំងអស់ មេត្តាត្រួតពិនិត្យឲ្យបានម៉ត់ចត់ ព្រោះប្រជាជនជាច្រើន ពឹងផ្អែកទៅលើអាហារជាប្រចាំថ្ងៃ ហើយពួកគាត់មិនបានដឹងថា តើអាហារណាខ្លះ ដែលមានជាតិគីមីនោះឡើយ ដូច្នេះ មានតែសមត្ថកិច្ចជំនាញទេ ដែលអាចទប់ស្កាត់ កុំឲ្យអាហារដែលមានសារធាតុគីមី ចូលមកបំផ្លាញសុខភាព ប្រជាពលរដ្ឋរបស់ខ្លួន ក៏ដូចជាបងប្អូនញាតិមិត្តរបស់ខ្លួនផងដែរ ៕