កាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ូកមួយ ឈ្មោះ Thanaret ldp បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងពាក្យរិះគន់ ទៅលើសង្ឃមួយអង្គ ព្រះនាម រស់ សារ៉ាត់ ដោយម្ចាស់គណនីនេះ បានសរសេរផងដែរថា “(កាមេរាសេរីថ្លៃ លួចថតអោយលោក ទុកជាអនុស្សាវរីយ ) តើសង្ឃ រស់សារ៉ាត់ និងស្ត្រីម្នាក់នេះ ត្រូវជាអ្វីនិងគ្នា ? បងប្អូន? ញោមស្រី? សង្សារ ?

ទោះត្រូវជាអ្វីនិងគ្នាក៏ដោយ និយាយរួម គឺខុសពីវិន័យសង្ឃ ដើរបណ្តើគ្នាតាមឆ្នេរតែ២នាក់ គ្មានកោតក្រែងភ្នែក ប្រជាពលរដ្ឋរាប់រយអ្នកអីបន្តិចសោះ ។
តើក្រសួងធម្មការ មានវិធានការអ្វីអត់ ចំពោះទង្វើសង្ឃបែបៗនេះដែរឬទេ ? អ្នកទេសនារបស់យាយៗតាៗ ។”

ចំណែកឯគណនីហ្វេសប៊ូក មួយផ្សេងទៀតក៏បាន បង្ហោះរូបភាពរវាងព្រះសង្ឃ និងស្ត្រីម្នាក់ខាងលើនេះផងដែរ ដោយបានសរសេររបៀបឌឺដងថា “ដំណឹងស្វែងរក ម្ចាស់Acc Fb. បើបានឃើញរូបហើយ Add មកផង ព្រោះថានៅមានរូបភាព sweet ជាច្រើនទៀត..ក្រែងលោចង់បាន។ ១៤ ឧសភា ២០១៨ ដំណើរកំសាន្ដកោះរ៉ុង.. មនុស្សរាប់រយនាក់ អត់មានអ្នកណាSweet ដូច…នេះទេ ស្លៀកស្បង់បណ្ដើរស្រីស្នេហ៍ ប្រលែងគ្នាតាមដងឆ្នេរសមុទ្រ គ្មានចិត្តកោតក្រែង..បន្តិចណាឡើយ…!!!”។

ការបង្ហោះខាងលើនេះ យើងខ្ញុំគ្រាន់តែយកមកចែករំលែក ព្រមទាំងដកស្រង់ពាក្យពេជ្រទាំងស្រុង របស់ម្ចាស់ហ្វេសប៊ូកខាងលើតែប៉ុណ្ណោះ ហេតុផលឬប្រតិកម្មរិះគន់យ៉ាងណានោះ គឺទុកឲ្យអ្នកលេងបណ្តាញសង្គមទាំងអស់ ធ្វើការវិនិច្ឆ័យទៅតាម ការយល់ឃើញរាងៗខ្លួន ៕